* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ
ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗរបស់វៀតណាម ដូចជា ក្រុងញ៉ាត្រាង និង កោះភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។
ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន ដល់ផ្តល់សេវាដឹកអ្នកដំណើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ ១ ម៉ោង និង ៤០ នាទីក្នុងមួយជើងតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទៅលេងកន្លែងកម្សាន្តល្បីៗរបស់វៀតណាមបានយ៉ាងងាយស្រួល ដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ ហៃផុង ហាណូយ និងទីក្រុងធំៗនៅអាស៊ី ដូចជា តូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន.. ។ល។
ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន ដោយប្រតិបត្តិការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលត្រឹមតែ ១ ម៉ោង ៤០ នាទីក្នុងមួយជើង។ ការតភ្ជាប់នេះក៏អនុញ្ញាតឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជាបានយ៉ាងងាយស្រួលទៅទស្សនាកន្លែងកម្សាន្តកំពូលៗរបស់វៀតណាមដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ Hue … និងទីក្រុងកំពូលៗអាស៊ីប៉ាស៊ីហ្វិកដូចជាតូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន ។ល។
លើសពីនេះ រៀងរាល់ថ្ងៃសុក្រ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្នកដំណើរ អាចកក់សំបុត្រធ្វើដំណើរតាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដែលតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) តែប៉ុណ្ណោះ។
ក្រុមហ៊ុន Vietjet បានចាប់ផ្តើមការហោះហើរលើកដំបូងរបស់ខ្លួន ដែលតភ្ជាប់ឆ្នេរឋានសួគ៌របស់វៀតណាម កោះភូកុក ជាមួយទីក្រុងតៃវ៉ាន់ចំនួនពីរគឺ កៅសុង និង តៃជុង។ ផ្លូវហោះហើរ កោះ ភូកុក - តៃជុង បានចាប់ផ្តើមផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរនៅថ្ងៃទី ១៣ ខែមិថុនា ជាមួយនឹងជើងហោះហើរទៅមកចំនួន ៣ ដងក្នុងមួយសប្តាហ៍។ សេវាកម្មហោះហើរពី កោះ ភូកុក - កៅសុង បានចាប់ផ្តើមមួយថ្ងៃបន្ទាប់ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ការបន្ថែមបណ្តាញហោះហើរទាំងនេះធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលផ្តល់ជើងហោះហើរមិនឈប់ឈររវាងដែនកោះ ភូកុក និងទីក្រុងធំៗចំនួនបីរបស់តៃវ៉ាន់គឺទីក្រុង តៃប៉ិ ទីក្រុង កៅសុង និងទីក្រុង តៃជុង ដែលសរុបសេវាកម្មហោះហើរវៀតណាម-តៃវ៉ាន់ចំនួន ៩។
ក្នុងពេលដំណាលគ្នានោះ Vietjet បានបង្កើនជើងហោះហើរត្រង់តភ្ជាប់ កោះ ភូកុក ជាមួយទីក្រុងសេអ៊ូល (អាកាសយានដ្ឋានអន្តរជាតិ Incheon) ពី ២ ទៅ ៣ ជើងហោះហើរទៅមកជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ១៤ ខែមិថុនា។ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើងហោះហើរទ្វេដងរវាងទីក្រុងឆ្នេរ ក្រុងញ៉ាត្រាង និងទីក្រុងប៊ូសាន ពីការធ្វើដំណើរមួយទៅពីរជុំជារៀងរាល់ថ្ងៃ។ ការពង្រីកបែបនេះ មានន័យថា ពេលនេះក្រុមហ៊ុន Vietjet ផ្តល់ជូនជើងហោះហើរទៅមករហូតដល់ ២១ ជើងក្នុងមួយថ្ងៃ ស្មើនឹង ១៤៧ ជើងហោះហើរទៅមករៀងរាល់សប្តាហ៍ រវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង។
ការតភ្ជាប់ជើងហោះហើរទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃភ្ញៀវធ្វើដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រ តំបន់ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរួមទាំងអាហារឆ្ងាញ់ៗរបស់វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការសេវាកម្មផ្ទាល់ចំនួន ១១ ដែលតភ្ជាប់ទីក្រុងហូជីមិញ ក្រុងហាណូយ ក្រុងដាណាង ក្រុងញ៉ាត្រាង កោះ ភូកុក ក្រុងហាយផុង ជាមួយទីក្រុងសេអ៊ូល និងប៊ូសាន។
បន្ថែមពីលើការបង្កើនជើងហោះហើររបស់ខ្លួន Vietjet ថ្មីៗនេះ បានបន្ថែមកៅអីចំនួន ១,៤ លានទៅកាន់បណ្តាញជើងហោះហើរក្នុងស្រុករបស់ខ្លួន និងបានបើកដំណើរការផ្លូវហោះហើរអន្តរជាតិថ្មីៗជាច្រើន។
ដើម្បីអបអរសាទរការពង្រីកជើងហោះហើរទាំងនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការផ្តល់ជូនពិសេសរៀងរាល់ថ្ងៃសុក្ររហូតដល់បំណាច់ឆ្នាំ។ អ្នកដំណើរអាចកក់សំបុត្រយន្តហោះអន្តរជាតិនៅលើគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដោយតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ សូន្យដុល្លារ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងលើការធ្វើដំណើរពី SkyCare ដោយឥតគិតថ្លៃ ដែលរួមបញ្ចូលទាំងអត្ថប្រយោជន៍ជាច្រើន និងសេវាកម្មជំនួយផ្នែកវេជ្ជសាស្រ្ត និងការធ្វើដំណើរទូទាំងពិភពលោក 24/7 ផងដែរ។
កោះ ភូកុក ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសវៀតណាម មានភាពល្បីល្បាញដោយសារអាកាសធាតុត្រជាក់ល្មមពេញមួយឆ្នាំ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងឆ្នេរខ្សាច់សវែងអន្លាយ ក៏ដូចជារមណីយដ្ឋានប្រណីតៗលំដាប់ពិភពលោក។ អ្នកដំណើរអន្តរជាតិក៏អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការរបស់វៀតណាមផងដែរ ដោយអនុញ្ញាតឱ្យស្នាក់នៅលើកោះនេះរហូតដល់ ៣០ ថ្ងៃ។
ស្ថិតនៅតាមបណ្ដោយឆ្នេរ តំបន់ភាគកណ្តាលប៉ែកខាងត្បូងនៃប្រទេសវៀតណាម ក្រុងញ៉ាត្រាង បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ រួមទាំងតារាល្បីក្នុងបញ្ជី A-list របស់កូរ៉េផងដែរ។ ទីក្រុងនេះ ទាក់ទាញភ្ញៀវទៅកំសាន្ត តំបន់វប្បធម៌ សកម្មភាពកម្សាន្តប្លែកៗ និងអាហារសមុទ្រស្រស់ៗដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។
ជាមួយនឹងការពង្រីកជើងហោះហើរទាំងនេះ Vietjet ពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ដែលផ្តល់នូវបទពិសោធធ្វើដំណើរប្រកបដោយភាពរីករាយ និងតម្លៃសមរម្យជាមួយនឹងយន្ដហោះ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនសេវាដោយបុគ្គលិកកាប៊ីនមានជំនាញ និងវិជ្ជាជីវៈ។ អ្នកដំណើរអាចភ្លក់រសជាតិម្ហូបវៀតណាម និងម្ហូបអន្តរជាតិ ទិញទំនិញដោយមិនបង់ពន្ធ និងផលិតផលនៅផ្សារទំនើបជាច្រើនមុខក្នុងការធ្វើដំណើររបស់ពួកគេ៕
###
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066