លក្ខណៈពិសេសទាំង៥របស់មនុស្សស្រី ដែលបុរសឃើញភ្លាមស្រលាញ់ភ្លែត!

យោងតាមគេហទំព័រ Brightside ចំពោះស្រ្តីដែលមានលក្ខណៈពិសេសទាំង៥យ៉ាងដូចខាងក្រោមគឺពិតជាមានភាពទាក់ទាញខ្លាំងបំផុតចំពោះមនុស្សប្រុស រហូតដល់ថ្នាក់ប្រុសៗឃើញភ្លាមចាប់ចិត្តភ្លែតតែម្តង ព្រោះលក្ខណៈទាំងនេះអាចបង្ហាញអោយគេឃើញពីអត្តចរិតដ៏ល្អ និងភាពគួរអោយស្រលាញ់របស់មនុស្សស្រី៖

Cover Copy

១.មនុស្សស្រីមានទឹកដមសំឡេងទន់ភ្លន់ និងកក់ក្តៅ៖ បុរសស្ទើរតែមិនអាចទប់ទល់នឹងភាពទាក់ទាញរបស់មនុស្សស្រីដែលមានសម្លេងទន់ភ្លន់ និងកក់ក្តៅ។ សម្រាប់បុរសភាគច្រើន នេះគឺជាការបញ្ចេញអារម្មណ៍របស់មនុស្សស្រីមួយចំនួនដែលធ្វើឱ្យចិត្តរបស់ពួកគេទន់ភ្លន់។ អ្នកស្រាវជ្រាវផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Albany (សហរដ្ឋអាមេរិក) បន្ទាប់ពីធ្វើការស្ទង់មតិបានសន្និដ្ឋានថា សំឡេងគឺទាក់ទងទៅនឹងយុវវ័យ និងភាពទាក់ទាញ។ បុរសៗតែងតែចូលចិត្តរបស់ផ្អែមល្ហែម ដូច្នេះហើយ ជាក់ស្តែងពួកគេក៏ចាប់អារម្មណ៍នឹងមនុស្សស្រីដែលមានសំនៀងបែបនេះដែរ។ សំឡេងស្រទន់របស់មនុស្សស្រីត្រូវបានគេសរសើរយ៉ាងខ្លាំង។

IMG_0886

២.ស្ត្រីដែលមានកម្ពស់មធ្យម ឬ ទាបបន្តិច៖ យោងតាមលោក Michael Emerson ដែលជាសាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅវិទ្យាស្ថាន Kinder នៃសាកលវិទ្យាល័យ Rice បុរសភាគច្រើនចូលចិត្តស្ត្រីដែលទាបជាងខ្លួន។ ពួកគេអាចនឹងចូលចិត្តមើលម៉ូដែលដែលមានជើងវែងនៅក្នុងទស្សនាវដ្តី និងទូរទស្សន៍ ប៉ុន្តែប្រសិនបើពួកគេចង់ជ្រើសរើសមនុស្សស្រីដើម្បីណាត់ជួប និងរៀបការ បុរសតែងតែសម្លឹងមើលស្ត្រីដែលមានកម្ពស់ទាបជាងពួកគេ។ តាមទស្សនៈផ្លូវចិត្ត នេះក៏សមហេតុផលដែរ ពីព្រោះស្ត្រីដែលមានរាងតូច និងទាបជាងបុរស នឹងធ្វើឱ្យបុរសមានអារម្មណ៍ថាពួកគេអាចការពារនារីដែលគេស្រលាញ់បាន។

IMG_0908

៣.ស្ត្រី Make up ស្រាលៗ៖ បើយោងតាមការសិក្សាពីឆ្នាំ ២០១៤ បានរកឃើញថា បុរសមិនចូលចិត្តមនុស្សស្រីដែលតុបតែងមុខច្រើនពេកទេ ប៉ុន្តែពួកគេបែរជាចាប់អារម្មណ៍នឹងការផាត់មុខស្រាលៗរបស់មនុស្សស្រីទៅវិញ ព្រោះវាធ្វើឱ្យស្រ្តីមើលទៅ ស្អាតបែបធម្មជាតិ និងមានភាពស្រទន់ជាង។

IMG_0912

៤.ស្ត្រីមានត្រគាកស្អាត៖ វេជ្ជបណ្ឌិត Cary Fitzgerald ផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ South Carolina បានសន្និដ្ឋានស្ត្រីដែលមានចង្កេះតូច ត្រគាកធំ អាចទាក់ទាញក្រសែភ្នែករបស់បុរសបានយ៉ាងលឿន។

IMG_0909

៥.ស្ត្រីដែលមានពណ៌សក់ធម្មជាតិ៖ អ្នកវិទ្យាសាស្ត្របារាំងបានធ្វើការស្រាវជ្រាវ ហើយបានរកឃើញថា ស្ត្រីដែលមានពណ៌សក់ធម្មជាតិ ឬ ពណ៌ស្រាល មានភាពទាក់ទាញបំផុតចំពោះមនុស្សប្រុស ព្រោះវាបង្ហាញអោយបុរសឃើញថា នាងជាមនុស្សស្រីដែលមានភាពចាស់ទុំ នឹងនរ និងមិនសូវឆើតឆាយពេកនោះទេ៕

IMG_0911