កំពត៖ កំពតគឺជាទីកន្លែងសម្រាកលំហែរកាយដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន នោះក៏ដោយសារតែរយៈចម្ងាយ មិនឆ្ងាយខ្លាំងពីភ្នំពេញ មានទីកន្លែងកម្សាន្តជាច្រើនកន្លែងមិនចេះខ្វះ ថែមទាំងមានរីហ្សត និងផ្ទះស្នាក់នៅស្រស់ស្អាតក្នុងតម្លៃសមរម្យផងដែរ។
ថ្ងៃនេះ « ក្នុងស្រុក» សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយទៀតហើយ ដែលកំពុងតែល្បីពេញបណ្តាញសង្គមតាមរយៈការស៊ែរតៗគ្នា ថាពិតជាស្រស់ស្អាតប្លែកជាលក្ខណៈការស្នាក់នៅក្នុងវីឡាក្បែរមាត់ព្រែកតែម្តង។
ផ្ទះសម្រាប់ជួលកំពុងតែល្បីនេះ ជាផ្ទះលំហែរដែលមានទីតាំងជាប់ព្រែក ក្នុងក្រុងកំពត តែម្តង នៅក្នុងនោះមាន២បន្ទប់ ដែលអាចស្នាក់នៅសម្រាប់មនុស្សចាប់ពី ៨ទៅ១០នាក់ ថែមទាំងមានសម្ភារ:គ្រប់គ្រាន់ក្នុងការប្រើប្រាស់ទំនើបៗមិនចាញ់សណ្ឋាគារ ឬរីហ្សតនានានោះឡើយ។ ឯតម្លៃនៅក្នុងការស្នាក់នៅ ត្រឹមតែ ១២០ USD ក្នុងមួយយប់តែប៉ុណ្ណោះ។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ធ្វើការកក់ទុក សម្រាប់ស្នាក់នៅជួបជុំមិត្តភក្តិ ក្រុមគ្រួសារ អាចទំនាក់ទំនងតាមរយៈ ទូរស័ព្ទ 015 456706 ឬ គណនីហ្វេសប៊ុក សុក សុ វិសិទ្ធ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក