ជាការពិតណាស់ កើតមកជាកូនស្រី អ្វីដែលចង់បានបំផុតនោះគឺ ចង់បានលាភសំណាង និងក្ដីសុខ សុភមង្គល តែងអ្វីដែលមនុស្សស្រីភាគច្រើនទទួលបាននោះគឺ ជីវិតអភ័ព្វកម្មជាប់មិនលែង។ យ៉ាងណាមិញ មនុស្សស្រីដឹងក្ដីឡើងជាមួយនឹងបុណ្យសំណាងល្អ ឬក៏អត់ គឺអាស្រ័យលើចរិតលក្ខណៈរបស់បុរសដែលជាឪពុក។ ក្នុងនាមជាឪពុក បើ់អ្នកមានចរិតលក្ខណៈទាំង ៣ នេះ កូនស្រីគាត់ធំឡើងប្រាកដជាមានសំណាង មានសេចក្ដីសុខ ជួបតែរឿងល្អ ជាពិសេសគឺ នឹងបានជួបដៃគូជីវិតល្អ ស្រឡាញ់ថ្នាក់ថ្នមដូចឪពុកស្រឡាញ់កូនដូច្នោះដែរ។
១. ឪពុកចេះប្រយ័ត្ននឹងពាក្យសម្ដី ៖ គ្រោះនឹងកើតចេញពីមាត់ នេះអាចមើលឃើញថា ការនិយាយមិនបានគិតនឹងប៉ះពាល់ដល់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់។ កម្មផលនៃការនិយាយអាចហាក់ដូចជាស្រាល ប៉ុន្តែវាប៉ះពាល់ខ្លាំងណាស់។ ហេតុអ្វីបានជាយើងមិនផ្តល់ឱ្យគ្នាទៅវិញទៅមកនូវភាពសប្បាយរីករាយ ផ្អែមល្ហែមដោយពាក្យដដែល? ហេតុអ្វីបានជាប្រើពាក្យដូចកាំបិតកាត់បេះដូងអ្នករាល់គ្នា? នៅពេលណាដែលមានជម្លោះ ឬការលំបាក ប្រសិនបើឪពុកចេះគ្រប់គ្រងការនិយាយរបស់គាត់ កូនស្រីរបស់គាត់នឹងរៀនតាមស្តង់ដារឪពុករបស់នាង។
២. ដឹងពីរបៀបគ្រប់គ្រងកំហឹង ៖ ជីវិតនេះមានសម្ពាធខ្លាំង ដែលពេលខ្លះបុរសបាត់បង់ស្មារតី ថែមទាំងស្រែកខ្លាំងៗដាក់កូនដោយមិនគិត។ ប៉ុន្តែក្នុងនាមជាឪពុក អ្នកត្រូវចាំថា កំហឹងនេះនឹងធ្វើឱ្យកូនឈឺចាប់យ៉ាងខ្លាំង។ ឪពុកដែលចេះគ្រប់គ្រង និងនៅស្ងៀមពេលខឹង រង់ចាំរហូតដល់កំហឹងស្ងប់ ទើបអាចដោះស្រាយបញ្ហាបាននោះ នឹងត្រូវកូនៗកោតសរសើរជាខ្លាំង។
៣. ត្រូវចេះរក្សាសុភមង្គលជានិច្ច ៖ គ្រួសារដែលមានសុភមង្គលព្រោះមានឪពុកម្តាយដែលចេះស្រលាញ់គ្នា និងកូនដែលខំរៀនពូកែ។ ក្មេងៗប្រៀបដូចជាក្រដាសស ដែលស្រូបយកអ្វីៗគ្រប់យ៉ាងដែលពួកគេបានឃើញ និងជួបប្រទះក្នុងជីវិត។ ក្នុងគ្រួសារដ៏សុខសាន្តដែលមានឪពុកម្តាយជាទីស្រឡាញ់ និងកូនដែលចេះស្តាប់បង្គាប់ នោះនឹងមានភាពរុងរឿងទៅថ្ងៃអនាគត។ បុរសដែលឱ្យតម្លៃគ្រួសារខ្លួនហើយមិនងាយធ្លាក់ក្នុងការល្បួង មិនពាក់ព័ន្ធស្រីញីខាងក្រៅ អនាគតទៅកូនស្រីរបស់ពួកគេក៏នឹងមានសំណាងក្នុងរឿងជីវិតគូ បានស្វាមីដែលល្អ ចូលមកស្រឡាញ់ថ្នាក់ថ្នម មើលថែការពារ បំពេញតួនាទីជំនួសឪពុក៕