ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីកម្ពុជា អាចធ្វើដំណើរទៅកាន់ទីក្រុង Melbourne តាមផ្លូវហោះហើរថ្មីរបស់ Vietjet ហាណូយ-មែលប៊ន បានហើយ

* ប្រូម៉ូសិននេះមានយៈពេលមួយសប្តាហ៍ សម្រាប់ជើងហោះហើរវៀតណាម-អូស្ត្រាលី។

ភ្នំពេញ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ - ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានចុះចតនៅថ្ងៃនេះនៅអាកាសយានដ្ឋាន មែលប៊ន ហើយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Natalie Hutchins សមាជិកសភា Victorian រដ្ឋមន្ត្រីការងារ និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីកិច្ចការនារី រដ្ឋមន្ត្រីសន្ធិសញ្ញា និងប្រជាជនដើមនៃរដ្ឋ Victoria ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅអូស្ត្រាលី Nghiem Xuan Hoa ប្រធានអាកាសយានដ្ឋានអន្តរជាតិ មែលប៊ន ប្រធានអាកាសចរណ៍ Jim Parashos; អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha និងអនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Thuy Binh ប្រជាជនក្នុងតំបន់ និងអ្នកដំណើរ។

ហាណូយ-មែលប៊ន គឺជាផ្លូវហោះហើរទីប្រាំមួយរបស់ក្រុមហ៊ុន Vietjet ដែលតភ្ជាប់ពីប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី។ ផ្លូវហោះហើរថ្មីនេះហោះហើរទៅវិញទៅមករៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ តាមយន្តហោះ A330 ដែលមានតួធំទូលាយទំនើប ដែលក្រុមហ៊ុន Vietjet តែងតែបន្តសម្រួលការធ្វើដំណើររវាងទីក្រុងហាណូយ និងអូស្ត្រាលីកាន់តែងាយស្រួលជាងមុន។ ការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ Vietjet នេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវធ្វើដំណើរក្នុងតំបន់អាស៊ី និងអូស្ត្រាលី ជាមួយនឹងជម្រើសជើងហោះហើរកាន់តែច្រើន និងមានភាពបត់បែននៅពេលធ្វើដំណើពីប្រទេសវៀតណាមទៅកាន់ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង។ល។

Photo 1

ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីប្រទេសកម្ពុជា នឹងអាចទាញយកអត្ថប្រយោជន៍ពីការតភ្ជាប់ថ្មីរវាងទីក្រុងមែលប៊ន និងហាណូយ នៅពេលមកដល់ខេត្តសៀមរាប។ ហើយចាប់ពីថ្ងៃទី ៨ ខែមិថុនា ភ្ញៀវដំណើរពីកម្ពុជាលើផ្លូវសៀមរាប-ហាណូយ ក៏នឹងអាចភ្ជាប់ទៅស៊ីដនីពីហាណូយ នៅពេលផ្លូវនោះបានតភ្ជាប់ផងដែរ។ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវសៀមរាប-ហាណូយ ទៅក្នុងបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។ Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។

អនុប្រធានក្រុមហ៊ុន Vietjet លោក Nguyen Thi Thuy Binh បានមានប្រសាសន៍ថា “ចាប់តាំងពីការហោះហើរលើកដំបូងរបស់ Vietjet ទៅកាន់ប្រទេសអូស្ត្រាលីក្នុងខែមេសា ឆ្នាំ 2023 យើងបានពង្រីកបណ្តាញរបស់យើងជាបន្តបន្ទាប់ ដោយភ្ជាប់ទីក្រុងធំៗចំនួនប្រាំក្នុងប្រទេសអូស្ត្រាលី រួមមាន មែលប៊ន, ស៊ីដនី ប្រ៊ីសបេន ភើត និងអាឌែលដេត តាមទីក្រុងហូជីមិញ។ ការដាក់ឱ្យដំណើរការផ្លូវហោះហើរ មែលប៊ន – ហាណូយ ថ្ងៃនេះ និងទីក្រុង ស៊ីដនី - ហាណូយ នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024 បង្ហាញឱ្យឃើញថែមទៀត នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍន៍ដោយបន្តពង្រីកបណ្តាញរបស់យើង និងផ្តល់នូវសេវាកម្មប្រកបដោយគុណភាពរវាងប្រទេសអូស្ត្រាលី និងវៀតណាម ដែលវាឆ្លើយតបនឹងតម្រូវការរបស់អ្នកទេសចរក្នុងស្រុក”។

Photo 2

ប្រធានអាកាសយានដ្ឋាន មែលប៊ន លោក Jim Parashos បានមានប្រសាសន៍ថា “កំណើនទីផ្សារវៀតណាមគឺកាន់តែរីកចម្រើនបន្ទាប់ពីជំងឺរាតត្បាត។ លោកបានបន្ថែមថា “ការបង្កើនសមត្ថភាពដឹកអ្នកដំណើរនៅក្នុងទីផ្សារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់់អ្នកធ្វើដំណើរតាមរយៈតម្លៃសំបុត្រទាបសមរម្យ ដែលវាកាន់តែធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មានលទ្ធភាពចាប់យកចំណែកទីផ្សារបានកាន់តែច្រើន។ សេវាកម្មដឹកអ្នកដំណើរពីហាណូយរបស់ Vietjet នឹងបំពេញបន្ថែមសេវាបច្ចុប្បន្នរបស់ខ្លួនចំនួន 5 ដងក្នុងមួយសប្តាហ៍ទៅកាន់ទីក្រុងហូជីមិញ ហើយនឹងផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសអូស្រ្តាលី នូវការតភ្ជាប់ថ្មីទៅកាន់គោលដៅអាស៊ីផ្សេងទៀតជាមួយនឹងបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ វៀតណាមស្ថិតក្នុងគោលដៅធ្វើដំណើរដ៏មមាញឹកទាំង ១០ របស់យើង”។

ផ្លូវហោះហើយ ហាណូយ - មែលប៊ន ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគ និងជំរុញតម្រូវការទេសចរណ៍ ការសិក្សានៅក្រៅប្រទេស ការធ្វើដំណើរទៅលេងគ្រួសារ និងឱកាសការងារនៅប្រទេសអូស្រ្តាលីកាន់តែច្រើន។ វានឹងរួមចំណែកដល់គោលដៅនៃការស្តារវិស័យទេសចរណ៍របស់រដ្ឋ Victoria ក្រោយការរាតត្បាតនៃជំងឺរាតត្បាតនៅឆ្នាំ 2025 និងសម្រេចបានប្រាក់ចំណូលពីទេសចរណ៍គោលដៅចំនួន 53 ពាន់លានដុល្លារ និងការមកដល់របស់ភ្ញៀវទេសចរចំនួន 111.8 លាននាក់នៅឆ្នាំ 2028 (**)។

Photo 3

ក្រុមហ៊ុន Vietjet នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរ ហាណូយ-ស៊ីដនី នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024 បន្ទាប់ពីសេវាកម្មដែលទើបនឹងដាក់ឱ្យដំណើរការនៅថ្ងៃនេះ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរចំនួន 58 ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ប្រទេសវៀតណាម និងអូស្ត្រាលី។

ក្នុងឱ្យកាសអបអរសាទរការសម្ពោធផ្លូវហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនតម្លៃសំបុត្រប្រូម៉ូសិនពិសេសចាប់ពី USD0 (*) សម្រាប់សំបុត្រអេកូ ដែលអនុវត្តលើគ្រប់ផ្លូវរហោះហើរវាងប្រទេសវៀតណាម និងអូស្ត្រាលី រហូតដល់ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2024 ជាមួយនឹងការបំពេញបន្ថែមនូវឥវ៉ាន់ដែលបានត្រួតពិនិត្យចំនួន 20 គីឡូក្រាម និងអាហារក្តៅៗឆ្ងាញ់ៗ។ ការបញ្ចុះតម្លៃសំបុត្រប្រែប្រួលអាស្រ័យលើផ្លូវហោះហើរ និងកាលបរិច្ឆេទធ្វើដំណើរ។

Photo 4 1

លើសពីនេះ Vietjet ផ្តល់ជូនថ្នាក់ជូនសំបុត្រធ្វើដំណើរបែបធុរកិច្ច (Business) លំដាប់ថ្នាក់ខ្ពស់ ជាមួយនឹងបកន្លែងពិនិត្យចូលឯកជន ផ្តូវអាទិភាព កន្លែងពិភាក្សាធុរកិច្ច ទទួលទានអាហារសម្រន់មានរសជាតិឆ្ងាញ់ពិសារ ម្ហូបក្តៅ និងស្រស់ៗផ្តល់សេវាជូន ហើយភ្ញៀវអាចដាក់ឥវ៉ាន់តាមខ្លួនហូតដល់ 60 គីឡូក្រាម បូករួមឈុតកីឡាវាយកូនហ្គោល រួមទាំងកាប៊ីនឯកជន និងកៅអីរាបស្មើ 180 ដឺក្រេផងដែរ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែមិថុនា តម្លៃសំបុត្រធ្វើដំណើរបែបធុរកិច្ច (Business) គឺល្អបំផុតជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 50% (*) ដោយគ្រាន់តែប្រើលេខកូដប្រូម៉ូសិន SBJUNE50 ។

ភ្ញៀវធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ទាំងអស់ ក៏នឹងទទួលបានការធានារ៉ាប់រងការធ្វើដំណើរពី SkyCare ដោយឥតគិតថ្លៃផងដែរ។ លើសពីនេះ ភ្ញៀវធ្វើដំណើដែលធ្វើដំណើរជាមួយ Vietjet នៅរដូវក្តៅនេះ អាចទទួលបានពិន្ទុ ហើយអាចប្តូរយករង្វាន់ជាមួយនឹងកម្មវិធីបង្ហាញពីភក្តីភាពរបស់ Vietjet SkyJoy និងចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងផងដែរ។

Photo 5 (1)

ក្រុមហ៊ុន Vietjet សូមស្វាគមន៍ភ្ញៀវធ្វើដំណើរទាំងអស់ក្នុងការហោះហើរជុំវិញពិភពលោកលើយន្តហោះថ្មី ទំនើប មិនប៉ះពាល់ដល់បរិស្ថាន។ បុគ្គលិកជើងហោះហើរដែលមានជំនាញវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ ជាមួយនឹងសេវាកម្មដែលខិតខំប្រឹងប្រែងពីក្រុមហ៊ុន Vietjet ត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នកដំណើរជាមួយនឹងបទពិសោធន៍ធ្វើម្ហូបដ៏សម្បូរបែបនៃម្ហូបវៀតណាម និងអន្តរជាតិ ដែលជាអាហារដ៏ពិតប្រាកដជាមួយនឹងអាហារដែលមានជីវជាតិក្តៅ និងស្រស់ៗដូចជា ហ្វឺ និងវៀតណាម បាញ់មី និងវប្បធម៌ផ្សេងទៀត កម្មវិធីសិល្បៈនៅរយៈកម្ពស់ ១០,០០០ ម៉ែត្រ ក្នុងឱកាសពិសេស។

Photo 6 (1)

Photo 7 (1)

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) ប្រភព៖ ការព្យាករណ៍ទេសចរណ៍រដ្ឋ Victoria 2023-2028

###

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066