ភ្នំពេញ ៖ ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តខ្មែរប្រាកដជាស្គាល់ហើយ តារាសម្តែងចាស់វស្សាវ័យ ៤៩ឆ្នាំ លោក ជា សំណាង តាមរយៈការសម្តែងក្នុងវិស័យសិល្បៈមិនថា MV ឬ ខ្សែភាពយន្តជាច្រើន ។
ដោយឡែកថ្មីៗនេះ ស្រាប់តែផ្ទុះនូវព័ត៍មានថ្មីមួយនៃការប្រកាសរៀបការរវាង លោក និងតារាម៉ូដែលម៉ូ ម៉ូ មានឈ្មោះពិត " ទេព ពិសិដ្ឋរាសី " ដោយពិធីមង្គលការអ្នកទាំងពីរបានកំណត់មង្គលការអ្នកទាំងពីរនៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ នៅឯស្រុក ឈូក ខេត្តកំពត ដែលអ្នកទាំងពីរប្រារព្ធដោយទទួលភ្ញៀវត្រឹមតែ ៤០ តុប៉ុណ្ណោះ។
ដោយក្នុងនោះផងដែរ លោកសាវិន ហ្វីលីពបានសសេរក្នុង Account Facebook របស់លោកថា "សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត" ។
គួរបញ្ជាក់ផងដែរថា កញ្ញា ម៉ូម៉ូ ដែលជាកូនកំពត គឺជាអតីតម៉ូឌែលនៅហាងលក់សម្លៀកបំពាក់ Little Fashion ហើយក៏ជាតារាសម្តែង និងតារាម៉ូដែលដ៏ស្រស់ស្អាតដែលកំពុងឡើងកូដជាខ្លាំងនាពេលបច្ចុប្បន្នផងដែរ។
គួរឱ្យដឹងផងដែរថា អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ មួយរយៈពេលមួយហើយ តាមរយៈការថតសម្តែងរឿងជាមួយគ្នា៕