ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ

ស្ថិតក្នុងស្ថានភាពទាំង ៣ នេះ ពាក្យសម្ដីដែលនិយាយចេញមក អាចនឹងមិនមែនជាការពិតនោះឡើយ ដូច្នេះហើយ កុំសូវដាក់ចិត្តជឿខ្លាំងពេក ក្រែងលោត្រូវខកចិត្ត ឈឺចាប់ដោយសារតែពាក្យទាំងនេះ។

Cover Copy

១) ពាក្យសម្ដីនៅពេលស្រវឹង ៖ នៅ​តុ​ផឹក​ស៊ី គ្រប់​គ្នា​គោះ​កែវ​និយាយ និង​សើច​យ៉ាង​សប្បាយ។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ អ្នក ជាមួយ​នឹង​មនុស្ស​ជុំវិញ​ខ្លួន​មានភាព​ស្និទ្ធស្នាល​នឹងគ្នាខ្លាំង។ ប៉ុន្តែ​កុំ​បណ្តោយ​ឱ្យ​អារម្មណ៍​នោះ​បោក​បញ្ឆោត​អ្នក​ឱ្យ​ជឿ​រាល់ពាក្យសម្ដីដែលគេនិយាយឱ្យសោះ។ ប្រសិនបើអ្នកមានបទពិសោធន៍ប្រឡូកក្នុងសង្គមច្រើន អ្នកនឹងឃើញថា ពាក្យដែលនិយាយនៅតុផឹកស៊ីតែងតែនិយាយដោយមានគោលបំណងលាក់កំបាំងជាច្រើននៅពីក្រោយពួកគេ។ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ អ្នកអាចនឹងជឿស្លុងនាំឱ្យរងគ្រោះព្រោះជឿពាក្យគេ។

នៅពេលដែលមនុស្សប្រមូលផ្តុំគ្នានៅក្នុងពិធីជប់លៀង ជាពិសេសការជួបជុំជាមួយមិត្តរួមការងារ និងដៃគូ មនុស្សគ្រប់គ្នាសុទ្ធតែមានគោលបំណងរៀងៗខ្លួន ដូច្នេះហើយពួកគេមានទំនោរចង់ប្រើប្រាស់គ្រឿងស្រវឹងជាសារធាតុជួយឱ្យចេតនារបស់ពួកគេដំណើរការកាន់តែរលូន។ ដូច្នេះ វាជាការប្រសើរសម្រាប់អ្នកគ្រាន់តែធ្វើជាទស្សនិកជនចាំស្ដាប់គេនិយាយ ចាំមើលគេសម្ដែងទៅបានហើយ កុំយកសម្ដីគេនិយាយមកទុកក្នុងចិត្តពេក ហើយក៏មិនត្រូវជឿរាល់ពាក្យគេនិយាយដែរ បើមិនដូច្នេះទេ មានតែអ្នកប៉ុណ្ណោះដែលនឹងរងទុក្ខ។

F2e242b48c1ef5444c769885e203cb51

២) ការសរសើរ បញ្ជោ ៖ ក្នុង​នាម​ជា​មនុស្ស​ឆ្លាត កុំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេកនឹងពាក្យសរសើរ ព្រោះភាគច្រើនពាក្យទាំងនេះគេប្រើដើម្បីបញ្ជោអែបអបប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វេសប្រហែស អ្នកនឹងចាញ់បោកសម្ដីគេមិនខាន។ យ៉ាងណាមិញ គ្មាននរណាម្នាក់មកសរសើរអ្នកដទៃដោយគ្មានហេតុផលនោះទេ ពួកគេត្រូវតែមានគោលបំណងផ្ទាល់ខ្លួន ហើយគួរឱ្យស្តាយវាច្រើនតែទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មាន​សុភាសិត​មួយ​ឃ្លាបានពោល​ថា “បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស នោះ​គេ​ជា​ចោរ ឬ​ជា​ជន​ពាល”។ បើ​មាន​នរណា​ម្នាក់​លើក​ទឹក​ចិត្ត​អ្នក​ភ្លាម គាត់​ប្រាកដ​ជា​មាន​ចេតនា​អ្វីមួយ ហើយ​ចេតនា​ទាំង​នេះ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ខូច​ចិត្ត។ ពាក្យសរសើរ បញ្ជោគឺ​ដូច​ជា​គ្រាប់​កាណុង​ដែល​ស្រោប​ដោយ​ស្ករ។ បើ​អ្នក​មិន​គេច​ឱ្យ​លឿន​ទេ អ្នក​នឹង​ត្រូវ​ខ្ទេច​ខ្ទី​ជា​កំណាត់ៗមិនខាន ដូច្នេះសូមប្រយ័ត្នឱ្យបានខ្ពស់។

E3ccc94852797b0ef2fc58c53bcbb135

៣) ពាក្យគួរសម ៖ ជនបរទេសជាច្រើនដែលមិនយល់ពីវប្បធម៌អាស៊ី មានការភ្ញាក់ផ្អើល និងបែងចែកមិនដាច់នូវអ្វីដែលយើងបាននិយាយ។ ដោយសារតែជនជាតិអាស៊ីចូលចិត្តនិយាយពាក្យគួរសម។ ពេលខ្លះជនជាតិអាស៊ីខ្លួនឯងនឹងជឿស្លុងនឹងពាក្យទាំងនោះថាជាការពិត ទីបំផុតធ្វើឱ្យខ្លួនឯងរងភាពអាម៉ាស់ ឬខកចិត្តទៅវិញ។ ពាក្យ​គួរសមខ្លះ ស្ដាប់ទៅគួរ​ឱ្យ​កក់ក្ដៅ​ ប៉ុន្តែ​តាមពិត​វា​គ្រាន់តែ​ជា​ពាក្យ​ធម្មតា​ប៉ុណ្ណោះ ស្ទើរតែ​គ្មាន​អ្នក​ចាប់អារម្មណ៍​ខ្លាំង​នោះឡើយ។ ដើម្បីក្លាយជាមនុស្សដែលឆ្លាត និងឈ្លាសវៃ ដើម្បីចៀសវាងការខ្មាសអៀនក្នុងស្ថានភាពសង្គម អ្នកត្រូវរៀនពីរបៀបស្តាប់ និងយល់ពីចេតនាពិតរបស់អ្នកនិយាយឱ្យបានច្បាស់ផង៕