ស្ត្រី៥ប្រភេទដែលធ្វើឱ្យបុរសធុញទ្រាន់យ៉ាងឆាប់រហ័ស ជាពិសេសប្រភេទចុងក្រោយ

ទំនាក់ទំនងរវាងបុរសនិងស្ត្រីគឺជាការផ្តល់ឱ្យនិងទទួលយករវាងភាគីទាំងសងខាង។ ស្ត្រីដែលចូលចិត្តនិយាយច្រើនតែមិនស្តាប់ហេតុផលអ្នកដទៃភាគច្រើនគឺបរាជ័យក្នុងទំនាក់ទំនងស្នេហា។ ខាងក្រោមនេះជាស្រ្តី៥ប្រភេទ ដែលឆាប់ធ្វើអោយគូស្នេហ៍ធុញទ្រាន់នឹងនាងបំផុត ទោះស្រលាញ់ខ្លាំងប៉ុណ្ណាក៏បុរសមិនអាចទ្រាំរស់នៅជាមួយបានដែរ៖

Cover Copy

១.បដិសេធមិនសាកល្បងអ្វីថ្មី៖ បាវចនារបស់បុរសភាគច្រើនគឺស្វែងយល់ រៀន និងរកបទពិសោធន៍ជីវិតថ្មីៗ។ ពួកគេតែងតែរីករាយនឹងការរៀនអ្វីមួយ មិនថាវាជាការងារ ឬ ទម្លាប់ថ្មីនោះទេ។ ដូច្នេះហើយ នារីដែលតែងតែដើរលេងក្នុងទីធ្លាសុវត្ថិភាព ហើយមិនដែលធ្វើអ្វីដែលថ្មីប្រចាំថ្ងៃរបស់នាង នឹងធ្វើឱ្យបុរសៗធុញទ្រាន់ជាខ្លាំង។ ពួកគេចូលចិត្តមនុស្សស្រីដែលមានចិត្តបើកចំហ ចង់ប្រកួតប្រជែងខ្លួនឯង និងស្វែងយល់គ្នាទៅវិញទៅមក។

IMG_1223

២.ស្រ្តីមិនស្តាប់ហេតុផល៖ មិនមែនចោទទេ តែស្រ្តីភាគច្រើនគឺបែបនេះមែន! ចូលចិត្តរករឿងខុសទំនង ហើយមិនព្រមស្តាប់ហេតុផលនោះទេ ប្រកែកយ៉ាងណាក៏មិនស្តាប់ដែរ ដឹងតែពីអ្នកដទៃមិនល្អរហូត ជាពិសេសចង់អោយតែដៃគូធ្វើតាមខ្លួនគ្រប់ពេល មិនព្រមបើកឱកាសអោយដៃគូសម្រេចចិត្តដោយខ្លួនឯងនោះទេ។

IMG_1225

៣.គ្រាន់តែចង់ចំណាយពេលជាមួយគូស្នេហ៍៖ អ្វីដែលធ្វើឱ្យមនុស្សស្រីងាយធុញទ្រាន់ក្នុងក្រសែភ្នែកបុរសគឺការដែលពួកគេតែងតែចង់នៅក្បែរគូស្នេហ៍របស់ខ្លួនគ្រប់ពេល ដើរតាមគ្រប់ទីកន្លែង មិនព្រមអោយបុរសជាគូស្នេហ៍មានពេលវេលាផ្ទាល់ខ្លួននោះឡើយ។ គេតាមស្អិតបែបនេះគឺពិតជាគួរអោយធុញពិតមែន ព្រោះទោះស្រលាញ់ខ្លាំងយ៉ាងណាក៏ត្រូវចេះបើកសិទ្ធអោយគេខ្លះដែរ មិនមែនទាមទារនៅក្បែរគ្នារហូតនោះទេ។

IMG_1227

៤.មិនមានក្តីស្រមៃផ្ទាល់ខ្លួន៖ ធាតុពិតទៅបុរសចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ ដើរតាមក្តីស្រមៃផ្ទាល់ខ្លួន ពួកគេមិនចង់អោយមនុស្សស្រីដែលគេស្រលាញ់ដឹងតែគិតពីស្នេហានោះទេ។ សម្រាប់មនុស្សប្រុសស្រ្តីដែលគួរឱ្យគោរពបំផុតមិនមែនជាមនុស្សស្រីដែលចេះតែតែងខ្លួន និងនៅផ្ទះនោះទេ តែជាស្រ្តីដែលពូកែ មានមហិច្ជតាខ្ពស់ និងមានពិភពលោករបស់ខ្លួន។

IMG_1224

៥.មិនមានភាពឆ្លាតវៃ៖ មនុស្សប្រុសដែលគេមានចំនេះដឹង គេនឹងមិនចូលចិត្តមនុស្សស្រីដែលមិនឆ្លាតនោះឡើយ សម្រាប់គាត់មនុស្សស្រីមិនស្អាតពេកក៏បាន អោយតែឆ្លាត នោះនាងប្រាកដជាមានតម្លៃនៅក្នុងកែវភ្នែករបស់គាត់ ព្រោះមនុស្សស្រីឆ្លាតអាចគ្រប់គ្រងអនាគតគ្រួសារបានល្អ ក្លាយជាម្តាយដ៏ល្អ និងអាចជួយជាកម្លាំងគំនិតដល់ស្វាមីទៅថ្ងៃមុខបាន៕

IMG_1226