កំពត៖ ខេត្តកំពត គឺជាខេត្ត ដែលពោរពេញទៅដោយសម្បត្តិធម្មជាតិជាច្រើន ដូចជាព្រៃភ្នំ ដងព្រែក ដែលសុទ្ធសឹងតែមានទេសភាពស្អាតគួរឱ្យទាក់ចិត្ត ទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនដាច់ ។
កាន់តែពិសេសនោះ ថ្មីៗនេះផក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញទេសភាពជាច្រើនសន្លឹកនៅតាមជំរាលជើងភ្នំ មានផ្លូវ មានទឹកបឹង ហ៊ុមព័ទ្ធជុំវិញ រំលេចបានជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាល គ្រាន់តែមើលរូបភាព ក៏ចង់ទៅលេងកម្សាន្តឱ្យបានម្តងដែរ។
គួរឱ្យដឹងផងដែរថា ទិដ្ឋភាពដ៏ស្រស់ស្អាតមួយនេះ គឺជាទំនប់ការពារជម្រាបតាមជើងភ្នំដំរី ប្រវែង ១២០០ ម៉ែត្រ ដែលអនុវត្តការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕
ចង់ដឹងទេសភាពស្អាតយ៉ាងណានោះសូមមកទស្សនាទាំងអស់គ្នា៖