ទោះជីវិតអ្នកក្រប៉ុណ្ណាក៏ដោយ ហាមលោភលន់ចំពោះលុយ៤ប្រភេទនេះ

បុរាណបានពោលថា សុភាពបុរសចូលចិត្តលុយ ប៉ុន្តែត្រូវចេះរកលុយដោយសុច្ចរិត និងមនសិការ។ មិនថាមនុស្សម្នាក់ចង់ក្លាយជាអ្នកមានប៉ុណ្ណាទេ គាត់ត្រូវតែរកលុយតាមផ្លូវច្បាប់ ហាមដាច់ខាតលោភលន់ចង់បានលុយ៤ប្រភេទខាងក្រោមនេះ!

Cover Copy Recovered

១.កុំលោភលន់ចំពោះលុយដែលខ្ចីគេ៖ ក្នុងក្រសែភ្នែកអ្នកខ្ចីលុយគេមួយចំនួនដែលគេឲ្យខ្ចីគឺគិតថាខ្ចីរួចនឹងមិនព្រមសង សង្ឃឹមថាម្ចាស់បំណុលហត់នឹងលែងទារខ្លួន ដែលនេះជាអំពើអសីលធម៌បំផុត។ បើអ្នកប្រព្រឹត្តិអំពើបែបនេះ អ្នកដទៃនឹងបាត់បង់ជំនឿមកលើអ្នក ហើយបើប៉ះចំមនុស្សដែលគេច្បាស់លាស់ គេនឹងមិនអោយអ្នករួចខ្លួនបានទេ ព្រោះសំណាញ់ច្បាប់ញឹកណាស់ កុំយករឿងនេះមកធ្វើរបររកស៊ី។

Pexels Alexander Mils 2068975 1024x682

២.លុយរកបានតាមវិធីមិនសមរម្យ៖ មិនថាមនុស្សម្នាក់ចង់ក្លាយជាអ្នកមានប៉ុណ្ណាទេ គាត់ត្រូវតែរកលុយតាមផ្លូវត្រឹមត្រូវ ស្របច្បាប់។ លុយដែលរកបានពីសកម្មភាពខុសច្បាប់ប្រាកដជានឹងមិនមានរយៈពេលយូរទេ វានឹងរលាយបាត់ទៅវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។

SurveyLendingMoneyEndsBadlyForAmericans

៣.កុំលោភលន់លុយជំនួយ៖ មនុស្សខ្លះបង្ហោះហ្វេសប៊ុកសុំជំនួយគេអត់ឈប់ ព្រោះតែយល់ថាវាជាវិធីរកលុយដែលស្រួលបំផុត ដោយគ្រាន់តែធ្វើជាកម្សត់ នឹងមានសប្បុរសជនបាញ់លុយអោយភ្លាម។ តែនេះគេហៅថាការកុហក បោកប្រាស់អ្នកដទៃ ទោះច្បាប់មិនអាចធ្វើអ្វីចំពោះមនុស្សបែបនេះបាន តែត្រូវដឹងថាកម្មពារមិនដែលភ្លេចម្ចាស់ទេ អ្នកសាងអីនឹងទទួលផលនោះ។

Stock Photo Sad Worried Man In Stress With Piggy Bank In Bad Financial Situation

៤.លុយស៊ីសំណូក៖ មិនថាអ្នកធ្វើការរដ្ឋ ឬ ឯកជននោះទេ គឺតែងតែមានមនុស្សមួយចំនួនដែលប្រព្រឹត្តិខុសហើយយកលុយមកសូកប៉ាន់ដើម្បីកុំអោយចាប់ទោសអូសដំណើរ និងធ្វើដូចគ្មានអ្វីកើតឡើង។ តែបើចង់បានលុយរហូតស៊ីសំណូកទាំងនោះ អ្នកនឹងក្លាយទៅជាមនុស្សដែលបាត់បង់មនសិការ និងជាប់ឈ្មោះថាជាជនពុករលួយថែមទៀតផង៕

Hands Passing Money Under Table Corruption Bribery