ក្រប៉ុនណាក៏ដោយ បើឈានដល់វ័យក្បាល​ ​​​​​​៤០ ហើយ ត្រូវតែចេះវិនិយោគលើរឿងទាំង ៤ យ៉ាងនេះ

នៅពេលដែលអ្នកឈានចូលដល់វ័យ ៤០ ឆ្នាំឡើងទៅ នេះជាវ័យមួយដែលអ្នកមានបន្ទុកជាច្រើនដែលត្រូវរ៉ាប់រង ត្រូវខំគ្មានពេលសម្រាកទេ ខាងលើអ្នកមានឪពុកម្ដាយចាស់ៗដែលត្រូវទទួលខុសត្រូវ ខាងក្រោមអ្នកមានកូនៗដែលត្រូវទំនុកបម្រុងរហូតដល់ពួកគេអាចរកឃើញកោះត្រើយដោយខ្លួនឯង។ ដូច្នេះហើយ នៅពេលដេលអ្នកឈានដល់វ័យនេះ មានរឿង ៤ យ៉ាងដែលអ្នកត្រូវតែវិនិយោគ មិនថាអ្នកមាន ឬក្រទ្រព្យប៉ុនណាក៏ដោយ មិនអាចបណ្ដោយធ្វេសប្រហែសបានទេ។

Cover Copy

១) វិនិយោគលើសុខភាព ៖ សម្រាប់មនុស្សវ័យកណ្តាល សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត។ បើ​អ្នក​មិន​បាន​ថែរក្សា​រាង​កាយ​ឱ្យ​បាន​ល្អ ពេល​រក​ប្រាក់​បាន​ច្រើន អ្នក​នឹង​មិន​មាន​ឱកាសចាយ​វា​ឡើយ។ លុយអាចទិញរបស់បានច្រើន តែមិនអាចទិញសុខភាពបានទេ។ គ្រឿង​បន្លាស់​របស់​ខ្លួន​គឺ​មាន​តម្លៃ បើ​ទោះ​ជា​អាច​ជំនួស​បាន​ក៏​ដោយ ក៏​មិន​អាច​ល្អ​ដូច​ដើម​ដែរ។ អ្នកគួូរចំណាយពេលដើរហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទីជាប្រចាំ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ចំណាយលុយបន្តិចបន្តួចដើម្បីពិនិត្យសុខភាព ផ្លាស់ប្តូរទម្លាប់ហូបចុកឱ្យបានល្អ សម្អាតផ្ទះ ដើម្បីឱ្យអារម្មណ៍បានស្រឡះ។ ទម្លាប់ទាំងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់អ្នកបានច្រើន។

២) វិនិយោគលើប្រពៃណីគ្រួសារ ៖ មិន​ថា​អ្នក​ក្រ​ប៉ុណ្ណា​ក៏​ដោយ សូម​កុំ​ភ្លេច​បណ្តាក់​ទុន​តាម​ប្រពៃណី​របស់​គ្រួសារ​អ្នក​។ ជួបជុំជាមួយគ្រួសាររបស់អ្នកឱ្យបានញឹកញាប់ ដើម្បីនិយាយ ចែករំលែកគំនិត និងស្ថានភាពថ្មីៗរបស់អ្នក ផ្តល់ដំបូន្មាន និងការលើកទឹកចិត្តដល់គ្នាទៅវិញទៅមក។ សង្គមគឺជាកន្លែងជ្រលក់ពណ៌ដ៏ធំមួយ វានឹងលាបពណ៌ជីវិតរបស់យើងទៅជាពណ៌ផ្សេងៗជាច្រើន ហើយវាពិតជាចៀសមិនរួចដែលមនុស្សមួយចំនួននឹងឈ្លក់វង្វេង។ ទោះបីជាយើងមិនអាចផ្លាស់ប្តូរពិភពលោកក៏ដោយ យើងម្នាក់ៗអាចរក្សាប្រពៃណីគ្រួសាររបស់យើងបាន ហើយសមាជិកគ្រួសារនឹងមានភាពវិជ្ជមាន និងរីកចម្រើនជានិច្ច។ ច្បាប់នៃការទាក់ទាញបានបង្ហាញថាខ្យល់នៃកម្រិតនីមួយៗនឹងជួបពពកនៃកម្រិតដូចគ្នា មនុស្សមានភាពវិជ្ជមានកាន់តែច្រើន នឹងបានជួបមនុស្សល្អ និងរឿងល្អៗចូលមកក្នុងជីវិតរឹតតែច្រើន។ មិនចាំបាច់វិនិយោគលើរបស់ប្រណិតពេកទេ គ្រាន់តែបង្កើនកម្រិតនៃការយល់ដឹងរបស់អ្នក នោះគឺជាការវិនិយោគដែលផ្តល់ផលចំណេញច្រើនបំផុត។

0602bd1b9a9e2e665d62abca6557eefd

៣) វិនិយោគលើការអប់រំរបស់កូនៗ ៖ ការវិនិយោគលើការអប់រំរបស់កូនៗ គឺមិនដែលខាតបង់ឡើយ។ ការវិនិយោគលើការអប់រំ គឺជាការសម្រេចចិត្តដ៏ល្អបំផុត និងមានប្រយោជន៍បំផុតដែលឪពុកម្តាយគ្រប់រូបអាចធ្វើសម្រាប់កូនៗរបស់អ្នក។ ការអប់រំមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍រយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគរយៈពេលវែងនាពេលអនាគត និងការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កុមារផងដែរ។ ទោះជីវិតលំបាកយ៉ាងណាក៏នៅតែជាទំនួលខុសត្រូវរបស់អ្នក ក្នុងការចិញ្ចឹមកូនៗឱ្យបានល្អ។ យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់ឈានដល់វ័យកណ្តាល ការឃើញកូនៗមានអនាគតភ្លឺស្វាងនឹងធ្វើឱ្យពួកគេសប្បាយចិត្ត។ គ្មានផ្លូវណាដែលកូនក្លាយជាអ្នកមាន ហើយឪពុកម្តាយនឹងរងទុក្ខនោះទេ។ ទ្រព្យសម្បត្តិគ្រួសារត្រូវបានផ្ទេរពីឪពុកម្ដាយតទៅដល់កូនៗ។

៤) វិនិយោគលើទំនាក់ទំនង ផ្តោតលើការដឹងគុណ ៖ អ្នកប្រាជ្ញពិតជាមិនខ្វល់ពីទ្រព្យសម្បត្តិ ឬភាពក្រីក្រឡើយ ប៉ុន្តែផ្តោតលើការផ្តល់ និងទទួលក្នុងទំនាក់ទំនងសង្គម ហើយដាច់ខាតមិនបរិភោគ ឬផឹកស៊ីដោយមិនគិតថ្លៃពីអ្នកដទៃដែរ។ នៅពេលចាំបាច់ សូមអញ្ជើញអ្នកដទៃមកទទួលទានអាហារ ដើម្បីបង្ហាញការដឹងគុណ និងបង្កើនការស្រលាញ់។ បំណុល​នៃ​ការ​ដឹងគុណ​ គឺ​ពិបាក​បំផុត​ក្នុង​ការ​សង​វិញ ហើយ​ក៏​ជា​ការ​អនុវត្ត​ជាក់ស្តែង​បំផុត​ដែរ។ ពេលអ្នកក្រធ្វើអន្តរកម្មជាមួយអ្នកមាន ពួកគេប្រហែលជាមិនអាចលើកសរសើរដោយវត្ថុសម្ភារៈនោះទេ ប៉ុន្តែអាចប្រព្រឹត្តចំពោះពួកគេដោយស្មោះ។ ជឿថាមនុស្សមានឆន្ទៈជួយអ្នក មិនមែនដោយសារតែពួកគេសម្លឹងឃើញលុយរបស់អ្នកទេ ប៉ុន្តែដោយសារតែពួកគេឃើញសេចក្តីថ្លៃថ្នូររបស់អ្នក និងស្មារតី ទំនួលខុសត្រូវរបស់អ្នក៕