មិនថាអ្វីក៏ដោយ គ្រប់យ៉ាងទាំងអស់ គឺសុទ្ធតែមានដែនកំណត់របស់វា មិនអាចបំពាន មិនអាចជ្រៀតចូលទៅជ្រៅពេកដែរ ដូច្នេះហើយ មនុស្សដែលឆ្លាត ត្រូវតែយល់អំពីរឿងទាំងនេះឱ្យបានច្បាស់ យល់ពីដែនកំណត់ឱ្យបានត្រឹមត្រូវ។
១. មនុស្សល្អតែងទទួលបានផលល្អ តែមនុស្សល្អពេកតែងតែចាញ់ប្រៀបគេ មនុស្សល្អពេក អាចនឹងទន់ខ្សោយទៅវិញ!
២. បើអ្នកណាត់ជួបនរណាម្នាក់លើកទី១ គេបដិសេធ លើកទី២ គេបដិសេធទៀត អ្នកគួរតែបញ្ឈប់ការណាត់គេទៅ កុំខាតពេលអី!
៣. អ្នកអាចជួយនរណាម្នាក់បានលើកទី១ លើកទី២ តែបើមានដល់លើកទី៣ យកល្អអ្នកកុំផ្ដោតសំខាន់លើទំនាក់ទំនងអី មនុស្សនោះមករកអ្នកតែពេលត្រូវការប៉ុណ្ណោះ ហើយបើអ្នកនៅតែជួយគេ គេច្បាស់ជាពឹងផ្អែកលើអ្នករហូត បើពេលណាអ្នកលែងជួយគេ អ្នកនឹងក្លាយជាមនុស្សអាក្រក់មិនខាន!
៤. ប្រសិនបើអ្នកព្រងើយកន្តើយគ្រប់យ៉ាងដើម្បីអត់ទោសដល់មនុស្សម្នាក់នោះ បុគ្គលនោះក៏អាចធ្វើព្រងើយកន្តើយគ្រប់យ៉ាងដើម្បីធ្វើបាបអ្នកដែរ!
៥. មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ មិនមែនមានន័យថាគេនឹងនៅរង់ចាំអ្នករហូតនោះទេ។ ហ្គេមដែលឆោតល្ងង់បំផុត គឺដើម្បីសាកល្បងភាពអត់ធ្មត់របស់គូស្នេហ៍ ការធ្វើបែបនេះ អ្នកនឹងមានវិប្បដិសារីនៅពេលដែលអ្វីៗបានហួសពេល!
៦. កំប្លែង ខុសពីរឿងអភ័ព្វ អ្នកត្រូវដាក់ខួរក្បាលលេងសើច ព្រោះរឿងកំប្លែងដែលមិនចេះគិតអាចធ្វើឱ្យអ្នកដទៃឈឺចាប់បានយ៉ាងងាយ ប៉ុន្តែមនុស្សត្រូវបង្ខំឱ្យសើចដើម្បីឆ្លងកាត់រឿង!
៧. កុំត្អូញត្អែរខ្លាំងពេក ពេលនិយាយលើកដំបូង មនុស្សនឹងអាណិត ជាលើកទីពីរ មនុស្សចាប់ផ្ដើមមានអារម្មណ៍ធុញទ្រាន់ ជាលើកទីបី គេនឹងដើរចេញ មិននៅក្បែរមនុស្សដែលពូកែត្អូញត្អែរ ទួញសោកនោះឡើយ!
៨. កំហុសជាច្រើននៅតែអាចទទួលយកបាន ប៉ុន្តែដាច់ខាតមិនត្រូវធ្វើខុសម្តងហើយម្តងទៀត ទៅលើកំហុសដដែលៗនោះឡើយ!
៩. មិនថាទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណានោះទេ អ្នកមិនគួរប្រាប់គ្នាអំពីអាថ៌កំបាំងទាំងអស់របស់អ្នក ហើយកុំគិតថាអ្នកដទៃនឹងប្រាប់អ្នកពីអាថ៌កំបាំងទាំងអស់របស់ពួកគេឱ្យសោះ!
១០. កុំចេះតែលូកដៃ ចេះដឹងរឿងអ្នកដទៃ គ្រប់រឿងគ្រប់បញ្ហា មិនថាស្និទ្ធប៉ុនណាទេ គឺសុទ្ធតែមានដែកំណត់ដែលយើងអាចចូលទៅបាន ត្រូវចាំ បើគេសុំឱ្យជួយ ចាំជួយ តែជួយក្នុងកម្រិតដែលយើងអាចជួយគេបាន មិនមែនបង្ខំខ្លួនឯងឱ្យទៅជួយគេ ទាំងដែលខ្លួនកំពុងតែវេទនានោះឡើយ!
១១. ជីវិតគឺជាការប្រមូលផ្តុំនៃដែនកំណត់។ មនុស្សឆ្លាតគឺជាអ្នកដែលចេះឈប់នៅពេលត្រឹមត្រូវ ជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ចេះយល់ការណ៍រាក់ជ្រៅ!!! #លីមបញ្ញា