អតីតកាលមិនអាចត្រលប់មកវិញបានទេ បើយើងនៅតែវង្វេងក្នុងភាពងងឹតនៃអតីតកាល យើងនឹងបាត់បង់ឱកាសស្វែងរកផ្លូវឆ្ពោះទៅមុខ។ ហេតុនេះមានរឿងខ្លះដែលអ្នកគួរដោះលែងឈប់គិតពីវា និងរឿងខ្លះទៀតដែលអ្នកមិនត្រូវជួយឡើយព្រោះវាមិនសក្តិសមអោយអ្នគជួយឡើយ ម្យ៉ាងវាអាចនឹងធ្វើអោយអ្នកខាតបង់ប្រយោជន៍អត់អំពើ៖
#៣យ៉ាងដែលអ្នកមិនចាំបាច់គិត
១.កុំគិតថាមិនអាចធ្វើបាន៖ កុំគិតអំពីអ្វីដែលអ្នកមិនអាចធ្វើបាន ឬ មិនអាចសម្រេចបាន។ កុំរឹងរូសចំពោះអ្វីដែលហួសពីសមត្ថភាព។ នៅលើលោកនេះ មានរឿងជាច្រើនដែលហួសពីការគ្រប់គ្រងរបស់យើង។ ដូច្នេះសូមទទួលយកអ្វីគ្រប់យ៉ាងដែលកើតឡើង ប្រសិនបើអ្នកអាចដោះស្រាយបាន ក៏ដោះស្រាយវាទៅ ប្រសិនបើអ្នកមិនអាចដោះស្រាយវាបាន អ្នកគួរតែទទួលយកវា។ គ្មាននរណាម្នាក់អាចទស្សន៍ទាយជោគវាសនារបស់អ្នកបានទេ ធ្វើអ្វីដែលអ្នកគិតថាអ្នកគួរធ្វើ ជឿថាកាន់តែព្យាយាម សំណាងរបស់អ្នកនឹងបង្ហាញខ្លួនឯងកាន់តែច្រើន កុំបារម្ភអំពីវាពេក។
២.កុំគិតពីអតីតយូរមកហើយ៖ អតីតកាលមិនអាចត្រលប់មកវិញបានទេ បើយើងនៅតែវង្វេងក្នុងភាពងងឹតនៃអតីតកាល យើងនឹងបាត់បង់ឱកាសស្វែងរកផ្លូវឆ្ពោះទៅមុខ។ អតីតកាលគឺជាកន្លែងដ៏ល្អសម្រាប់ទស្សនា ប៉ុន្តែមិនមែនជាកន្លែងដ៏ល្អសម្រាប់ស្នាក់នៅនោះទេ។ សូមរំសាយភាពអាប់អួរ ភាពងងឹតដែលបន្តកើតមានពីអតីតកាល ដើរទៅខាងក្រៅបន្ថែមទៀត ដើម្បីមានអារម្មណ៍ល្អនៅជុំវិញអ្នក។
៣.កុំគិតទៅឆ្ងាយពេក៖ ធ្វើជាមនុស្សកុំគិតច្រើនពេកអំពីអនាគតដ៏ឆ្ងាយ។ ថ្ងៃខាងមុខនៅតែមិនដឹងថាទៅជាយ៉ាងណា អញ្ចឹងបើគិតច្រើននឹងធ្វើឱ្យអ្នកកាន់តែបាក់ទឹកចិត្ត។ បច្ចុប្បន្នគឺជាវត្ថុតែមួយគត់ដែលអ្នកត្រូវខ្វល់ខ្វាយ។
#៣យ៉ាងដែលអ្នកមិនគួរជួយ
១.លើសពីសមត្ថភាព៖ ប្រសិនបើអ្នកមានកម្លាំងខ្សោយ ចូរកុំផ្តល់ដំបូន្មានដល់នរណាម្នាក់ ប្រសិនបើពាក្យរបស់អ្នកមិនមានទម្ងន់។ ជួយមនុស្សត្រូវគិតគូរពីសមត្ថភាព មិនមែនសន្យាតាមអំពើចិត្តទេ។ ប្រសិនបើអ្នកជួយដោយសាទរ ប៉ុន្តែធ្វើឱ្យស្ថានការណ៍បរាជ័យ ឬ បណ្តាលឱ្យខូចខាត អ្នកនឹងត្រូវគេស្តីបន្ទោស ដូចពាក្យគេថាជួយហើយខុសទៀត។
២.ជ្រៀតជ្រែកក្នុងកិច្ចការស្នេហា៖ ការជ្រៀតជ្រែកក្នុងកិច្ចការស្នេហា គឺចូលជ្រៀតជ្រែកក្នុងអារម្មណ៍អ្នកដទៃ និងអាពាហ៍ពិពាហ៍។ ជោគវាសនាត្រូវបានកំណត់ដោយស្ថានសួគ៌ ហេតុនេះមនុស្សមិនគួរជ្រៀតជ្រែក ជាពិសេសជាមួយនឹងការផ្គូផ្គងស្នេហារបស់អ្នកដទៃ។
៣.ការងារមិនបន្ទាន់៖ ពេលមនុស្សជាទីស្រឡាញ់មានបញ្ហា វាជារឿងធម្មតាក្នុងការជួយតាមសមត្ថភាពរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សបានទេ ពួកគេអាចជួយបានតែពេលមានគ្រោះថ្នាក់ប៉ុណ្ណោះ កុំចេះតែមានបញ្ហាអ្វីចូលជួយដោយមិនមើលមុខក្រោយ នោះនឹងធ្វើអោយមនុស្សទាំងនោះមានទម្លាប់ពឹងផ្អែកលើអ្នក៕