នៅវ័យកណ្តាល ប្រសិនបើលេចឡើងនូវចំណុច៣យ៉ាងនេះ ជីវិតអាចធ្លាក់ចុះយ៉ាងងាយ

មនុស្សជាច្រើននិយាយថា មនុស្សដែលមានទំនុកចិត្ត គឺជាមនុស្សដែលស្អាតជាងគេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលយើងមានក្តីសង្ឃឹម ជីវិតទៅថ្ងៃមុខនឹងកាន់តែប្រសើរឡើង ឱកាសក៏មានច្រើនទៅតាមនោះដែរ។ ផ្ទុយទៅវិញបើដល់វ័យកណ្តាលហើយ តែអ្នកបែរជាមានចំណុច៣យ៉ាងនេះ បានន័យជីវិតអ្នកនឹងនៅមួយកន្លែង គ្មានអនាគតនោះទេ។

Cover Copy

១.គ្មានការរីកចំរើន៖ ទាល់តែមនុស្សខំប្រឹង ទើបជីវិតអាចល្អ មនុស្សខ្លះកើតមកមានគ្រប់សព្វបែបយ៉ាង ប៉ុន្តែពួកគេបែរជាខ្ជិលមិនចង់ប្រសើរឡើង ហេតុនេះជោគវាសនាក៏ធ្លាក់ចុះទៅតាមនោះ។ ក្នុងជីវិតសព្វថ្ងៃ គ្រប់យ៉ាហសុទ្ធតែឡើងថ្លៃ យើងគ្មានជម្រើសអ្វីក្រៅពីស្រូបយកចំណេះដឹងថ្មីៗ និងសិក្សាឥតឈប់ឈរដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងការរកប្រាក់ឱ្យបានច្រើននោះទេ។ ដូច្នេះនៅពេលដែលយើងបង្ហាញសញ្ញានៃការជាប់គាំងនៅមួយកន្លែងនោះ យើងគួរតែដឹងពីរបៀបកែតម្រូវអាកប្បកិរិយារបស់យើង។

IMG_1302

២.គ្មានជំនឿនៅថ្ងៃអនាគត៖ មនុស្សជាច្រើននិយាយថា មនុស្សដែលមានទំនុកចិត្ត គឺជាមនុស្សដែលស្អាតជាងគេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលយើងមានក្តីសង្ឃឹម ជីវិតទៅថ្ងៃមុខនឹងកាន់តែប្រសើរឡើង។ នៅពេលដែលមនុស្សម្នាក់មានជំនឿច្រើននាពេលអនាគតគាត់នឹងមានទឹកចិត្តនៅកន្លែងធ្វើការ។ ផ្ទុយទៅវិញ មនុស្សដែលគ្មានជំនឿទៅថ្ងៃមុខ ហើយគិតតែពីផ្លូវនៅខាងមុខពេញមួយថ្ងៃនឹងកាន់តែលំបាក។ នោះហើយជាជីវិត យើងនឹងប្រឈមមុខនឹងបញ្ហា ប្រសិនបើអ្នកឈានទៅមុខដោយទំនុកចិត្ត អ្នកនឹងជំនះការលំបាកទាំងនេះ។ មនុស្សដែលពោរពេញដោយទំនុកចិត្តលើខ្លួនឯងនឹងមិនដែលបរាជ័យនៅថ្ងៃអនាគតនោះទេ ប៉ុន្តែប្រភេទមនុស្សដែលគ្រាន់តែសង្ស័យលើសមត្ថភាពខ្លួនឯងនឹងធ្លាក់ចុះកាន់តែខ្លាំង។

IMG_1306

៣.ត្អូញត្អែរឥតឈប់ឈរ៖ គ្មាននរណាម្នាក់ទទួលខុសត្រូវក្នុងការថែរក្សាការលំបាកដែលយើងជួបប្រទះនោះទេ។ ដូច្នេះមានវិធីតែមួយគត់ដែលអាចធ្វើបានគឺចេញទៅដោះស្រាយបញ្ហានោះ ហើយកុំត្អូញត្អែរ។ អ្នកត្រូវចាំថា កាលណាអ្នកត្អូញត្អែរក្នុងជីវិតកាន់តែច្រើន អ្នកនឹងដោះស្រាយបញ្ហាបានកាន់តែតិច។ ប្រសិនបើមនុស្សម្នាក់ចូលចិត្តត្អូញត្អែរ អនាគតរបស់គាត់នឹងមិនប្រសើរឡើងទេ ព្រោះគាត់យកមាត់មកធ្វើការជំនួសអោយសកម្មភាព៕

IMG_1307