ជំនួបខ្លាំងប៉ះខ្លាំង ដើម្បីដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០ លានរៀល នៅក្នុងព្រឹត្តិការណ៍ប្រដាល់គ្រុឌគុនខ្មែរ Reign of Kings

Reign of Kings ជាមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំសម្បើមមួយ ក្នុងព្រឹត្តិការណ៍កម្សាន្ត “Vattanac All In Festival” ដែលនឹងធ្វើឲ្យកក្រើកសង្វៀន ក្នុងជំនួបមិនធ្លាប់មានរវាងអ្នកខ្លាំងប៉ះអ្នកខ្លាំង នៅសង្វៀនប្រដាល់គ្រុឌគុនខ្មែរ ដោយចម្រាញ់សុទ្ធតែកំពូលកីឡាករប្រដាល់ខ្មែរ និងកីឡាករប្រដាល់អន្តរជាតិល្បីៗប្រចាំសង្វៀន RWS មកប្រកួតគ្នាលក្ខណៈគូមិត្តភាពអន្តរជាតិ គូសងសឹង និងគូដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០ លានរៀល។

Thumpnail

ប្រជាជនកម្ពុជានឹងជក់ចិត្ត ដិតអារម្មណ៍ ជាមួយសមាភាពកីឡាករប្រដាល់ខ្លាំងៗដូចជា៖

សំរាប់ថ្ងៃ ៣០ មិនា ២០២៤

១. ព្រីង សុផាវត្តី Vs អេម ម៉ា៦០Kg មកពីប្រទេសបារាំង

២. លីសុខា Vs គឿបសុវណ្ណឃីម ៥៤Kg

៣. ពេជ្រសុឃីម Vs រិទ្ធ វិបុល ៥៤Kg

៤. រិទ្ធី ចាន់ណា Vs COlOVIS Bryanមកពីប្រទេសប្រេស៊ីល

៥. លី រិទ្ធី Vs UNALBURAK ៧៥kg លក្ខណៈអំបោះឆៅមកពីប្រទេសតួគី

៦. ធន់ ស៊ីហុង Vs EMRE OZMEN ៦០Kg មកពីប្រទេសតួគី

៧. ធន់ រិទ្ធី Vs ALI YOUSEF ៧៣Kg លក្ខណៈអំបោះឆៅមកពីប្រទេសអ៊ីរ៉ង់

៨. លន់ ឡៅចិត្រា Vs CHUJAROEN DABRASARAKHAM ៦៥Kg មកពីប្រទេសថៃ

សំរាប់ថ្ងៃ ៣១ មិនា ២០២៤

១. ឡៅសៃណេត Vs ឡុង ពិសិដ្ឋ ៥១Kg

២. AHMADI FARYAD មកពីអ៊ីរ៉ង Vs KAD DOUR ៦៩Kg

៣. គឹម វាសនា Vs AYOUB PORIYA ៦៩Kg

៤. ធន់ ផានិត Vs MILAD HASSAN ៥៧Kg

៥. ឡៅ ចិត្រា Vs SAMMY

៦. ឃឹម ឌីម៉ា Vs THONGNOY VORSANGPRAPAI

៧. លន បញ្ញា VS PETCHDAM PETCHYINDEE ACADEMY ៦៥Kg

លើសពីកម្មវិធីប្រដាល់គ្រុឌគុនខ្មែរ Reign of Kings ដ៏អស្ចារ្យនេះ នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ក៏បានដាក់បញ្ចូលការសម្តែងសិល្បៈបុរាណ ការប្រគំតន្រ្តី ដែលចូលរួមដោយតារាល្បីៗដូចជាអ្នកនាង ទេព បូព្រឹក្ស កញ្ញា រ៉ាប៊ី ជាពិសេសផ្ទាំងទស្សនីយភាពបង្ហោះដ្រូន (Drone Show) រាប់រយគ្រឿងនៅលើអាកាសមិនធ្លាប់មានដំបូងបំផុតនៅកម្ពុជា។

Poster Drone Show

ត្រៀមខ្លួនចូលរួមដោយសេរី ទទួលយកបទពិសោធន៍ថ្មីហើយប្លែក នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រយៈពេល២ថ្ងៃពេញ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ ១១៤ (ផ្លូវវឌ្ឍនៈ) ខាងត្បូងរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

DSC05166

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរដោយដាក់បញ្ចូលវត្តមានកីឡាករប្រដាល់គុនខ្មែរនៅលើឡានក្រុងសារធារណៈ ក្នុងគោលបំណងជំរុញលើកទឹកចិត្តកីឡាករ ព្រមទាំងលើកតម្កើងវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញ។

DSC05242

The Battle King_Boxing_Map_2