ភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។
ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក តូ ឡាំ ប្រធានាធិបតីវៀតណាម, លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតីវៀតណាម លោក តូ ឡាំ នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២-១៣ ខែកក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ក្រុមហ៊ុន Vietjet នឹងធ្វើការសហការជាមួយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីអនុវត្តគម្រោងទាក់ទងនឹងអាកាសចរណ៍ និងពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងប្រទេសឡាវ ដែលត្រូវបានរំពឹងថានឹងបង្កើតការងារថ្មីរហូតដល់ 2,500 កន្លែង នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះរបស់ខ្លួនក្នុងប្រទេសឡាវជាមួយនឹងវិទ្យាស្ថានអាកាសចរណ៍ Vietjet ដើម្បីត្រួតពិនិត្យការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យកាន់តែមានជំនាញថែមទៀតស្របតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។ តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវនឹងផ្តល់ការគាំទ្រផ្នែករដ្ឋបាល ផ្លូវច្បាប់ និងមធ្យោបាយនានា ព្រមទាំងសម្របសម្រួលជាមួយទីភ្នាក់ងារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការងារនានានៃគម្រោងនេះ។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាសក្នុងប្រទេសឡាវ មានគោលបំណងផ្តល់ជូននូវជម្រើសជើងហោះហើរដែលមានតម្លៃសមរម្យ និងសេវាកម្មតាមផ្លូវអាកាសប្រកបដោយគុណភាពដល់ភ្ញៀវទេសចរឡាវ និងអន្តរជាតិដែលមកទស្សនាប្រទេសនេះ។ គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម លើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសឡាវ និងប្រទេសជិតខាងក្នុងតំបន់ផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមចំណែក និងសមត្ថភាពរបស់ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលមានបណ្តាញហោះហើរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ កិច្ចព្រមព្រៀងដែលបានប្រកាសនៅថ្ងៃនេះ ក៏ត្រូវបានធ្វើឡើងស្របតាមគោលដៅ និងទិសដៅតែមួយ ដែលកំណត់ដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម និងឡាវនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យដឹកជញ្ជូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥។
នៅឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានបើកដំណើរការមជ្ឈមណ្ឌលថែទាំយន្តហោះក្នុងតំបន់ដ៏ទំនើបមួយ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរដំបូងរបស់ខ្លួនរវាងប្រទេសវៀតណាម និងឡាវ ដោយភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ។ សេវាកម្មតាមផ្លូវអាកាស បានផ្តល់ជម្រើសធ្វើដំណើរកាន់តែងាយស្រួល សម្រាប់អ្នកធ្វើដំណើររវាងប្រទេសទាំងពីរ និងសម្របសម្រួលការតភ្ជាប់បន្ថែមទៀតទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត។
បច្ចុប្បន្ន វៀតណាម ឈរឈ្មោះជាវិនិយោគិន និងដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់ប្រទេសឡាវ ជាមួយនឹងគម្រោងវិនិយោគសកម្មចំនួន 255 នៅក្នុងប្រទេសឡាវ សរុបទឹកប្រាក់ចំនួន 5.5 ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ ផ្តោតសំខាន់លើវិស័យឧស្សាហកម្មផ្សេងៗ រួមទាំងការដឹកជញ្ជូន ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់ឡាវ វៀតណាម និងប្រទេសនានាក្នុងតំបន់។
នៅខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានរៀបចំពិធីសម្ពោធជើងហោះហើរត្រង់តភ្ជាប់រដ្ឋធានីហាណូយរបស់វៀតណាមជាមួយទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរ និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនៅទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet ចាប់ផ្តើមជើងហោះហើរទៅមកប្រចាំថ្ងៃ រវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។
###
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066