មនុស្សដែលមានឆ្លាតវាងវៃ នាងដឹងច្បាស់ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ យ៉ាងណាមិញ នារីឆ្លាតវៃចូលចិត្តធ្វើនូវរឿងទាំង ៣ យ៉ាងនេះណាស់។
១. កុំចាយវាយខ្ជះខ្ជាយ ៖ ក្រឡេកមើលដំបូង វាហាក់ដូចជាមិនទាក់ទងគ្នា ប៉ុន្តែស្ត្រីដែលចេះសន្សំសំចៃ ច្រើនតែមានចរិតស្លូតបូត ចេះគ្រប់គ្រងអារម្មណ៍ និងទទួលបានការអាណិតអាសូរពីមនុស្សជុំវិញខ្លួន។ ចំពោះគ្រួសារពួកគេជាភរិយាដែលមានកាតព្វកិច្ច ជាម្តាយគម្រូ និងចេះចាយវាយដោយឈ្លាសវៃ។ ចំណែកមនុស្សក្នុងសង្គមវិញមិនបង្អួតបង្ហាញ ឬចាយវាយហួសហេតុនោះឡើយ។ កុំប្រញាប់សន្និដ្ឋានថាពួកគេជាមនុស្សក្រអឺតក្រទម។ មនុស្សបែបនេះនឹងមិនធ្វើឱ្យអ្នកដទៃមានអារម្មណ៍អសន្តិសុខនៅពេលដែលពួកគេនៅក្បែរនោះទេ។ មនុស្សស្រីដែលមិនចាយខ្ជះខ្ជាយ និងចេះរក្សាទុកដាក់លុយកាក់ សន្សំសំចៃត្រូវបានមនុស្សប្រុសស្រលាញ់ខ្លាំង។
២. ត្រូវធ្វើជាខ្លួនអ្នកជានិច្ច ៖ មនុស្សស្រីភាគច្រើនតែងតែគិតថាខ្លួនគួរផ្លាស់ប្តូរដើម្បីសម្របខ្លួន និងផ្គាប់ចិត្តអ្នកដទៃ។ ប៉ុន្តែបើអ្នកធ្វើបែបនេះ អ្នកនឹងត្រូវបាត់បង់ភាពជាខ្លូួនឯងនៅថ្ងៃណាមួយ។ ប្រសិនបើអ្នកចង់ក្លាយជាស្ត្រីដ៏អស្ចារ្យ ចូរមានប្រាជ្ញាក្នុងការចុះសម្រុងនឹងមនុស្សភាគច្រើន ប៉ុន្តែព្យាយាមរក្សាអ្វីមួយសម្រាប់ខ្លួនអ្នក។ ធ្វើឱ្យមានចំណាប់អារម្មណ៍ល្អចំពោះមនុស្សគ្រប់គ្នា។ ក្នុងនាមជាស្ត្រី អ្នកគួរតែពាក់ក្រែមលាបមាត់ ទិញរបស់ដែលអ្នកត្រូវការ និងធ្វើអ្វីដែលអ្នកចូលចិត្ត។ ទាល់តែបុរសអាចស្រលាញ់គ្នារហូតមិនធុញ ហើយសុភមង្គលគ្រួសារនឹងស្ថិតស្ថេររហូត។
៣. មិនងប់ងល់នឹងរឿងស្នេហា ៖ ស្ត្រីដែលមានប្រាជ្ញាតែងតែដឹងពីរបៀបស្រឡាញ់ខ្លួនឯង។ ពួកគេនឹងមិនដែលរំពឹងថា នរណាម្នាក់ធ្វើអ្វីមួយដើម្បីពួកគេនោះឡើយ។ ស្នេហារបស់បុរសអាចបាត់បង់នៅពេលណាក៏បាន។ ទោះស្រលាញ់ប៉ុនណាក៏ដោយ តែកុំបណ្ដោយឱ្យខ្លួនឯងធ្លាក់ក្នុងភាពល្ងង់ខ្លៅ។ ត្រូវប្រាកដថាមានប្រាជ្ញាបន្តិចដើម្បីកុំឱ្យអ្នកបាត់បង់គ្រប់យ៉ាង ដោយសារតែស្នេហា។ ដូចគ្នាដែរចំពោះទំនាក់ទំនងជាមួយមិត្តភក្តិ និងមិត្តរួមការងារ។ ត្រូវចាំថា នៅពេលដែលអ្នកមិនស្រលាញ់គ្នា អ្នកនឹងដឹងពីរបៀបរក្សាយម្លៃខ្លួនឱ្យខ្ពស់ ហើយរស់នៅឱ្យបានល្អ៕