ត្រូវចាំថា មនុស្សខឹង គឺល្ងង់ ប្រចណ្ឌ គឺភ្លើ

មនុស្សពីរនាក់ស្រឡាញ់គ្នា ទាមទារឱ្យមានការជឿជាក់ទុកចិត្តលើគ្នា កុំប្រចណ្ឌខ្លាំងពេក កុំចេះតែខឹង រករឿងគ្នាខ្លាំងពេក យើងមិនដឹងទេថា ការយើងមានឱកាសបាននៅក្បែរគ្នាច្រើនប៉ុនណានោះឡើយ ដូច្នេះ កុំចេះតែធ្វើឱ្យមានបញ្ហា ថ្នាំងថ្នាក់ចិត្តដាក់គ្នាអី។

ពាក្យចាស់តែងពោលថា " ខឹងគឺល្ងង់ ប្រចណ្ឌគឺភ្លើ " វាជាការពិត មនុស្សកាលណាខឹងច្រើន គឺប្រាប់ជាល្ងង់ លែងដឹងខុសត្រូវអីហើយ ហើយបើគិតតែពីប្រចណ្ឌដៃគូពេកនោះ ប្រាកដជាភ្លើ ធ្វើតែរឿងអកុសល​ គិតតែរឿងអវិជ្ជមានតែប៉ុណ្ណោះ។

សម័យនេះហើយ គ្មានអ្នកណាគេ គិតតែពីខឹង ប្រចណ្ឌគ្នានោះទេ គេយកពេលទៅគិតរឿងធ្វើការរកស៊ី រកលុយ សន្សំលុយ និងរកពេលដើម្បីកំដរគ្នាដើរកម្សាន្ត Shopping វិញ ដើម្បីកសាងអនុស្សាជាមួយគ្នាឱ្យបានច្រើន។ ត្រូវចាំថា ដៃគូណា គិតតែខឹង ប្រចណ្ឌ ឈ្លោះ រករឿងគ្នា គឺមិនមានអ្វីបានរីកចម្រើនឡើយ ការងារក៏មិនល្អ ការរកស៊ីក៏មិនល្អ ព្រោះរវល់តែឈ្លោះគ្នា រវល់តែតាមដាន ប្រចណ្ឌ ហួងហែងដៃគូ អ៊ីចឹងមិនមានពេលណាដើម្បី ធ្វើការរកស៊ីឡើយ៕

66350714_356811848292520_8691805014328344576_n

66351814_356811748292530_6587587453824008192_n

66386446_356811881625850_3690159068053241856_n

66399009_356811668292538_7209295690885758976_n

66435500_356811641625874_5655140467495403520_n

66853290_356811688292536_2850797315952738304_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ