មិនថាយើងស្ថិតក្នុងវ័យណានោះទេ យើងតែងតែត្រូវការមិត្តម្នាក់ដើម្បីចែករំលែកជាមួយ។ ក្នុងគ្រាដ៏សំខាន់ មិត្តភាពគឺជាអ្វីដែលជួយសម្រាលការឈឺចាប់ និងជួយបន្ថែមនូវអត្ថន័យនៃជីវិត ជួយឱ្យយើងមានភាពស្និទ្ធស្នាល និងលែងឯកាតែម្នាក់ឯង។ យ៉ាងណាមិញ មនុស្សយើងម្នាក់ៗ គឺត្រូវការបំផុត មិត្តទាំង ៥ ប្រភេទនេះ។
១. មិត្តល្អបំផុត ៖ មនុស្សដែលអ្នកធ្វើអ្វីគ្រប់យ៉ាងជាមួយ។ មិនថាអារម្មណ៍អ្នកបែបណា ឈ្លោះប្រកែក តានតឹងជាមួយអ្នកណា ចង់និយាយពីក្ដីស្រមៃ ឬត្អូញត្អែរអំពីការងារ មិត្តល្អបំផុតរបស់អ្នកនឹងមិនវិនិច្ឆ័យអ្វីដែលអ្នកនិយាយនោះទេ។ អ្នកអាចហៅមិត្តភ័ក្តិរបស់អ្នកនៅកណ្តាលយប់ដើម្បីស្ដាប់អ្នកយំ គេនឹងឱ្យអ្នកផ្អែកស្មាដើម្បីលួងលោមដល់អ្នក។ នេះជាមនុស្សសំខាន់បំផុត មិនថាយើងអាយុណាក៏ត្រូវតែមានមួយមួយប្រភេទនេះ។ មិត្តល្អនឹងតែងតែអភ័យទោសរាល់កំហុសតូចធំរបស់អ្នក គេនឹងមិនស្ដីបន្ទោស រឹតតែមិនចាប់កំហុសអ្នកនោះឡើយ។
២. មិត្តរួមព្រលឹង ៖ គេជាអ្នកដែលអាចយល់ពីយើង ដោយមិនបាច់និយាយអ្វីសូម្បីតែមួយម៉ាត់។ ពួកគេភ្ជាប់ជាមួយយើងនៅខាងក្នុង ហើយតែងតែនៅក្បែរយើងគ្រប់ពេលដែលយើងត្រូវការពួកគេ។ មិត្តរួមព្រលឹង គឺជាមនុស្សដែលតែងតែស្មោះត្រង់ ទោះបីជាអ្នកមិនចង់ប្រឈមមុខនឹងការពិតក៏ដោយ។ ពួកគេគឺជាអ្នកដែលរំឭកអ្នកពីអ្វីដែលស្នេហាពិតប្រាកដ ផ្តល់ពន្លឺ និងផ្តល់កម្លាំងដល់អ្នកនៅក្នុងគ្រាដ៏លំបាកបំផុត។
យើងត្រូវការមិត្តភ័ក្ដិដែលតែងតែជម្រុញយើងឱ្យបញ្ចេញមតិ មិនថាមានបញ្ហាអ្វីឡើយ។ ទោះបីជាអ្នកទាំងពីរមិនយល់ស្របក៏ដោយ មិត្តម្នាក់នេះនឹងប្រកែកជាមួយអ្នករហូតដល់បញ្ហាត្រូវបានដោះស្រាយ។ នៅពេលអ្នកមានអាយុ ២០ ឆ្នាំ ពួកគេជាមនុស្សដែលបង្ហាញខ្លួន ដើម្បីជួយអ្នករកឃើញសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក ជម្រុញអ្នកឱ្យបង្ហាញពីខ្លួនឯង និងភាពចាស់ទុំរបស់អ្នក។
៣. មិត្តនិយាយដើមគេជាមួយគ្នា ៖ យុវវ័យ គឺជាពេលដែលយើងអាចនិយាយបានគ្រប់រឿង សូម្បីតែនិយាយដើមគេនៅពេលដែលយើងមិនពេញចិត្តនឹងនរណាម្នាក់។ វាជាសភាវគតិ ហើយយើងត្រូវការមិត្តម្នាក់ដើម្បីស្តាប់ ឬជជែកជាមួយ។ ពួកគេគឺជាមិត្តជុំគ្នានិយាយដើមគេ ដែលតែងតែយល់ពីយើងបានល្អបំផុត នៅពេលនិយាយអំពីរឿងដែលគួរឱ្យស្អប់ ឬអាថ៌កំបាំងឯកជនរបស់នរណាម្នាក់។ ពាក្យចចាមអារ៉ាមក៏អាចក្លាយជាប្រធានបទនៃការសន្ទនាជាច្រើនម៉ោង មិត្តភក្តិទាំងនេះនឹងតែងតែស្តាប់ និងផ្តល់យោបល់រាប់ពាន់យោបល់ដល់អ្នក ពួកគេជួយឱ្យជីវិតរបស់យើងកាន់តែមានពណ៌ចម្រុះ។
៤. មិត្តរួមការងារ ៖ ពួកគេជាអ្នកដែលឈ្លក់វង្វេងនឹងការងាររបស់ខ្លួន។ ពួកគេនឹងជម្រុញអ្នកឱ្យធ្វើដូចគ្នា។ មិនថាស្ថានភាពបែបណាក៏ដោយ ការនិយាយជាមួយមិត្តភក្តិទាំងនេះនឹងផ្តល់កម្លាំងចិត្តដល់អ្នកជានិច្ច។ គ្រាន់តែនិយាយអំពីថ្ងៃដ៏វីវក់នៃជីវិត ឬរឿងដែលអ្នកសោកស្ដាយ ពួកគេដឹងពីវិធីធ្វើឱ្យអ្នកដឹងពីរបៀបចាប់ផ្តើមធ្វើអ្វីដែលសំខាន់ជាងនៅក្នុងជីវិត។
៥. មិត្តកំដរផឹក ៖ មិនថាអ្នកមានអាយុ ២០ ឆ្នាំ ឬវ័យកណ្តាលទេ មិត្តកំដរផឹកគឺជាមនុស្សសំខាន់ក្នុងជីវិតរបស់យើងម្នាក់ៗ។ នៅពេលអ្នកមានអាយុ ២០ ឆ្នាំ ជាវ័យកំពុងធំឡើង និងសម្រេចបានគោលដៅដើម្បីចាក់គ្រឹះសម្រាប់អនាគត។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាធ្វើការហើយគ្មានការលេងសើចទេ នោះយុវវ័យរបស់អ្នកគឺជាការខ្ជះខ្ជាយបំផុត។ ក្នុងវ័យកុមារ យើងម្នាក់ៗគួរមានមិត្តកំដរផឹកស៊ី រំសាយទុក្ខ ចែករំលែកភាពរីករាយ មិត្តដែលតែងតែត្រៀមខ្លួននៅក្បែរយើងគ្រប់ពេលវេលា... ទាំងនេះគឺជាមនុស្សដែលស្គាល់ទីកន្លែងល្អៗ ដើម្បីមានភាពសប្បាយរីករាយ លេងជាមួយពួកយើងបន្ទាប់ពីធ្វើការនឿយហត់៕