មនុស្សស្រីកាន់តែខ្លាំង នាងកាន់តែមិនសូវខ្វាយខ្វល់ រវីរវល់ជាមួយនឹងរឿងទាំងអស់នេះ

មនុស្សជាច្រើនតែងនិយាយថា ធ្វើជាមនុស្សស្រី គឺរមែងរំពឹងទៅនឹងការផ្ដល់ឱ្យពីមនុស្សដែលស្រឡាញ់នាង ឬពីគ្រួសារ តែធាតុពិតនៃមនុស្សស្រីរឹងមាំ នាងមិនដែលរំពឹងចង់បានអ្វីពីអ្នកណាឡើយ អ្វីដែលនាងចង់បាន នាងត្រូវការ នាងនឹងខំប្រឹងរកដើម្បីផ្ដល់ឱ្យខ្លួនឯង។​ យ៉ាងណាមិញ មនុស្សស្រីខ្លាំងពូកែ មិនដែលខ្វល់ និងយកចិត្តទុកដាក់ចំពោះរឿងទាំងអស់នេះឡើយ។

Cover Copy

១. ស្នេហា ៖ ភាគច្រើនមនុស្សស្រីខ្លាំងពូកែ និងរឹងមាំ មិនសូវខ្វល់ដល់រឿងស្នេហា មិនទុករឿងស្នេហាជារឿងសំខាន់នោះឡើយ ព្រោះនាងរវល់គិតតែរឿងធ្វើការ រកស៊ី នាងចង់មានចង់បាន ចង់ឱ្យគ្រួសារ និងខ្លួនឯងបានល្អប្រសើរតែម្យ៉ាងគត់។

២. កម្រិតនៃដៃគូ ៖ មនុស្សស្រីខ្លាំង នាងប្រាកដជាអាចចិញ្ចឹម និងមើលថែខ្លួនឯងបានហើយ នាងប្រាកដជាមិនខ្វល់ ឬត្រូវការចង់បានដៃគូដែលជាអភិជន ជាអ្នកមាន ឬរូបរាងសង្ហានោះទេ។ មនុស្សដែលអាចចូលក្នុងជីវិតមនុស្សស្រីប្រភេទនេះបាន ទាល់តែជាមនុស្សពូកែអត់ធ្មត់ ចេះតស៊ូ ជាដៃគូដ៏ល្អរបស់នាង មិនមែនចូលមកធ្វើជាមេ ឬអ្នកដឹកនាំនាងនោះទេ។ មួយវិញទៀត នាងក៏មិនត្រូវការ ចង់ចូលក្នុងគ្រួសារអ្នកមានអីណាស់ណាដែរ សំខាន់ឱ្យតែជាមនុស្សដែលមានគំនិត មានទឹកចិត្ត និងចេះគោរពនាង និងគ្រួសារនាង។

5b06d66a889f18d31a5338aff13e758d

៣. សម្ភារនិយម ៖ មនុស្សស្រីខ្លាំងពូកែ នាងប្រហែលជាមិនចូលចិត្តសម្ភារនិយម ឬប្រកួតប្រជែងផ្នែក របស់ប្រើ់ប្រាស់ប្រេនៗ ឬការតុបតែងខ្លួនឡើយ ព្រោះនាងគិតថា ការប្រកួតប្រជែងរបស់អស់ទាំងនេះ វាពិតជាខ្ជះខ្ជាយអត់ប្រយោជន៍ណាស់ ណាមួយ វាក៏មិនបានបង្ហាញថា ទាល់តែមានរបស់អស់ទាំងហ្នឹង តើបហៅថាអ្នកមាននោះដែរ។

៤. ចំណាយពេលនិយាយពីអ្នកដទៃ ៖ មនុស្សស្រីខ្លាំងពូកែនាងពិតជារវល់ណាស់ គឺរវល់ជាមួយនឹងរឿងរបស់នាងខ្លួនឯង អ៊ីចឹងហើយ នាងប្រាកដជាមិនមានពេលវេលាទៅនិយាយពីរឿងអ្នកផ្សេងនោះឡើយ នាងររឹតតែមិនចូលចិត្តយកខ្លួនឯងទៅនិយាយដើមអ្នកណា។ មួយវិញទៀត នាងក៏គ្មានពេលទៅច្រណែន ឈ្នានីសអ្នកណាដែរ ព្រោះនាងគិតថា នាងខ្លួនឯងខ្លាំង និងល្អគ្រប់គ្រាន់ហើយសម្រាប់ខ្លួនឯង ម្យ៉ាងទៀត នាងក៏មិនចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃដែរ។