ចំណាំទុកទៅ មនុស្សប្រុសដែលមានចរិតទាំង ៤ នេះនៅលើតុអាហារ អាចបញ្ជាក់បានយ៉ាងច្បាស់ថា ចរិតរបស់គេមិនល្អទេ ហើយមួយជីវិតនេះក៏គ្មានថ្ងៃនឹងជោគជ័យនោះដែរ។
១) តែងប្រើពាក្យមិនល្អទៅកាន់អ្នករត់តុ ៖ មានប្រភេទមនុស្សចូលចិត្តសម្លុតអ្នកទន់ខ្សោយ តែខ្លាចអ្នកខ្លាំង។ សម្រាប់អ្នកដែលមានឋានៈ និងទ្រព្យសម្បត្តិខ្ពស់ជាងគាត់ គាត់នឹងជ្រើសរើសការស្វាគមន៍ ឱនលំទោន។ ប៉ុន្តែសម្រាប់អ្នកដែលមានឋានៈទាបជាងគាត់ គាត់នឹងរកវិធីស្តីបន្ទោស និងជេរប្រមាថ។ ការស្រែកដាក់អ្នកបម្រើក្នុងភោជនីយដ្ឋានមួយបង្ហាញថា បុរសនោះមានចរិតជាមនុស្សខ្វះសីលធម៌ គ្មានចំណេះដឹង និងជាចរិតអ្នកក្រ។ មនុស្សអសមត្ថភាព តែងតែចូលចិត្តធ្វើបាបអ្នកទន់ខ្សោយ។ ពួកគេនឹងបំពេញចិត្តឧត្តមភាពរបស់ខ្លួនដោយជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
២) កកាយអាហារលើចាន ៖ ឥរិយាបថមួយដែលយើងរៀនតាំងពីកុមារភាព គឺការរើសអាហារ។ ការញ៉ាំអាហារ គឺជាសកម្មភាពសម្រាកកាយមួយ ហើយមនុស្សមានភាពល្អបំផុតនៅពេលដែលពួកគេបានសម្រាកសោយសុខញុំាអាហារដែលខ្លួនចូលចិត្ត។ មនុស្សគ្រប់រូបមានរសជាតិខុសៗគ្នានៅពេលនិយាយអំពីអាហារ។ ការញុំារើសមិនមែនជារឿងធំនោះទេ។ ប៉ុន្តែប្រសិនបើអ្នកកកាយអាហារពេលកំពុងញុំានៅចំពោះមុខអ្នកដទៃ វាបង្ហាញថាអ្នកមានទម្លាប់អាក្រក់។
៣) ផឹកស្រាដល់ស្រវឹងជោកជាំ៖ ការទទួលទានគ្រឿងស្រវឹងនៅក្នុងកម្មវិធីជួបជុំគឺជាការបង្កើនភាពស្និទ្ធស្នាល និងភាពរីករាយជាមួយមនុស្សក្បែរខ្លួន។ ប៉ុន្តែការផឹកស្រាច្រើនពេកមិនត្រឹមតែប៉ះពាល់សុខភាពប៉ុណ្ណោះទេ តែក៏នឹងធ្វើឱ្យប៉ះពាល់ដល់ចរិតលក្ខណៈមិនល្អបន្ទាប់ពីស្រវឹងផងដែរ ដែលជារឿយៗជាឥរិយាបទ និងចរិតលក្ខណៈពិតរបស់បុគ្គលនោះ។ អ្នកខ្លះស្ងាត់បន្ទាប់ពីស្រវឹង អ្នកខ្លះនិយាយមិនសមហេតុផល និងខ្លះទៀតឆ្កួតលីលា ប្រែជាកាចសាហាវ ប្រើហិង្សាក៏មាន។ អ្នកដែលស្ងាត់និយាយតិចក្រោយស្រវឹង គឺមានសន្តិភាពហើយមិនចង់បង្កបញ្ហា។ ប៉ុន្តែមនុស្សដែលនិយាយមិនសមហេតុសមផលបន្ទាប់ពីស្រវឹង មិនសូវចេះរក្សាអាថ៌កំបាំងនោះទេ ហើយជារឿយៗមានទំនាស់ជាមួយអ្នកដទៃ និងអាចបង្កមានជម្លោះពាក្យសម្ដីដល់ប្រើហិង្សាវាយតប់គ្នាផងដែរ។
៤) គេចវេសមិនចេញលុយ ៖ ពេលញ៉ាំអាហារក្រៅផ្ទះ វាមិនអាចចៀសផុតពីការចេញលុយនោះឡើយ។ ប៉ុន្តែមនុស្សខ្លះ មានចរិតមួយគឺ មិនចង់ចេញលុយ នេះជាប្រភេទមនុស្សដែលចូលចិត្តទាញយកផលប្រយោជន៍ពីអ្នកដទៃ។ ដោយសារតែបុរសដែលមានចិត្តសប្បុរសពិតប្រាកដនឹងមិនខ្វល់ពីប្រាក់ចំណាយតិចតួចទេ ហើយពួកគេនឹងមិនរត់គេចពីការចេញលុយឡើយ។ បុរសស្មោះត្រង់នឹងមិនលេងល្បិច គេចវេសរឿងចេញលុយជាមួយនឹងមនុស្សក្បែរខ្លួននោះទេ៕