ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និង រូបបិយវត្ថុនៃកម្ពុជា) គឺជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកអោយដំណើរជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៩ ដែលសារមន្ទីរមួយនេះជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ។
គួរឱ្យដឹងផងដែរថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ មានទីតាំងស្ថិតនៅក្នុងអគារលេខ១៦ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយបើកដំណើរការចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៦ ល្ងាច ពីថ្ងៃអង្គារដល់ថ្ងៃ អាទិត្ យ( សម្រាករៀងរាល់ថ្ងៃចន្ទ) និងមានតម្លៃសំបុត្រ ២០០០រៀលសំរាប់សិស្ស និង កុមារ (កុំភ្លេចយកកាតសិស្សទៅ) ៤០០០រៀល សំរាប់ប្រជាជនខ្មែរ និង ២០០០០រៀលសំរាប់ជនបរទេស៕
ប្រភពរូបភាព និងអត្ថបទ៖ Planet Diew