ប្រជាជនបារាំងភ្ញាក់ផ្អើលវត្តមាន វណ្ណដា ក្នុងកម្មវិធីបិទការប្រកួតកីឡាអូឡាំពិក ២០២៤ យប់មិញ

ល្បីនៅអាស៊ីអាគ្នេយ៍ ដែលមានអ្នក Subscribe ដល់ទៅ 4 លាននាក់នៅលើយូធូប Vannda គឺជាតារាចម្រៀងរ៉េបជនជាតិខ្មែរអាយុ 27 ឆ្នាំដែលតារាម្នាក់ និពន្ធទំនុកច្រៀងភាសាខ្មែរលាយ ភាសាអង់គ្លេស ។ កាលយប់ថ្ងៃអាទិត្យ គាត់បានសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក ២០២៤។

Cover Copy

ពេលដែលតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា បង្ហាញមុខយ៉ាងខ្លីនៅលើឆាកថ្ងៃអាទិត្យនេះ ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក ប្រជាជនបារាំងភាគច្រើនមិនដែលលឺពីសិល្បករនោះទេ។ មានដើមកំណើតមកពីប្រទេសកម្ពុជា តារារ៉េបវ័យ 27 ឆ្នាំរូបនេះ ច្រៀងជាពីរភាសាគឺភាសាអង់គ្លេស និងភាសាខ្មែរ។

មានអ្នក Subscribe 4 លាននាក់ និងការចូលមើលជាងមួយពាន់លាននៅលើឆាណែ YouTube សិល្បកររូបនេះបានចាប់ផ្តើមបង្ហាញខ្លួនឯងលើអន្តរជាតិ ខណៈដែលគាត់នៅតែល្បីល្បាញខ្លាំងនៅអាស៊ីអាគ្នេយ៍។ ក្នុងខែមិថុនា គាត់បានក្លាយជាសិល្បករខ្មែរដំបូងគេដែលលេចក្នុងទំព័រមុខ ក្នុងមហោស្រពតន្ត្រីនៅសហរដ្ឋអាមេរិកនៅ Sabaidee Fest ។ តារារូបនេះបានចាប់ផ្តើមនិពន្ធបទចម្រៀងក្នុងឆ្នាំ 2009។ ទោះជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់គាត់បានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាល និងចុងទសវត្សរ៍ឆ្នាំ 2010។

455199596_1043948253760277_4314781389796654425_n

និមិត្តរូបនៃវប្បធម៌ខ្មែរ ៖ ដើមឆ្នាំ 2020 ចម្រៀងរបស់ វណ្ណដា ឈានទៅរកទិដ្ឋភាពមួយទៀត។ បទ "Time to Rise" របស់គាត់ដែលចេញផ្សាយកាលពី 3 ឆ្នាំមុន មានអ្នកចូលមើល 123 លានដងនៅលើ YouTube ។ មកដល់ពេលនេះ វាជាបទចម្រៀងខ្មែរតែមួយគត់ ដែលមានអ្នកចូលមើលដល់ទៅ ១០០ លានដងនៅលើវេទិកាយូធូប។ នៅក្នុងវីដេអូនោះ តារាចម្រៀងរូបនេះបានរួមបញ្ចូលគ្នានូវតន្ត្រីបុរាណជាមួយនឹងរ៉េបទំនើប ដែលអមដោយឧបករណ៍បុរាណដូចជា ចាប៉ី ដែលជាឧបករណ៍ខ្សែពីរដែលឆ្លាក់ចេញពីឈើបីផ្សេងគ្នា។ ភាពចម្រុះនៃចម្រៀងនេះគឺជាចំណុចសំខាន់នៃការងាររបស់គាត់។ គំនិតនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីបេតិកភណ្ឌវប្បធម៌ខ្មែរ ។

455093116_549811530713779_4060348489497960178_n

455025107_838677948363135_3321136093510458443_n

454726356_838677968363133_8216634163390706123_n

2BPYOWXJXVCJ3AZ5WYOMQSDRH4