ទម្លាប់ទាំង៧ អាចជួយអោយអ្នកមើលទៅមានមន្តស្នេហ៍ ទាក់ទាញ និងគួរឱ្យស្រលាញ់បំផុត

មនុស្សដែលមានភាពទាក់ទាញភាគច្រើនមានទម្លាប់ទាំង ៧ ខាងក្រោមនេះ ទាំងស្អាត ទាំងឆ្លាត ទាំងពូកែ និងអាចយកឈ្នះក្ដីស្រលាញ់ពីមនុស្សជុំវិញខ្លួន ទៅណាមកណាមានតែគេស្រលាញ់ចូលចិត្ត ព្រោះមនុស្សបែបនេះមិនចូលចិត្តចេះដឹងរឿងអ្នកដទៃ ឬ បៀតបៀនអ្នកណាឡើយ។ ហេតុផលនេះហើយទើបអ្នកគួរកែប្រែខ្លួនឯង ដើម្បីរៀនពីទម្លាប់ល្អទាំងនេះ៖

Cover Copy

១.លេងបណ្ដាញសង្គមតិច អានសៀវភៅច្រើន៖ កាត់បន្ថយបន្ទុករបស់អ្នកក្នុងការធ្វើអ្វីដែលនាំមកនូវការពេញចិត្តក្នុងរយៈពេលខ្លី ដូចជាការលេង Facebook, TikTok... ការស្រូបចូលក្នុងរឿងទាំងនេះ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងកាន់តែគ្មានគោលដៅបន្តិចម្តងៗ ក្លាយជាមនុស្សអវិជ្ជមានកាន់តែខ្លាំង ប្រសិនបើអ្នកអានព័ត៌មានបំពុលដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះ។ ទម្លាប់នៃការអានសៀវភៅជួយយើងឱ្យអនុវត្តការអត់ធ្មត់ កែលម្អការគិត ពង្រីកទស្សនៈ និងចំណេះដឹងជុំវិញពិភពលោក។

IMG_0888

២.មានទម្លាប់ចំណាយសមហេតុផល៖ អនុញ្ញាតឱ្យខ្លួនអ្នកទិញទំនិញដែលអ្នកចូលចិត្ត ប៉ុន្តែកុំលើសពីដែនកំណត់។ កុំខ្ជះខ្ជាយលុយគ្រាន់តែដើម្បីបង្អួត និងយកមុខ ជាពិសេសកុំប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ។ ការសន្សំគឺជាទម្លាប់ដើម្បីមានអនាគតល្អ ហើយវាមិនមែនជាអ្វីដែលត្រូវខ្មាស់គេនោះទេ។

IMG_0890

៣.កំណត់គោលដៅសម្រាប់ខ្លួនឯង៖ ការចេះបង្កើតផែនការដើម្បីសម្រេចបាននូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងគឺពិតជារឿងឆ្លាតវៃបំផុត។ អ្នកអាចដឹងច្បាស់ថាអ្នកចង់បានអ្វី និងកម្រិតណាដែលអ្នកចង់លើកកំពស់ខ្លួនឯងទៅថ្ងៃអនាគត។ ដំបូងអ្នកមានផែនការ ហើយបន្ទាប់មកអ្នកអាចអនុវត្តវាបន្តិចម្តងៗ។ ការទទួលបានអ្វីដែលអ្នកចង់បានតាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកគឺជាសុភមង្គលដែលមិនអាចប្រៀបផ្ទឹមបាន។

IMG_0889

៤.រស់នៅតិចតួចបំផុត៖ មិនត្រឹមតែសម្ភារៈតិចតួចប៉ុណ្ណោះទេ ប៉ុន្តែជីវិតខាងវិញ្ញាណក៏ត្រូវធ្វើឱ្យសាមញ្ញតាមដែលអាចធ្វើទៅបានដែរ។ បោះចោលរបស់របរតាមកាលកំណត់ រក្សាកន្លែងរស់នៅស្អាតមានរបៀបរៀបរយ និងធ្វើរឿងតូចតាចដែលអ្នកចូលចិត្តដើម្បីបង្កើនអារម្មណ៍នៃសុភមង្គលរបស់អ្នក។ ក្នុងពេលជាមួយគ្នានេះ ចូរបោះបង់ទំនាក់ទំនងមិនល្អ និងជំរុញទំនាក់ទំនងគុណភាព។

IMG_0894

៥.និយាយដោយទន់ភ្លន់ទៅកាន់មនុស្សគ្រប់គ្នា៖ ការមានមិត្តភ័ក្តិដែលប្រព្រឹត្តចំពោះអ្នកដោយស្មោះត្រង់គឺជាពរជ័យដែលមិនអាចប្រៀបផ្ទឹមបាន អ្នកប្រាកដជារក្សាមិត្តភាពដ៏មានតម្លៃនេះ។ ទំនាក់ទំនងជាច្រើននឹងកាន់តែធុញទ្រាន់នៅពេលមនុស្សលែងមានការឱ្យតម្លៃចំពោះគ្នា ហេតុនេះបើអ្នកមានមនុស្សល្អៗនៅជុំវិញខ្លួន ចូរព្យាយាមនិយាយសម្តីទន់ភ្លន់ និងពាក្យល្អៗលើកទឹកចិត្តទៅកាន់ពួកគេ។

IMG_0891

៦.ហ៊ានទទួលបទពិសោធន៍ថ្មីៗ៖ ក្លាហាន និងពោរពេញដោយការចង់ដឹងចង់ឃើញអំពីពិភពលោកនេះ នឹងជួយយើងបើកភ្នែក និងបំពេញឱ្យយើងនូវចំណេះដឹងបន្ថែមទៀត។ មនុស្សដែលប្រាថ្នាចង់បានបទពិសោធន៍ថ្មីៗ តែងតែបញ្ចេញនូវភាពទាក់ទាញដែលមិនអាចប្រកែកបាន ធ្វើឱ្យមនុស្សគ្រប់គ្នាចង់រាប់អាន និងស្គាល់ពួកគេ។

IMG_0892

៧.កុំពន្យារពេល៖ ចំណុចនេះត្រូវបានមនុស្សជាច្រើនមើលរំលង។ ចូរចាំថា ការយឺតជាងអ្នកដ៏ទៃ គឺមិនមានភាពរុងរឿងទាល់តែសោះ។ មនុស្សជាច្រើនគិតថាពួកគេគួរតែទៅពេលក្រោយក្នុងការណាត់ជួបនីមួយៗដើម្បីបង្កើនអារម្មណ៍នៃសារៈសំខាន់ និងតម្លៃរបស់ពួកគេ ប៉ុន្តែការពិតគឺផ្ទុយពីនេះ។ ប្រសិនបើអ្នកមកយឺតក្នុងក្រសែភ្នែកអ្នកដទៃ អ្នកគឺជាមនុស្សដែលមិនចេះរក្សាពេលវេលា និងខ្វះការគោរព។ មិនថាការងារ ឬ ជីវិតប្រចាំថ្ងៃទេ ការរក្សាពេលវេលាបង្ហាញពីអាកប្បកិរិយារបស់ខ្លួន។ ប្រសិនបើអ្នកមកយឺត សូមផ្តួចផ្តើមគំនិតសុំទោសជាមុន និងជូនដំណឹងដល់អ្នកដទៃ ដើម្បីឱ្យពួកគេដឹងទុកជាមុន៕

IMG_0895