ប្រពន្ធ រអ៊ូពេកប្ដីធុញ តែបើមិនរអ៊ូ មិននិយាយអ្វីសោះ គេថាយើងហ្នឹងល្ងង់ភ្លើ អត់ដឹងអី

វាជារឿងធម្មតាទេ ក្នុងនាមជាប្រពន្ធរមែងរអ៊ូរទាំច្រើនអ៊ីចឹងហើយ ដូចពាក្យគេតែងហៅប្រពន្ធថា " ម៉ែប្រពន្ធ " គឺមានន័យថា ប្រពន្ធ ពូកែរអ៊ូដូចម៉ែអ៊ីចឹងដែរ។ ប្រពន្ធរអ៊ូរទាំច្រើន វាក៏មានចំណែកប្ដីជាដើមហេតុ ធ្វើឱ្យប្រពន្ធទើសចិត្ត ថ្នាំងថ្នាក់ចិត្ត ទើបបនាងរអ៊ូដាក់ប្ដី ឬរអ៊ូក្នុងផ្ទះ មិនមែននាងចង់រអ៊ូនោះទេ តែមកពីមានមនុស្សធ្វើឱ្យនាងមិនពេញចិត្ត នាងរអ៊ូ នាងខ្លួនឯងក៏ធុញណាស់ដែរ។

78433530_861188714338353_6651769168762765312_o

ក្នុងនាមជាមនុស្សស្រី ជាប្រពន្ធ បើអ្នករអ៊ូរទាំច្រើនពេក វាក៏លែងមានតម្លៃ សម្ដីយើងក៏គេស្ដាប់លែងចូល មានតែធ្វើឱ្យគេធុញទ្រាន់ ឬកាន់តែមានការមិនពេញចិត្តនឹងយើងរឹតតែខ្លាំង ព្រោះចរិតមនុស្សប្រុសខ្លះ ប្ដីខ្លះ គេធ្វើខុសគេប្រាកដជាមិនដឹងថាខ្លួនខុសទេ ហើយបើយើងជាប្រពន្ធកាន់តែរអ៊ូរទាំ​ និយាយដដែលៗ ចេញបន្ទោស ចូលបន្ទោស នោះគេរឹតតែមួម៉ៅ លែងស្ដាប់ លែងឱ្យតម្លៃយើងហើយ ហើយរឹតតែបង្កជាបញ្ហា បង្ក់តជម្លោះបានយ៉ាងងាយ ព្រោះគេជាមនុស្សមិនចេះខុស។

78452532_853963041727587_3490526677442756608_n

ប៉ុន្តែ ប្រសិនបើយើងជាប្រពន្ធ ស្ងៀមៗស្លូតៗ មិនមាត់មិនក ពេលមានរឿង ឃើញប្ដីធ្វើខុស ចេះតែបណ្ដែតបណ្ដោយ មិននិយាយអ្វីសោះនោះ វាក៏មិនកើតដែរ ព្រោះគេប្រាកដជាបានចិត្ត រឹតតែមិនខ្វល់ យកចិត្តទុកដាក់ កាន់តែធ្វើខុស មិនស្រួលថាយើងនេះល្ងង់ ភ្លើ គាំទ្រឱ្យគេធ្វើខុស ធ្វើនូវរឿងមិនគប្បី ហើយកាន់តែផ្ដេសផ្ដាសថែមទៀតផង នេះហើយចរិតមនុស្សប្រុសមួយចំនួន មារយាទប្ដីខ្លះ គឺបែបហ្នឹង ដ្បិតថាមានប្រពន្ធមានកូន មានឈ្មោះជាមេគ្រួសារពិតមែន តែមិនមែនគ្រប់មនុស្សប្រុសសុទ្ធតែគិត ខ្វល់ខ្វាយ គោរព និងឱ្យតម្លៃប្រពន្ធ និងក្រុមគ្រួសារនោះឡើយ។

78929519_780957549036855_3233088845981417472_n

ដូច្នេះជាប្រពន្ធ កុំចេះតែរអ៊ូរទាំផ្ដេសផ្ដាសច្រើនពេក ស្ងៀមស្ងាត់ខ្លះក៏ល្អដែរ តែស្ងៀមស្ងាត់ដោយភាពម៉ឹងម៉ាត់ កុំនិយាយច្រើននាំឱ្យអស់តម្លៃ ដូចពាក្យគេថា ទឹកមាត់ប្រៃ នៅពេលដែលយើងនិយាយតិច មនុស្សប្រុសខ្លាចប្រពន្ធ នៅពេលដែលប្រពន្ធនិយាយម៉ាត់ៗ មានហេតុផលច្បាស់លាស់ មិនមែន ប្រពន្ធស្រែកឡូឡា រករឿង ធ្វើឱ្យប្ដីខ្លាចនោះឡើយ៕

79335666_547947952653211_8723119715372761088_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ