ភ្នំពេញ៖ ចង់ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងអារម្មណ៍ប្លែកថ្មី ប្រៀបបីដូចជាទទួលទានអាហារក្នុងផ្ទះថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងអាហារមួយកន្លែងមានឈ្មោះថា « Frank Coffee »។
Frank Coffee ឬគ្រប់គ្នាហៅលេងថាហាងបាយវត្តខ្ចប់ស្លឹកឈូក មានទីតាំងស្ថិតនៅក្នុងវត្តតែម្តង ដោយមិនត្រឹមតែបើកបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទប៉ុណ្ណោះទេ តែហាងមួយនេះល្បីថាមានបាយខ្ចប់ស្លឹកឈូកឈ្ងុយឆ្ងាញ់ ជាមួយនឹងអាហារបែបស្រុកស្រែជាមួយនឹងរសជាតិបំភ្លេចមិនបានញ៉ាំហើយគឺមានអារម្មណ៍ថាដូចនៅផ្ទះយ៉ាងអ៊ីចឹង។
ដោយ Frank Coffee មានទាំងបាយភ្លៅមាន់ខ្ចប់ស្លឹកឈូក ក្រួចអំបិលម្ទេសអាំង កង្កែបអំបិលម្ទេសអាំង មឹកអំបិលម្ទេសអាំង មាន់អំបិលម្ទេសអាំង ត្រីរ៉ស់អាំង ត្រីអណ្តែងអាំង ផ្អកចំហុយ ខ្យងនិងក្តាមចំហុយ សម្លម្ជូរត្រកួនសាច់គោ នំបញ្ចុកសម្លរខ្មែរ នំបញ្ចុកសាច់អាំងអំបិលម្ទេស នំបញ្ចុកទឹកផ្អែមតាមបែបសៀមរាប និងម្ហូបដទៃជាច្រើនមុខទៀតឱ្យជ្រើរើសទទួលទានផងដែរ។
គួរឱ្យដឹងផងដែរថា Frank Coffee មានទីតាំងនៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញទល់មុខស្ថានទូតរុស្សីក្បែរផ្សារអេអន១ ដោយអាចរកបានតាមរយៈផែនទី https://goo.gl/maps/wPipgiS5jrWDMAhw6 ឬទំនាក់ទំនងតាមទូរស័ព្ទ 096 329 9751 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Frank Coffee