ហោរាសាស្ត្រឆ្នាំ ២០២៤ ពណ៌នាំលាភសំណាងនៃឆ្នាំសត្វទាំង ១២ បើធ្វើតាមបានដឹងតែហេងហេងលុយហូរចូលដូចទឹក

ចូលឆ្នាំថ្មីហើយ អាចនិយាយបានថាវាជាពេលវេលាដ៏ល្អក្នុងការធ្វើការកែតម្រូវបន្ថែមពីលើជោគជតារាសី ការស្វែងរករបស់របរមកបង្កើនសំណាង និងភាពរុងរឿងដើម្បីស្វាគមន៍រឿងល្អដែលចូលមកនៅក្នុងជីវិតគឺជារឿងចាំបាច់ដែលមនុស្សគ្រប់រូបឲ្យភាពសំខាន់ ដោយហេតុនេះហើយទើបខាងគេហទំព័រក្នុងស្រុកសូមនាំយកវិធីបង្កើនលាភសំណាងតាមរយៈពណ៌នៃវត្ថុប្រើប្រាស់ប្រចាំឆ្នាំ ២០២៤ សម្រាប់ឆ្នាំសត្វទាំង១២ មកចែកជូនប្រិយមិត្តអានទុកជាការយល់ដឹង ក៏ដូចជាដើម្បីបង្កើនលាភសំណាង ដែលអាចជាពណ៌អាវ ពណ៌ឡាន ឬពណ៌កាបូបថ្មីជាដើម។

ឆ្នាំជូត៖ ពណ៌ស្វាយ ពណ៌ទឹកក្រូច

IMG_20221219_180539_643

បុគ្គលដែលកើតឆ្នាំសត្វជូតមានចរិតអៀនខ្មាស់ ភ័យខ្លាច និងពូកែព្រួយបារម្ភខ្លាំង ដូច្នេះឆ្នាំនេះគួរតែប្រើពណ៌ទឹកក្រូចជាពណ៌នៃលាភសំណាង ជាការបន្ថែមឱកាសឱ្យជីវិតជួបតែរឿងល្អៗ ក៏ដូចជាការបង្កើនទំនុកចិត្ត កាត់បន្ថយការបារម្ភ ការខ្មាស់អៀន ចំណែកពណ៌ស្វាយនឹងជួយបង្កើនទ្រព្យសម្បត្តិឱ្យអ្នកមានការចាយវាយគ្រប់គ្រាន់មិនខ្វះខាត។

ឆ្នាំឆ្លូវ៖ ពណ៌បៃតង ក្រហម

IMG_20221219_180539_527

បុគ្គលដែលកើតឆ្នាំឆ្លូវមានភាពអត់ធ្មត់និងអធ្យាស្រ័យខ្ពស់ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងថាការពិតអ្នកមានអារម្មណ៍អ្នកយ៉ាងណា ដូច្នេះអ្នកឆ្នាំនេះគួរបំពេញបន្ថែមជាមួយនឹងពណ៌ក្រហមជាពណ៌នៃក្តីស្រឡាញ់និងក្តីមេត្តា ដែលវាអាចធ្វើឱ្យមនុស្សមើលឃើញដួងចិត្តពិតរបស់បុគ្គលដែលកើតឆ្នាំឆ្លូវ រីឯពណ៌បៃតងជាពណ៌ដែលនាំមកនៅភាពសំបូរហូរហៀរ ភាពកក់ក្តៅ ផាសុកភាព នឹងជួយកាត់បន្ថយសម្ពាធឲ្យបានធូរស្រាល។

ឆ្នាំខាល៖ ពណ៌ខៀវ ទឹកក្រូច

IMG_20221219_180539_447

បុគ្គលដែលកើតឆ្នាំខាលមានភាពជាអ្នកដឹកនាំ មានឆន្ទៈខ្ពស់ និងមានការទទួលខុសត្រូវលើអ្វីដែលខ្លួនបានសាង ដូច្នេះអ្នកដែលកើតឆ្នាំនេះស័ក្តសមនឹងពណ៌ទឹកក្រូច ព្រោះពណ៌នេះនឹងនាំមកនូវសុភមង្គលក៏ដូចជាការសម្រេចដូចបំណងប្រាថ្នាផ្សេងៗផងដែរ រីឯពណ៌ខៀវគឺជាម្ចាស់នៃទ្រព្យសម្បត្តិ ហើយនេះក៏ជាហេតុផលចំបងដែលអ្នកកើតឆ្នាំខាលប៉ងប្រាថ្នានិងគិតថាវាមានតម្លៃក្នុងការតស៊ូ។

ឆ្នាំថោះ៖ ពណ៌បៃតង ទឹកក្រូច

IMG_20221219_180540_168

បុគ្គលដែលកើតឆ្នាំទន្សាយជាមនុស្សឯកោ ចង់ទទួលបានការយកចិត្តទុកដាក់និងការយល់ចិត្តពីមនុស្សជាទីស្រលាញ់ ដូច្នេះអ្នកកើតឆ្នាំនេះគួរជ្រើសរើសប្រើពណ៌បៃតងដើម្បីបំពេញសុភមង្គលនៃជីវិត រីឯពណ៌ទឹកក្រូចនឹងនាំមកនូវសំណាងល្អដល់ជីវិត ឲ្យមានតែមនុស្សដែលស្រលាញ់និងស្មោះត្រង់។

ឆ្នាំរោង៖ ពណ៌ក្រហម ខៀវ

IMG_20221219_180540_132

បុគ្គលដែលកើតឆ្នាំរោងជាមនុស្សមានចិត្តទូលាយនិងបើកចំហ ចូលចិត្តធ្វើបុណ្យធ្វើទាន ដូច្នេះអ្នកកើតឆ្នាំនេះប្រើពណ៌ក្រហមជាពណ៌នៃអំណាចនិងទទួលបានសេចក្តីស្រឡាញ់ពីអ្នកដទៃ រីឯពណ៌ខៀវគឺជាពណ៌តំណាងឲ្យទ្រព្យសម្បត្តិបន្ថែមបុណ្យបារមីដល់ខ្លួនឯង។

ឆ្នាំម្សាញ់៖ ពណ៌បៃតង ខៀវ

IMG_20221219_180539_613

បុគ្គលដែលកើតឆ្នាំពស់គឺជាមនុស្សដែលឆាប់ធុញទ្រាន់ មិនចូលចិត្តអ្វីដែលឯកោដដែលៗ ពេលខ្លះក៏អាចបោះបង់ដោយភាពរឹងរូស ដូច្នេះអ្នកកើតឆ្នាំនេះគួរតែបំពេញលាភដោយពណ៌បៃតងដែលមានន័យថាផ្តល់ភាពកក់ក្តៅដល់អ្នកជុំវិញខ្លួន ក៏ដូចជាកំលាំងបញ្ចុះបញ្ចូលឲ្យអ្នកកើតឆ្នាំម្សាញ់មានភាពអត់ធ្មត់ តាំងចិត្តធ្វើការដោយភាពចង់ជោគជ័យ និងបន្ថែមលាភនៃទ្រព្យសម្បត្តិដោយពណ៌ខៀវ ត្រង់ចំណុចនេះហើយដែលអាចបំផុសគំនិតបុគ្គលដែលកើតឆ្នាំពស់កាន់តែមានភាពតស៊ូជំនះរាល់ឧបសគ្គតូចធំបាន។

ឆ្នាំមមី៖ ពណ៌ក្រហម ស្វាយ

IMG_20221219_180539_655

អ្នកកើតឆ្នាំមមីគឺជាមនុស្សពូកែអាណិតអាសូរ មានចិត្តល្អ និងគិតគូរពីអ្នកដទៃជានិច្ច ជាពិសេសរឿងលុយកាក់ហ្នឹងតែម្តង ដូច្នេះហើយអ្នកគួរប្រើពណ៌ក្រហម វានឹងជួយលើករាសីអ្នកកើតឆ្នាំមមីទទួលបានក្តីស្រលាញ់ សេចក្តីសប្បុរស និងក្តីអាណិតអាសូរពីអ្នកដទៃជាថ្នូរនឹងការតបស្នង រីឯពណ៌ស្វាយនឹងជួយទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលមកក្នុងដៃ។

ឆ្នាំមមែ៖ ពណ៌ស្វាយ បៃតង

IMG_20221219_180540_121

អ្នកកើតឆ្នាំមមែគឺជាមនុស្សពូកែរៀបចំផែនការ មានចិត្តរឹងប៉ឹង និងមានឧត្តមគតិដ៏អស្ចារ្យ ដូច្នេះអ្នកកើតឆ្នាំនេះគួរបំពេញបន្ថែមដោយពណ៌បៃតង ដើម្បីបន្ថែមភាពល្អឥតខ្ចោះដល់មនុស្សដែលចូលចិត្តស្វែងរកភាពជោគជ័យ រីឯពណ៌ស្វាយនឹងជួយបង្កើនទ្រព្យសម្បត្តិ កាន់តែច្រើន។

ឆ្នាំវក៖ ពណ៌ទឹកក្រូច ខៀវ

IMG_20221219_180540_247

បុគ្គលដែលកើតឆ្នាំវកគឺជាមនុស្សចិត្តក្តៅ បើបានសម្រេចចិត្តធ្វើអ្វីមួយហើយមិនសូវជាចេះប្រុងប្រយ័ត្នប៉ុន្មានទេ ដូច្នេះអ្នកកើតឆ្នាំនេះគួរតែបំពេញបន្ថែមដោយពណ៌នាំសំណាងនោះគឺពណ៌ទឹកក្រូច ដើម្បីជួយកាត់បន្ថយភាពវឹកវរដែលនឹងកើតឡើងនៅក្នុងចិត្តបាន ចំណែកពណ៌ខៀវវិញនឹងជួយបំពេញបន្ថែមនូវសុភមង្គលនិងហិរញ្ញវត្ថុ ក៏ដូចជាជួយបន្ថែមរឿងល្អៗចូលមកក្នុងជីវិតផងដែរ។

ឆ្នាំរកា៖ ពណ៌ក្រហម ទឹកក្រូច

IMG_20221219_180539_275

បុគ្គលដែលកើតឆ្នាំរកាជាមនុស្សពូកែនិយាយ មានវោហាសាស្ត្រល្អ គួរតែទទួលបានថាមពលនៃសេចក្តីស្រឡាញ់ពីពណ៌ក្រហម ដែលនឹងលើកកម្ពស់ចិត្តមេត្តារបស់អ្នកជុំវិញខ្លួនបាន ហើយអាចបន្ថែមដោយពណ៌ទឹកក្រូច និងជួយឲ្យជីវិតជួបតែរឿងល្អៗទទួលបានជ័យជំនះគ្រប់ភារៈកិច្ច។

ឆ្នាំច៖ ពណ៌បៃតង ស្វាយ

IMG_20221219_180620_200

បុគ្គលដែលកើតឆ្នាំចរជាមនុស្សពូកែរអ៊ូរទាំ ឆាប់ខឹង ឆាប់ឆេវឆាវ ពូកែអន់ចិត្តអន់ថ្លើម យល់តែចិត្តខ្លួនឯង ប្រសិនបើបន្ថែមពណ៌បៃតងនឹងជួយឲ្យអ្នកកើតឆ្នាំនេះមានថាមពលជួយកាត់បន្ថយភាពឆេវឆាវ ធ្វើឲ្យចិត្តមានស្ថេរភាពគិតគូរអ្វីក៏បានវែងឆ្ងាយជាងមុន រីឯពណ៌ស្វាយនិងជួយបន្ថែមការទាក់ទាញរឿងល្អៗចូលក្នុងជីវិត នឹងធ្វើឱ្យអ្នកស្ងប់ជាមួយនឹងបញ្ហាទាំងអស់។

ឆ្នាំកុរ៖ ពណ៌ខៀវ ក្រហម

IMG_20221219_180619_766

បុគ្គលដែលកើតឆ្នាំកុរជាមនុស្សពូកែសន្សំលុយកាក់ ប៉ិនខាងទុកដាក់របស់បរឲ្យគង់វង្ស ដូច្នេះអ្នកកើតឆ្នាំនេះគួរតែប្រើពណ៌ខៀវឲ្យបានច្រើននៅក្នុងជីវិតប្រចាំថ្ងៃដើម្បីទទួលបានទ្រព្យសម្បត្តិហូរចូល ចំណែកពណ៌ក្រហមនឹងជួយបំពេញបន្ថែមនូវសេចក្តីស្រលាញ់ វាក៏ជាពណ៌នៃលាភសំណាងដែលស័ក្តិសមសម្រាប់បុគ្គលឆ្នាំកុរផងដែរ៕

ប្រភព៖ Kapook/ កែសម្រួលដោយ៖ Knongsrok