ប្រពន្ធទាំងឡាយ គួរតែកត់សម្គាល់ប្រសិនបើប្ដីរបស់អ្នកលេចចេញសញ្ញាទាំង ៤ នេះមក នោះមានន័យថា គេគ្មានភាពស្មោះត្រង់ចំពោះអ្នកនោះទេ គេអាចកំពុងតែលួចលាក់ ទាក់ទងមានស្រីខាងក្រៅក្បត់ចិត្តអ្នកហើយ។
១. តែងតែលួចស្តាប់ទូរស័ព្ទ ៖ ពេលអ្នកនៅក្បែរ ពេលមានការហៅទូរសព្ទ ឬផ្ញើសារចូលមក គាត់តែងព្រួយបារម្ភ ស្ទាក់ស្ទើរ ហើយមិនហ៊ានទទួល ឬឆ្លើយតប។ ព្រោះមនុស្សផិតក្បត់ តែងមានចរិតលឹបល លាក់បាំង មិនហ៊ានបង្ហាញចេញឱ្យប្រពន្ធបានឃើញនោះឡើយ។
២. តែងតែលុបសារជាអក្សរ និងប្រវត្តិហៅទូរសព្ទ ៖ បុរសដែលក្បត់ប្រពន្ធតែងតែផ្ញើសារ និងហៅគូស្នេហ៍របស់ខ្លួន។ ហើយជាការពិតណាស់ បន្ទាប់ពីផ្ញើសារ ឬខលម្តងៗ គាត់នឹងលុបសារទាំងអស់ និងប្រវត្តិការហៅចេញភ្លាមៗ ដើម្បីកុំឱ្យអ្នកបានឃើញ។ ដូច្នេះ បើកំណត់ហេតុហៅទូរសព្ទតែងតែទទេ វាបញ្ជាក់ថាគាត់កំពុងតែលាក់បាំងនឹងអ្នកហើយ។
៣. តែងតែបិទទូរស័ព្ទ ឬមិនលើកទូរស័ព្ទប្រពន្ធ ៖ ប្រសិនបើស្វាមីរបស់អ្នកឧស្សាហ៍បិទទូរស័ព្ទនៅពេលគាត់ចេញទៅក្រៅ នោះបង្ហាញថាគាត់កំពុងលាក់អ្វីមួយ។ ប្រសិនបើគាត់បិទទូរស័ព្ទម្តង ឬពីរដង ដោយសារការងារ ឬកិច្ចប្រជុំ ប្រពន្ធអាចដឹង និងយល់ពីប្ដី។ ប៉ុន្តែតែងតែបិទទូរស័ព្ទជាញឹកញាប់ នេះបង្ហាញថាគាត់នៅជាមួយស្រីខាងក្រៅច្បាស់ណាស់។
៤. តែងតែទុកទូរស័ព្ទជាប់នឹងខ្លួន ២៤ ម៉ោង ៖ បុរសម្នាក់ដែលធ្វើខុសលើប្រពន្ធ តែងតែទុកទូរស័ព្ទរជាប់នឹងខ្លួន ២៤ ម៉ោងពេញ មិនហ៊ានទុកចោលទេ ដោយសារតែគាត់ខ្លាចថាប្រពន្ធដឹងពីអាថ៌កំបាំងរបស់គាត់ ខ្លាចប្រពន្ធយកទូរសព្ទមកឆែកឆេរមើល។ ប្រសិនបើអ្នកឃើញប្តីរបស់អ្នកកាន់ទូរស័ព្ទជាប់នឹងដៃ សូម្បីតែពេលគាត់កំពុងងូតទឹក សម្អាត ឬគេង វាបង្ហាញថាគាត់កំពុងលាក់អ្វីមួយពីអ្នកហើយ គួរតែតាមដានឱ្យស្អិតបន្តិចទៅ៕