មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

ដើម្បីឱ្យជីវិតកាន់តែប្រសើរ ជួយឱ្យខ្លួនឯងកាន់តែរឹងមាំទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំងសេដ្ឋកិច្ច ធ្វើជាស្ត្រីដែលឯករាជ្យម្នាក់ ស្ត្រីទាំងឡាយ ត្រូវតែយល់ដឹងឃ្លាទាំង ៥ ចំណុចនេះ ទុកក្រើនរំឭកខ្លួនឯង ធ្វើជាស្ត្រីដែលឆ្លាត និងឯករាជ្យ។

Cover Copy

១. បើរៀបការ ត្រូវរៀបការជាមួយនឹងមនុស្សដែលមានគោលជំហរឹងមាំ សេដ្ឋកិច្ចល្អ ៖ មនុស្សស្រីមុននឹងអ្នកចង់សម្រេចចិត្តរៀបការ​ អ្នកត្រូវតែច្បាស់ថា អ្នកមានបង្គោលរឹងមាំដោយខ្លួនឯង សេដ្ឋកិច្ចរបស់អ្នកក៏ល្អដែរ ហើយត្រូវរៀបការជាមួយនឹងមនុស្សដែលមានភាពនឹងន សេដ្ឋកិច្ចល្អ ហិរញ្ញវត្ថុមានលំនឹង កុំខ្លាចគេថា អ្នកមើលឃើញតែលុយ រៀបការព្រោះតែទ្រព្យ សំខាន់ រៀបការហើយមានជីវិតបានល្អប្រសើរ។ អ្នកត្រូវដឹងថា នៅពេលអ្នករៀបការ 90% នៃបញ្ហាជីវិតគូគឺត្រូវដោះស្រាយដោយលុយ។ នៅសល់ 10% ទៀតក៏ជាលុយដែរ។ ក្នុង​សេចក្ដី​ស្រឡាញ់ ការ​សន្យា​របស់​បុរស ​គឺ​គ្រាន់តែជាពាក្យសម្ដីនិយាយឱ្យល្អស្ដាប់តែប៉ុណ្ណោះ។ ជាការពិតណាស់ ដោយសារតែគាត់ត្រូវតែអមដោយសកម្មភាពជាក់ស្តែង ទើបពាក្យសន្យាមានតម្លៃ។ ការ​សន្យា​រវាង​មនុស្ស​ និង​មនុស្ស​គឺ​ជា​ពាក្យ​សន្យា​មិន​ស្ថិតស្ថេរ​នោះឡើយ។ ព្រោះ​ពេលដែលគេប្តូរ​ចិត្ត អ្នក​នឹង​គ្មាន​អ្វី​ទាំងអស់។

944909885a542f0f75357a436e16c3e2

២. ស្មោះត្រង់ តែត្រូវមើលលើកាលៈទេសៈ និងមនុស្ស ៖ ជីវិត​នេះ​មិន​ងាយ​ស្រួល​ទេ វា​ពោរពេញ​ដោយ​អន្ទាក់ ពោរពេញ​ដោយ​ការ​កុហក។ អ្នក​មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​អ្នក​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​បន្តិច​សម្រាប់​ខ្លួន​ឯង។ អ្នក​ត្រូវ​យល់​ថា មនុស្ស​ល្អ​ច្រើន​តែ​ត្រូវគេបោកប្រើ ត្រូវគេកេងចំណេញ មនុស្ស​ទន់​ខ្សោយ​តែង​ត្រូវ​គេ​ធ្វើ​បាប មនុស្សត្រង់ពេក ច្រើនតែត្រូវគេដៀលថាល្ងង់។ ដូច្នេះហើត្រូវចេះបត់បែនតាមកាលៈទេសៈ រឿងធ្វើអាចបោះចោលក៏បោះទៅ កុំសូវធ្វើដឹងឮច្រើនពេក ចំពោះរឿងខ្លះដែលមិនពាក់ព័ន្ធនឹងយើង មនុស្សដែលដឹងច្រើន ច្រើនតែរងទុក្ខ ចេះដឹងពេកមានតែនាំគ្រោះដាក់ខ្លួន។

៣. រៀនកាត់ចោលឱ្យអស់មិនថារបស់ ឬមនុស្សដែលមិនចាំបាច់ ៖ ស្ត្រី​ដែល​ចាស់ទុំ​ពិត​ប្រាកដ​បាន​រៀន​ព្រលែង​ចោល​រឿង​ ៣ ​យ៉ាង​ដែលមិនចាំបាច់ ​៖ សម្លៀកបំពាក់​ហួស​សម័យ មិត្តមិនស្មោះត្រង់ និង​បុរស​ដែល​មិន​ឱ្យ​តម្លៃ​នាង។ ម្យ៉ាង​ទៀត របស់​ដែល​គ្មាន​ប្រយោជន៍ និង​មិន​ចាំបាច់ មិន​ថារបស់នោះថោក​ប៉ុនណាទេ ដាច់ខាតកុំទិញឱ្យសោះ។ មនុស្សដែលមិនឱ្យតម្លៃអ្នក ទោះអ្នកស្រលាញ់គេប៉ុនណា លះបង់ឱ្យគេច្រើនយ៉ាងណា ក៏គេមិនខ្វល់ពីអ្នកដែរ គេមិនខ្លាចនឹងបាត់បង់អ្នកឡើយ។ អ្នកត្រូវរៀនស្រឡាញ់ខ្លួនឯង រៀនឱ្យតម្លៃខ្លួនឯង​ចំណាយពេលឱ្យខ្លួនឯងឱ្យបានច្រើន ទុកពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯដើម្បីជួបមនុស្សល្អ។

A4f2614e5b2c02db7150cdb968758a54

៤. មនុស្ស​ស្រី​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង កុំលះបង់ឱ្យគេពេក ៖ មនុស្សស្រីមានធម្មជាតិទន់ភ្លន់ ទន់ជ្រាយ ប៉ុន្តែមនុស្សស្រីជាច្រើនបន្ទាប់ពីរៀបការរួច ប្រែក្លាយជារឹងមាំដូចដែកថែប ព្រោះតែស្ថានភាពជីវិតគូ ត្រូវជួបប្រទះ និងរ៉ាប់រងនូវរឿងរ៉ាវជាច្រើន ទើបក្លាយជាទៅមនុស្សស្រីរឹងមាំខ្លាំង។ មនុស្សស្រីភាគច្រើន បន្ទាប់ពីរៀបការ បានក្លាយជាស្ត្រីមេផ្ទះ មិនមានសេរីភាព គ្រប់យ៉ាងធ្វើដើម្បីប្ដី កូន និងគ្រួសារ រហូតដល់ភ្លេចគិតពីខ្លួនឯង។ ចង់ប្រាប់ថា មិនថាអ្នកស្រឡាញ់ប្ដី ស្រឡាញ់កូនប៉ុនណាទេ អ្នកត្រូវតែចេះស្រឡាញ់ និងមើលថែខ្លួនឯងឱ្យល្អផង កុំលះបង់ខ្លាំងពេករហូតដល់បាត់បង់ខ្លួនឯង។ តើអ្នកដឹងទេថា បើអ្នកមិនឱ្យតម្លៃខ្លួនឯង លះបង់អស់ពីខ្លួន ចុងក្រោយអ្នកជាអ្នកដែលរងគ្រោះ និងចាញ់អស់ពីខ្លួន? អ្នក​ត្រូវ​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង សិក្សា​ដើម្បី​ថែរក្សាផ្លូវចិត្ត​ខ្លួន​ឯង។ ហើយ​ត្រូវ​តាំងចិត្ត​កម្ចាត់​មនុស្ស​ និង​រឿង​អាក្រក់​ដែល​ខ្ជះខ្ជាយ​ពេលវេលារបស់អ្នកចោលឱ្យអស់​។

៥. ស្ត្រីកាន់តែឯករាជ្យ កាន់តែមានតម្លៃ ៖ ស្ត្រី​ខ្លាំង​ម្នាក់​មិន​បណ្តោយ​ឱ្យ​ជីវិត​ទ្រុឌទ្រោម​ឡើយ ពួកនាងដឹងពីរបៀបរក្សាតុល្យភាពពេលវេលាសម្រាប់ខ្លួននាង សម្រាប់ការងារផ្ទះ សម្រាប់ការងាររកលុយខាងក្រៅ។ នារីដែលមានរូបរាងស្អាតមិនបង្ហាញពីភាពទាក់ទាញរបស់នាងទេ ប៉ុន្តែថែមទាំងមានវិន័យក្នុងជីវិតទៀតផង។

វិន័យ​នៃ​ការ​បរិភោគ​ជួយ​ឱ្យ​នាង​មាន​សុខភាព​ល្អ ។ វិន័យ​ក្នុង​ការ​សិក្សា ការ​ប្រៀនប្រដៅ​ខ្លួន​ឯង​ជួយ​ឱ្យ​នាង​មាន​ចំណេះ​ដឹង និស្ស័យថ្លៃថ្នូរ។ ការ​ប្រៀនប្រដៅ​ខាង​ផ្លូវ​ចិត្ត​ជួយ​នាង​ឱ្យ​ឆ្ពោះទៅមុខបានប្រសើរ មាន​អាកប្បកិរិយា​ឆ្លាតវៃ​ក្នុង​ទំនាក់ទំនង។ លើលោកនេះ គ្មានអ្នកណាមកជួយជម្រុញឱ្យអ្នករឹងមាំ ក៏គ្មានអ្នកណាមកធ្វើជាបង្គោលឱ្យអ្នកផ្អែករហូតដែរ មានតែខ្លួនឯងរឹងមាំដោយខ្លួនឯង ទើបជារឿងល្អ។ ដូច្នេះ​ស្ត្រី​គ្រប់​វ័យ​ត្រូវ​តែ​រៀន​ស្រឡាញ់​ខ្លួន​ឯង។ អ្នក​មិន​ចាំ​បាច់​ស្រលាញ់​ខ្លួន​ឯង​ខ្លាំង​បំផុត​ទេ តែ​ត្រូវ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឱ្យ​បាន​ល្អ​បំផុត។ អ្នកកាន់តែមានភាពថ្លៃថ្នូរ អ្នកកាន់តែស្គាល់តម្លៃខ្លួនឯងកាន់តែច្បាស់ អ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងកាន់តែស្របតាមឆន្ទៈរបស់អ្នក៕