ភ្នំពេញ៖ បើនិយាយពីមាត់ទន្លេ ក្រៅពីការដើរកម្សាន្តស្រូបយកខ្យល់អាកាសល្អ ការជិះទូកកម្សាន្តតាមដងទន្លេគឺជាបរិយាកាសថ្មីដែលគ្រប់គ្នាតែងតែទៅកម្សាន្តជាប់មិនដាច់។
តែដោយសារតែការផ្លាស់ប្តូរទីតាំងថ្មី ការជិះទូកលេងកម្សាន្តត្រូវបានខកខានមួយរយៈធំ តែពេលនេះលែងបារម្ភហើយ « ក្នុងស្រុក » សូមណែនាំទៅកន្លែងជិះទូកលេងកម្សាន្តថ្មីដែលមានភាពច្នៃប្រតិដ្ឋស្រស់ស្អាតជាងមុន នោះគឺ Okay Light Boat ។
Okay Light Boat គឺជាទូកដែលអាចជិះលេងតាមដងទន្លេមេគង្គ ដើម្បីកំសាន្តអារម្មណ៍បែបដ៏រ៉ូមែនទិច ដោយមានចង្វាក់ភ្លេងរនាតខ្មែររន្តំចិត្ត ដោយលោកអ្នកអាចស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយ និងគយគន់មើលទេសភាពដងទន្លេទស្សនាការនេសាទត្រីនារដូវទឹកឡើង ព្រមទាំងអាចពិសារអាហារដ៏ឆ្ងាញ់ពិសាជាមួយនឹងតំលៃសមរម្យបំផុតផងដែរ។
ក្រៅពីអាចជិះទូកលេងកម្សាន្តជាលក្ខណៈ ក្រុមគ្រួសារ មិត្តភ័ក្ដិ គូស្នេហ៍ Okay Light Boat ក៏មានទទួលរៀបចំពិធីជប់លៀង ខួបកំណើត ប្រជុំមុខជំនួញ ផ្សេងៗ បំពេញតាមតម្រូវការទៀតផង។
ទូកកម្សាន្តថ្មីឈ្មោះ Okay Light Boat នេះមានទីតាំងនៅជិតណាហ្គាវើល ជាប់កំពង់ចំលង អរិយក្សត្រិយ៍ លោកអ្នកអាចធ្វើការកក់ទុកមុនតាមរយៈលេខទូរស័ព្ទ 096 564 7200/ 099 491 835 ដោយជនជាតិខ្មែរម្នាក់ត្រឹមតែ 3$ និងជនបរទេសមានតម្លៃ 8$ បូករួមនឹងអាហារសម្រន់ និងភេសជ្ជៈផងដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព Okay Light Boat