មិនមែនរាល់វត្ថុទាំងអស់សុទ្ធតែល្អ និងគួររក្សាទុកក្នុងផ្ទះនោះទេ តួយ៉ាងដូចវត្ថុ៣យ៉ាងខាងក្រោមនេះបើអ្នកណាហ៊ានរក្សាទុកវានៅក្នុងផ្ទះអាចរារាំងទ្រព្យសម្បត្តិរបស់គ្រួសារអ្នក នាំសំណាងអាក្រក់ជាដើម ដូច្នេះហើយគួរតែបោះចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកុំមានការស្តាយស្រណោះអី ដើម្បីអាចកែខៃសំណាងនៅក្នុងផ្ទះរបស់អ្នកបាន៖
១.ប្រតិទិនចាស់៖ ប្រតិទិនចាស់មិនគួរទុកនៅក្នុងផ្ទះទេ ព្រោះប្រតិទិនដែលកន្លងផុតឆ្នាំចាស់មិនអាចប្រើក្នុងឆ្នាំថ្មីបានទៀតទេ។ នៅក្នុងហុងស៊ុយ ប្រតិទិនតែងតែតំណាងឱ្យលំហូរ ភាពរលូន និងពេលវេលាឆ្ពោះទៅមុខ។ ដូច្នេះហើយ ប្រសិនបើអ្នកទុកប្រតិទិនចាស់នៅក្នុងផ្ទះរបស់អ្នក វាក៏មានន័យថាពេលវេលារបស់អ្នកនឹងត្រូវពន្យារពេល អោយនៅជាប់ទ្រឹងមួយកន្លែង និង "ស្វាគមន៍" នូវរឿងអកុសលមកកាន់ផ្ទះរបស់អ្នក។ ដូច្នេះហើយ ដើម្បីជៀសផុតពីសំណាងអាក្រក់ និងអាចនាំលាភសំណាងមកកាន់ផ្ទះ អ្នកត្រូវបោះចោលប្រតិទិនចាស់ ហើយជំនួសវាដោយប្រតិទិនថ្មី ដោយកែតម្រូវតាមកាលបរិច្ឆេទ ខែ និងឆ្នាំបច្ចុប្បន្ន។
២.ពែង ចាន និងឆ្នាំងដែលខូច៖ តាមជំនឿពីមុន វាជានិមិត្ដរូបមួយនៃទ្រព្យសម្បត្តិ ជួយឱ្យម្ចាស់ផ្ទះបង្ហាញពីសោភ័ណភាព ហើយមនុស្សបុរាណតែងតែនិយាយថា ផ្ទះស្អាត មានន័យថាត្រជាក់ ចានស្អាត និងបាយឆ្ងាញ់។ ពេលញ៉ាំ និងផឹក ចានឆ្នាំង និងពែងដែលបែក ឬ មានរូបរាងមិនពេញលេញនឹងមិនត្រឹមតែកាត់បន្ថយតម្លៃសោភ័ណភាពនៃការញុំាអាហារជុំគ្នាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យម្ចាស់ផ្ទះនាំសំណាងអាក្រក់ចូលមកក្នុងផ្ទះដោយមិនដឹងខ្លួនផងដែរ។ ក្រៅពីនេះ នៅពេលប្រើចាន និងពែងដែលខូច អ្នកក៏ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការរងរបួសផងដែរ។ ដូច្នេះហើយ នៅពេលដែលចាន និងពែងក្នុងផ្ទះខូច អ្នកមិនគួរទុកវាចោលទេ ប៉ុន្តែត្រូវរុំវាក្នុងថង់ប្លាស្ទិក ហើយបោះវាចោលទើបជាការល្អ។
៣.នាឡិកាខូច៖ នាឡិកាគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងគ្រួសារនីមួយៗ ហើយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនាឡិកាខូច ឬ អស់ថ្ម អ្នកគួរតែផ្លាស់ប្តូរថ្មជាប្រញាប់ ដូច្នេះវាអាចបន្តដំណើរការបាន។ តែប្រសិនបើវាខូចលក្ខណៈធ្ងន់ធ្ងរពេកមិនអាចជួសជុលបាន អ្នកគួរតែបោះវាចោលហើយជំនួសដោយរបស់ថ្មី។ ការទុកនាឡិកាដែលងាប់នៅក្នុងផ្ទះនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងពេលវេលាមាសរបស់ម្ចាស់ផ្ទះ ហើយបង្កការលំបាកដល់ម្ចាស់ផ្ទះក្នុងការមានជីវភាពធូរធារ។ ដូច្នេះហើយ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកគួរតែជួសជុលនាឡិកា ឬ ទិញថ្មី។ នៅក្នុងហុងស៊ុយ នាឡិកាក៏ជានិមិត្តរូបនៃពេលវេលានៃជីវិតផងដែរ ប្រសិនបើជីវិត និងពេលវេលាឈប់ដើរគឺជារឿងគួរឲ្យព្រួយបារម្ភបំផុត ដែលអ្នកគួរចៀសវាង៕