ទម្លាប់ទាំង ៨ ចំណុចនេះ អ្នកមិនគួរឱបក្រសោបទុកនោះឡើយ ព្រោះវានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែពិបាក គ្មានសេចក្ដីសុខ ផ្លូវចិត្តរឹតតែមានសម្ពាធ ដូច្នេះហើយ កុំឱ្យខ្លួនឯងពិបាក ត្រូវបោះបង់ទម្លាប់ទាំងនេះចោលឱ្យអស់ ដើម្បីប្ដូរយកលាភសំណាង សិរីសួស្ដី និងសេរីភាពឱ្យផ្លូវកាយផ្លូវចិត្តខ្លួនឯងវិញ។
១. កាត់បន្ថយកំហឹង ៖ កំហឹង នឹងធ្វើឱ្យអ្នកកាន់តែក្ដៅក្រហាយ មនុស្សដែលខឹងច្រើននឹងឆាប់ចាស់ មុខមិនស្អាត ទោះអ្នកនោះជាស្រីស្អាតក៏ដោយ។ កំហឹងនឹងបញ្ចេញលើទឹកមុខ ទោះអ្នកខំផាត់មុខប៉ុនណា ក៏គ្រឿងសម្អាងថ្លៃៗមិនអាចបិទបាំងភាពអាក្រក់បានដែរ។ ជាងនេះទៅទៀត រាល់ពេលដែលគេ «ខឹង» គេនឹង «ភ្លេចអំពីភាពស្មោះត្រង់»។ កំហឹងមិនត្រឹមតែបំផ្លាញរូបរាងបច្ចុប្បន្នរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រាបចូលទៅក្នុងឆ្អឹង និងឈាមរបស់អ្នក បង្កើតគ្រាប់ពូជសម្រាប់មនុស្សជំនាន់ក្រោយ និងក្នុងកាលៈទេសៈណាក៏ដោយដែលពួកគេរស់នៅ។ ដូច្នេះ ដើម្បីឱ្យមានភាពស្រស់ស្អាត គឺមិនមែនជាការវះកាត់កែសម្ផស្សនោះទេ ប៉ុន្តែត្រូវកាត់ផ្ដាច់កំហឹងក្នុងខ្លួនអ្នកជាមុនសិន។
២. បញ្ឈប់គំនុំគុំកួន ៖ វាគឺជាការចិញ្ចឹមបីបាច់ និងរក្សាការស្អប់នៅក្នុងចិត្ត។ អ្នកខ្លះស្អប់ឪពុកម្តាយ ស្អប់បងប្អូនបង្កើត ស្អប់មិត្តភ័ក្តិ ស្អប់សង្គម និងស្អប់ស្ថានភាព ប៉ុន្តែក៏មានមនុស្សដែលស្អប់ខ្លួនឯងផងដែរ។ មិនថាអ្នកស្អប់អ្នកណាទេ អ្នកដែលឈឺចាប់បំផុតគឺខ្លួនឯង។ ព្រះធម៌ទេសនា ទ្រង់ត្រាស់ថា “សេចក្តីស្អប់ មិនអាចកម្ចាត់ចោលដោយការស្អប់ក្នុងជីវិតនេះឡើយ” ។ ដូច្នេះហើយ កាលណាអ្នកកាន់តែឱបក្រសោប ចិញ្ចឹមបីបាច់ និងប្រកាន់នូវសេចក្តីស្អប់ នោះសេចក្តីស្អប់កាន់តែធំ ទុក្ខក៏កាន់តែមានក្នុងជីវិតនេះ និងអនាគតខាងមុខ មិនដែលសប្បាយចិត្ត ឬស្រស់ស្អាតឡើយ។ មានតែ «ការអាណិតអាសូរបំផ្លាញការស្អប់ វាជាច្បាប់ដ៏អស់កល្បជានិច្ច»។ នៅពេលដែលការស្អប់ត្រូវបានលុបចោល យើងក្លាយជាមនុស្សថ្មី ដូចជាអ្នកដែលដាក់បន្ទុកធ្ងន់លើស្មារបស់គេ ស្រាប់តែមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តបំផុត។ នៅពេលនោះ ជាធម្មតាយើងមានអារម្មណ៍សប្បាយរីករាយ និងក្មេងជាងមុន។
៣. កុំកុហកបោកប្រាស់អ្នកដទៃ ៖ ពោលគឺរស់ដោយមិនស្មោះត្រង់ រស់ដោយមុខពីរ កុហកបោកប្រាស់អ្នកដទៃ មនុស្សបែបនេះមានតែរបាំងមុខ សម្បកខាងក្រៅ តែខាងក្នុងអាក្រក់ បោកបញ្ឆោតគ្រប់បែបយ៉ាង បញ្ឆោតសូម្បីតែសាច់ញាតិខ្លួនឯង។ ដោយសារពួកគេរស់នៅជាមួយសំម្បកខាងក្រៅ មិនថាមានស្រទាប់ប៉ុន្មានទេ ភាពអាក្រក់នឹងនៅតែលាតត្រដាងចេញមកឱ្យគេដឹងពីធាតុពិត។
៤. កុំប្រមាថមើលងាយមិនថាមនុស្ស ឬសត្វ ៖ ទាំងនេះគឺជាមនុស្សដែលចូលចិត្តនិយាយដើម បង្កាច់បង្ខូច បំភិតបំភ័យ ចំអក ជេរប្រមាថអ្នកសដទៃ បំផ្លាញសុភមង្គលអ្នកដទៃ និងគ្រួសារអ្នកដទៃ។ មនុស្សបែបនេះមិនត្រឹមតែទទួលបានកម្មផលអាក្រក់ប៉ុណ្ណោះទេ ថែមទាំងមិនទទួលបានការគោរពពីអ្នកដទៃទេ តែងតែត្រូវបានអ្នកដទៃមើលងាយ។
៥. មិនគោរពឥស្សរជន ៖ អ្នកណាមើលងាយព្រះពុទ្ធ និងព្រះពោធិសត្វមើលងាយអ្នកដទៃ ដែលក្រាបថ្វាយបង្គំព្រះត្រៃបិដក ចូលព្រះវិហារហើយមិនក្រាបថ្វាយបង្គំព្រះពុទ្ធ មិនគោរពព្រះសង្ឃ បង្ហាញអាកប្បកិរិយាមិនគោរពមើលងាយ សេចក្ដីប្រមាថនឹងបាត់បង់នូវអ្វីៗទាំងអស់។ មនុស្សដែលមានសេចក្ដីប្រមាថក្នុងខ្លួន ជីវិតនឹងមិនរីកចម្រើនឡើយ។
៦. កុំកេងប្រវញ្ច លួចឆក់ប្លន់ ៖ អ្នកណាដែលលួច ឬយកទ្រព្យសម្បត្តិអ្នកដទៃ និងទីសក្ការៈនឹងត្រូវបាត់បង់ពរជ័យយ៉ាងធ្ងន់ធ្ងរ។
៧. កុំរិះគន់ និងមើលងាយអ្នកដទៃ ៖ អ្នកដែលក្រអឺតក្រទម ហើយមើលងាយមនុស្សជាតិ និងជនពិការនឹងទទួលផលនៃភាពអាក្រក់ដែលខ្លួនគេបានសាងដោយមិនអាចចៀសបានឡើយ។
៨. កុំប្រព្រឹត្តិបាបកម្ម ៖ បុគ្គលដែលឧស្សាហ៍ប្រព្រឹត្តអំពើអាក្រក់ ដូចជាមិនរក្សាសីល៥ សីល៨ បំផ្លាញជីវិតអ្នកដទៃ និងសត្វលោកទាំងឡាយនឹងត្រូវទទួលទោសទណ្ឌកម្មដែលខ្លួនបានសាងឡើង៕