បើស្រឡាញ់អ្នកណាម្នាក់ កុំស្រឡាញ់ពេញបេះដូងពេក ទុកខ្លះឱ្យខ្លួនឯងផង

នៅក្នុងរឿងមនោសញ្ចេតនា រឿងដែលធ្វើឱ្យគេមានវិប្បសារីបំផុត គឺមិនមែនស្រលាញ់គ្នាហើយមិនបានគ្នានោះទេ ក៏មិនមែនមើលរំលងរូបគេនោះដែរ តែមនុស្សដែលយើងបានជួបនោះ ព្រោះតែស្រលាញ់គេខ្លាំងពេក បានធ្វើឱ្យបាត់បង់ខ្លួនឯងទៅវិញ។

កាលពីមុន អ្នកគឺជាមនុស្សសាមញ្ញាម្នាក់ ពេលសប្បាយចិត្តក៏សើច ពេលពិបាកចិត្តក៏យំ ពិភពក្នុងចិត្តស្អាតស្អំប្រៀបដូចជាកូនក្មេងអ៊ីចឹង។ រហូតទាល់តែបានជួបនឹងមនុស្សម្នាក់នោះ វត្តមានរបស់គេហាក់ដូចជានាំមកឱ្យអ្នកនូវភាពស្រស់បំព្រង និងទាក់ទាញនូវក្រសែភ្នែករបស់អ្នក អង្រួនចិត្តរបស់អ្នក។

ចាប់ពីពេលនោះមក អារម្មណ៍របស់អ្នកបានផ្លាស់ប្តូរទៅតាមគេ ព្រោះតែគេធ្វើល្អដាក់អ្នកបន្តិចបន្តួច អ្នកក៏សប្បាយចិត្តដូចជាបានញុំាស្ករគ្រាប់អ៊ីចឹង ក៏អាចព្រោះតែមិនយកចិត្តទុកដាក់នឹងអ្នកទុកអ្នកចោល ហើយធ្វើឱ្យ អ្នកពិបាកចិត្តប្រៀបដូចជាធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅ។

3caa45d4780b1b3068d1de68c6847757

ពេលដែលអ្នកខ្វល់ខ្វាយពីមនុស្សម្នាក់ហួសហេតុពេក អ្វីៗដែលនៅជុំវិញអ្នកទាំងអស់ ប្រៀបដូចជាមានទំនាក់ទំនងជាមួយគេ សូម្បីតែរឿងដែលគ្មានទាក់ទងគ្នាបន្តិចសោះ ក៏អ្នកនៅសុខៗគិតដល់គេដែរ។ ដោយសារតែអ្នកស្រលាញ់គេខ្លាំងពេកហើយ ក៏រមែងឱ្យអ្នកនឿយហត់ខ្លាំង។ ពីព្រោះអ្នកប្រែទៅជាមានជំងឺភ័យខ្លាចការបាត់បង់ ពេលដែលនៅជាមួយគេចេះតែខ្លាចបាត់បង់រូបគេ ពេលដែលមិននៅជាមួយគេចេះតែនឹកដល់គេ។ អារម្មណ៍ដែលភ័យខ្លាចបាត់បង់គេបែបនេះ ចំពោះរឿងស្នេហានឹងធ្វើឱ្យអ្នកអាប់ឳនពីម្តងទៅម្តង។

ប៉ុន្តែស្នេហាដែលស្រស់បំព្រង គួរតែជាមនុស្សដែលយល់ដឹង និងផ្តល់តម្លៃស្នេហាដូចគ្នា មិនមែនចេះតែយល់ចិត្តតែម្ខាងនោះទេ ហើយអ្នកម្ខាងទៀតបែរជាមើលមិនឃើញទៅវិញ។ មានពាក្យមួយនិយាយថា "ស្រលាញ់គេ70ភាគរយបានហើយ នៅសល់30ភាគរយទុកសម្រាប់ខ្លួនឯង"។

9960295dd477167e4c6e34968ac2e3be

តាមពិតទៅពិតជាបែបនេះមែន ឱ្យតែអ្នករៀនចេះខ្វល់ខ្វាយពីខ្លួនឯងឱ្យបានល្អ អ្នកដទៃទើបពិតជាមើលឃើញរូបអ្នក។ ពេលដែលអ្នកស្រលាញ់មនុស្សម្នាក់កាន់តែខ្លាំងនោះ ប្រាកដណាស់អ្នកក៏ត្រូវទុកពេលវេលាសម្រាប់ខ្លួនឯងខ្លះដែរ ពីព្រោះមួយជីវិតនេះ មានតែអ្នកខ្លួនឯងទេ ទើបអាចកំដរខ្លួនឯងបានយូរ។

ជីវិតដែលនៅសេសសល់ បើស្រលាញ់មនុស្សម្នាក់ កុំស្រលាញ់ពេញបេះដូងពេក អ្នកត្រូវជឿថា ស្នេហាល្អមួយ គឺខ្វល់ខ្វាយពីអ្នកទៅវិញទៅមក ក៏មានភាពស្មើភាពដែរ ហើយមនុស្សម្នាក់នោះ រមែងតែចេះស្តាយស្រណោះនូវការលះបង់របស់អ្នក៕

ប្រភព ៖ lovebecomestory.com / ប្រែសម្រួល ៖ Mythical Bird