ក្រុមជម្រើសជាតិកម្ពុជាបានរងបរាជ័យក្រោមថ្វីជើងក្រុម U22មីយ៉ាន់ម៉ាក្នុងលទ្ធផល២ទល់១ក្នុងការប្រកួតទី៣ក្នុងពូល A វិញ្ញាសាបាល់ទាត់បុរសវ័យក្រោម២២ឆ្នាំព្រឹត្តិការណ៍ SEA Games 2019។
១គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ស៊ិន សុផាណាត់នៅនាទី២១ប៉ុន្តែកីឡាករ Lwin Moe Aung ស៊ុតគ្រាប់តាមស្មើនៅនាទី២៨។ លទ្ធផលនេះបន្តរហូតដល់ចប់វគ្គទី១។ ចូលវគ្គទី២ ក្រុមទាំងពីរបន្តវាយសម្រុកគ្នាបន្តរហូតដល់នាទី៨៧ កីឡាករ A.K. MANN ស៊ុតគ្រាប់ទី២ឲ្យមីយ៉ាន់ម៉ាឈ្នះតែម្ដង។
កម្ពុជានៅសល់មួយប្រកួតទៀតត្រូវប៉ះម៉ាឡេស៊ី U22 នៅថ្ងៃទី០៣៤ខែធ្នូឆ្នាំ២០១៩ដោយការប្រកួតនេះកម្ពុជាត្រូវការឈ្នះជាចាំបាច់បំផុតទើបអាចឡើងបាន៕