យោងទៅតាមជំនឿពីបុរាណ មានស្ត្រីដែលគ្រាន់តែមើលរូបរាងរបស់ពួកគេ និងសង្កេតមើលលក្ខណៈនៃរាងកាយរបស់ពួកគេ គឺអាចកំណត់បានថាតើពួកគេ "ងាយមានផ្ទៃពោះ" ឬអត់។ ខាងក្រោមនេះជាលក្ខណៈរាងកាយទាំង ៥ ដែលបង្ហាញថាមនុស្សស្រីអាចមានផ្ទៃពោះបានយ៉ាងងាយស្រួល និងសម្រាលបានយ៉ាងស្រួលផងដែរ៖
១.ត្រគាកធំ៖ មនុស្សជាច្រើនតែងតែនិយាយថា ស្ត្រីដែលមានគូទធំមានសំណាងក្នុងការសម្រាលកូន ប៉ុន្តែតាមពិតទៅ គូទធំមិនមានឥទ្ធិពលអ្វីច្រើនទេក្នុងរឿងនេះ។ អ្វីដែលសំខាន់ជាងនេះគឺអាងត្រគាករបស់ម្តាយ។ ប្រសិនបើឆ្អឹងអាងត្រគាកធំទូលាយ ការសម្រាលកូនជាធម្មតាមានភាពងាយស្រួល ទារកនឹងចេញមកយ៉ាងឆាប់រហ័សក្នុងពេលសម្រាល។ នោះហើយជាមូលហេតុដែលម្តាយសម្រាលបានលឿន ងាយស្រួល ដោយគ្មានហានិភ័យ។
២.រាងកាយមានតុល្យភាព មិនធាត់ ឬ ស្គម៖ ការសិក្សាបានរកឃើញថា ស្ត្រីដែលធាត់ពេក ឬ ស្គមពេក ទំនងជាមិនសូវមានគភ៌។ ប្រសិនបើរាងកាយរបស់ស្ត្រីធាត់ពេក កម្រិតអរម៉ូនក្នុងរាងកាយអាចនឹងមានការរំខាន ដែលអាចធ្វើឱ្យស្ត្រីពិបាកមានផ្ទៃពោះ។ ផ្ទុយទៅវិញ ពេលស្ត្រីស្គមពេក និងមានសុខភាពមិនល្អ វានឹងប៉ះពាល់ដល់សុខភាពស្បូនយ៉ាងខ្លាំង។ លើសពីនេះ ការធាត់ពេក ឬ ស្គមពេកក៏នឹងធ្វើឱ្យមានអតុល្យភាពនៃប្រព័ន្ធ endocrine ផងដែរ ហើយរយៈពេលនៃការបញ្ចេញពងអូវុលពិតជាមិនត្រឹមត្រូវទេ ដែលនឹងប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះ។ ដូច្នេះ អ្នកដែលមានទម្ងន់ល្មម និងរាងកាយមានតុល្យភាពនឹងមានអ័រម៉ូនល្អ ហើយងាយមានផ្ទៃពោះ។
៣.ដៃនិងជើងក្តៅឧណ្ហៗ៖ ប្រសិនបើអ្នកមានដៃ និងជើងត្រជាក់គ្រប់ពេលវេលា ជាពិសេសក្នុងរដូវរងា ពួកគេនឹងស្ពឹក នេះជាសញ្ញាបញ្ជាក់ថាម្តាយមានស្បូនត្រជាក់។ ឱសថចិនបង្ហាញថា ស្ត្រីដែលមានស្បូនត្រជាក់ ទំនងជាមិនសូវមានគភ៌ទេ ព្រោះស៊ុតបង្កកំណើតត្រូវការបរិយាកាសកក់ក្តៅ ដើម្បីសម្រាល និងអភិវឌ្ឍ។ ម្យ៉ាងវិញទៀត ស្បូនត្រជាក់ក៏ប៉ះពាល់ដល់ការបញ្ចេញពងអូវុលផងដែរ ដែលមិនមានប្រយោជន៍សម្រាប់ការលូតលាស់គភ៌។ ក្រៅពីដៃ និងជើងត្រជាក់ ម្តាយដែលមានស្បូនត្រជាក់ច្រើនតែមានរដូវមិនទៀងទាត់ ឡើងទម្ងន់យ៉ាងងាយ និងហើមពោះ។
៤.ស្បែកពណ៌ផ្កាឈូក បបូរមាត់ក្រហម៖ យោងតាមបទពិសោធន៍របស់ឱសថបូព៌ា ស្ត្រីដែលមានស្បែកស្លេក ស្បែកស មានន័យថាឈាមរបស់នាងខ្សោយ ស្បូនងាយនឹងត្រជាក់ ដូច្នេះហើយការមានគភ៌កាន់តែពិបាក។ ដូចគ្នានេះដែរ អ្នកដែលមានបបូរមាត់ស្ងួត ប្រេះ មានឱកាសខ្ពស់ក្នុងការខ្វះវីតាមីន A ជាកត្តាដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការមានផ្ទៃពោះទៀតផង។ ទន្ទឹមនឹងនេះដែរ ស្ត្រីមានស្បែកភ្លឺចែងចាំង និងបបូរមាត់ក្រហម ដែលមានន័យថា ឈាមរត់បានល្អ អំណោយផលសម្រាប់ការមានផ្ទៃពោះ។
៥.មករដូវទៀងទាត់៖ ជាធម្មតា ប្រសិនបើស្ត្រីមករដូវទៀងទាត់ ភាពមានកូនគឺមានភាពរឹងមាំ ពីព្រោះស្ត្រីមានរដូវទៀងទាត់ ស្បូនរបស់ពួកគេនឹងមានភាពរឹងមាំ។ វដ្តរដូវជាធម្មតាមានរយៈពេលពី 28-40 ថ្ងៃ។ វដ្តរដូវទៀងទាត់បង្ហាញថា វដ្តនៃការបញ្ចេញពងអូវុលក៏ដំណើរការទៅដោយរលូន ហើយទំនងជាទទួលបានជោគជ័យ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក