មនុស្សសាមញ្ញមិនខ្វល់ពីគំនិតអ្នកដទៃទេ គេធ្វើតាមអ្វីដែលចិត្តរបស់គេចង់ ដូច្នេះវាពិតជាពិបាកណាស់នៅក្នុងការសម្របខ្លួនជាមួយនឹងមនុស្សជុំវិញខ្លួនណាស់។ ផ្ទុយពីមនុស្សឆ្លាតដែលពួកគេមានតិកនិកពិសេសក្នុងការគិត ប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ និងវិធីគ្រប់គ្រងជីវិតដែលមានគុណភាព។ ខាងក្រោមនេះជាចំណុចទាំង៤ដែលឆ្លុះបញ្ចាំងខុសពីភាពខុសគ្នារវាងការគិតរបស់មនុស្សឆ្លាត និងមនុស្សធម្មតា៖
១.មនុស្សធម្មតាគិតស្មុគ្រស្មាញ មនុស្សឆ្លាតគិតសាមញ្ញ៖ ក្នុងនាមជាមនុស្ស យើងមិនគួរបណ្ដោយខ្លួនអោយគិតតែពីបញ្ហានោះទេ មនុស្សឆ្លាតគឺជាមនុស្សដែលចេះគ្រប់គ្រងភាពស្មុគស្មាញដោយភាពសាមញ្ញ ហើយដឹងពីរបៀបរក្សាសន្តិភាពផ្លូវចិត្តរបស់ខ្លួននៅក្នុងពិភពលោកដ៏ស្មុគស្មាញមួយនេះ។
២.មនុស្សធម្មតាមើលទៅរឹងមាំ មនុស្សពូកែបង្ហាញភាពទន់ភ្លន់៖ ដើម្បីធ្វើជាមនុស្សស្លូតបូត ពេលនិយាយ ឬ ធ្វើការ អ្នកគួរទុកផ្លូវសម្រាប់អ្នកដទៃ។ ពេលធ្វើការ កុំយកចិត្តទុកដាក់នឹងរឿងតូចតាច ពេលនោះអ្នកនឹងទុកចំណាប់អារម្មណ៍ល្អ និងជំរុញអារម្មណ៍របស់អ្នកដទៃមកចូលចិត្តអ្នកដោយស្វ័យប្រវត្តិ។ ពេលមើលឱ្យស៊ីជម្រៅ មនុស្សធម្មតាចូលចិត្តអួតខ្លួនថារឹងមាំ អាចដោះស្រាយបញ្ហាម្នាក់ឯងបាន ខណៈពេលដែលមនុស្សឆ្លាតចេះស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន។
៣.មនុស្សសាមញ្ញមិនខ្វល់ពីគំនិតអ្នកដទៃទេ តែមនុស្សឆ្លាតវិញចូលចិត្តស្តាប់ពាក្យរិះគន់៖ គិតកាន់តែច្រើន ជីវិតអ្នកនឹងកាន់តែនឿយហត់។ ធ្វើជាមនុស្សត្រូវចេះគ្រប់គ្រងមាត់បានល្អ រក្សាអាកប្បកិរិយារាបទាប ដោយចិត្តអត់ឱន។ មនុស្សធម្មតាជ្រើសរើសមិនស្តាប់ការណែនាំរបស់អ្នកដទៃ ចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួន ខុសពីមនុស្សមានប្រាជ្ញាដែលជ្រើសរើសបើកចិត្តឱ្យទូលាយស្តាប់ហេតុផលរបស់អ្នកដទៃ និងព្យាយាមកែប្រែខ្លួនឯងដើម្បីការអភិវឌ្ឍន៍។
៤.មនុស្សឆ្លាតប្រាថ្នាចង់ស្គាល់ជាមួយបុគ្គលខ្ពង់ខ្ពស់៖ បើអ្នកចង់ធ្វើរឿងអស្ចារ្យ អ្នកត្រូវនៅឱ្យជិតមនុស្សដែលអស្ចារ្យ និងពូកែ។ ប្រសិនបើអ្នកអាចប្រមូលមនុស្សបែបនេះមកនៅជិតខ្លួនបាន នោះអ្នកត្រូវតែចេះរៀនពីពួកគេ ព្រោះមនុស្សទាំងនេះគឺមានទាំងចំនេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗដែលអ្នកមិនធ្លាប់ដឹងពីមុនមក៕