កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ

ការចិញ្ចឹមកូនមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដូច្នេះហើយ ក្នុងនាមជាឪពុកម្ដាយត្រូវតែជាគម្រូដ៏ល្អសម្រាប់កូនៗរៀនសូត្រ និងត្រាប់តាម។ ឪពុកម្ដាយដែលល្អ ទើបកូនគោរពកោតខ្លាច ជាពិសេស បុគ្គលដែលជាឪពុក កូនៗភាគច្រើន តែងតែស្ដាប់ និងត្រាប់តាមឪពុក យកឪពុកមកធ្វើជាគម្រូ។ ហេតុនេះហើយ ឪពុកទាំងឡាយ អ្នកត្រូវតែចេះអំពីរបៀបដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅដល់កូនៗ។ ទាំងនេះ គឺជារបៀបចិញ្ចឹមកូនទាំង ៥ ឪពុកគួរតែដឹង។

Cover Copy

១. នៅពេលដែលកូនមិនចូលចិត្តការសិក្សា អ្នកត្រូវតែបង្រៀនកូនពីបញ្ហា ការលំបាកភាពនឿយហត់ទៅថ្ងៃមុខ ៖ មាន​កូនខ្លះគាត់​មិន​ចង់​រៀនសូត្រទេ ខ្ជិល​មិន​ស្តាប់។ នៅ​ពេល​នេះ ម្ដាយ​បាន​ណែនាំ​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​លទ្ធផល​ល្អ​ទេ។ ដូច្នេះ​ហើយ​ក្នុងនាមជាឪពុក​ ត្រូវសម្រេច​ចិត្ត​នាំ​កូន​ចេញ​ទៅ​មើល​ថា​មនុស្ស​ខំ​ប្រឹង​យ៉ាង​ណា មនុស្សដែលពុំបានសិក្សា ថ្ងៃមុខត្រូវធ្វើការដោយប្រើកម្លាំងកាយ វាហត់នឿយ វាលំបាកបែបណាខ្លះ។ ការបង្ហាញកូនឱ្យដឹងពីបញ្ហា ការលំបាក ដើម្បីកែប្រែគំនិតមកខិតខំរៀនសូត្រ ដើម្បីថ្ងៃមុខអាចជួយខ្លួនឯងបានផង ក៏អាចធ្វើជាទំពាំងស្នងជួយដល់មនុស្សក្នុងសង្គមជាតិបានផងដែរ។

1a2f54af990e725ec48de4f4ad1e546c

២. ពេល​កូន​មិន​ចាប់​អារម្មណ៍​នឹង​ការញុំាអាហារ ជាឪពុកត្រូវនាំកូនដើរ ឬរត់ឱ្យបានច្រើន ៖ នៅពេលដែលកុមារហាត់ប្រាណ ពួកគេនឹងបាត់បង់ថាមពល ដែលនឹងធ្វើឱ្យពួកគេឃ្លាន។ នៅពេលដែលរាងកាយមានសុខភាពល្អ នោះកូននឹងមានសុខភាពល្អដូចគ្នា។

៣. ពេល​កូន​ខ្ជិលច្រអូស​ ឱ្យ​ឪពុក​បង្រៀន​​ធ្វើ​កិច្ចការ​ផ្ទះ ៖ ការធ្វើកិច្ចការផ្ទះនឹងជួយឱ្យកុមារអភិវឌ្ឍអារម្មណ៍នៃការទទួលខុសត្រូវ និងការឧស្សាហ៍ព្យាយាម។ ក្នុងអំឡុងពេលដំណើរការការងារ កុមារនឹងបង្កើតទម្លាប់នៃការស្ម័គ្រចិត្តធ្វើការងារផ្ទះ ការយល់ដឹងពីភាពស្អាតបាត និងជួយម្តាយរបស់ពួកគេ។

B93cf44c75a12c23d7e81f6d648c7e4a (1)

៤. នៅពេលដែលកូនខ្វះទំនុកចិត្ត ឪពុកត្រូវលើកទឹកចិត្ត និងគាំទ្រពួកគេ ៖ ប្រសិនបើកូនធ្វើមិនបានល្អ និងមានអារម្មណ៍សោកសៅ ឪពុកត្រូវតែនៅទីនោះដើម្បីលើកទឹកចិត្ត ឱ្យកម្លាំងចិត្តដល់កូន។ វាគឺជាការបញ្ជាក់ និងការលើកទឹកចិត្តរបស់ឪពុក ដែលនឹងជួយកូនឱ្យមានទំនុកចិត្តឡើងវិញ និងយកឈ្នះលើការលំបាកទាំងឡាយដែលនឹងកើតឡើង។

៥. ពេល​កូន​មាន​ការ​ភ័យ​ខ្លាច សូម​ឱ្យ​ឪពុក​នាំ​កូន​ទៅ​លត់ដំ​នៅ​ខាង​ក្រៅ ៖ ឪពុក​អាច​នាំ​កូន​ទៅ​ដើរ​លេង ឬ​បោះ​ជំរុំដើម្បី​ប្រជែង​ខ្លួន​ក្នុង​ធម្មជាតិ។ ក្នុងអំឡុងពេលនោះ ភាពជាដៃគូ និងការលើកទឹកចិត្តរបស់គាត់នឹងជួយកូនឱ្យកាន់តែមានភាពក្លាហាន៕