ហេតុអ្វីពួកយើង មិនធ្វើល្អនឹងគ្នាតាំងពីដំបូង ទាល់តែជិតបែក ទើបព្យាយាមថែរក្សាគ្នា តើបានប្រយោជន៍អ្វី?

ជឿទេថា មនុស្សដែលតែងតែថ្នាំងថ្នាក់ដាក់គ្នា ពេលជិតបែកគ្នា កាន់តែល្អល្អូកល្អើននឹងគ្នា?

មនុស្សពីរនាក់ដែលទាក់ទងគ្នា តែមានម្ខាង បានព្យាយាមធ្វើល្អដាក់ម្ខាងទៀតខ្លាំងបំផុត ស្រឡាញ់ យកចិត្តទុកដាក់ ថ្នាក់ថ្នម លួងលោម ទោះត្រូវគេជេរស្ដីថាយ៉ាងណា ក៏មិនព្រមចាកចេញ ទោះឈឺចាប់ប៉ុនណា ក៏នៅតែទ្រាំផ្គាប់ផ្គន់គេ។ គេតែងតែព្យាយាមធ្វើល្អបំផុត សម្រាប់មនុស្សដែលគេស្រឡាញ់ ដោយមិនចង់បានអ្វី។

តែជាធម្មតា អារម្មណ៍ និងចិត្តរបស់មនុស្ស មិនអាចនៅទ្រាំ ឬព្យាយាមអត់ធ្មត់បានរហូតឡើយ ដូចពាក្យគេថា ភាពអំណត់របស់មនុស្ស គឺមានដែនកំណត់។ ថ្ងៃណាមួយគេនឹងហត់ គេនឹងទ្រាំលែងបាន គេក៏នឹងចាប់ផ្ដើមអស់ចិត្ត និងកាត់ចិត្តបន្តិចម្ដងៗពីម្នាក់នោះ ហើយគេនឹងចាកចេញក្នុងពេលឆាប់ៗនេះ។

F327cbb2056b512479ebf66a849dbb4b

ប៉ុន្តែ ស្របពេលដែលគេចាប់ផ្ដើមអស់ចិត្ត ចាប់ផ្ដើមព្យាយាមកាត់ចិត្ត ហើយក៏រៀបនឹងដើរចេញពីជីវិតម្នាក់ទៀត វាក៏ជាពេលដែលម្នាក់នោះ ចាប់ផ្ដើមភ្ញាក់ខ្លួន នឹកឃើញអំពើល្អ សេចក្ដីល្អ ការស្រឡាញ់ យកចិត្តទុកដាក់របស់ម្នាក់នោះកន្លងមក គេក៏ចាប់ផ្ដើមធ្វើល្អ ចាប់ផ្ដើមមានចិត្ត យកចិត្តទុកដាក់ ធ្វើនូវអ្វីដែលគេមិនធ្លាប់ធ្វើកន្លងមក ដើម្បីជាការតបស្នង សងទៅសេចក្ដីល្អរបស់ម្នាក់នោះ។ តើវាហួសពេលហើយមែនទេ ហេតុអ្វី ក៏គេមិនព្រមធ្វើល្អជាមួយយើង ក្នុងពេលដែលយើងនៅមានចិត្ត និងលះបង់ដើម្បីគេ? ហេតុអ្វីពេលមុន គេមិនព្រមមើលឃើញពីតម្លៃយើងដូចពេលនេះ? ហេតុអ្វី គេងាកមកល្អនឹងយើង ស្របពេលដែលយើងរៀបនឹងចាកចេញពីគេទៅវិញ?

- ធ្លាប់គិតថា​ បើយើងល្អនឹងគ្នាទៅវិញទៅមកដូចពេលនេះ ប្រហែលជាខ្ញុំមិនកាត់ចិត្ត ដើរចេញពីជីវិតអ្នកនោះឡើយ។

- ធ្លាប់គិតថា បើកាលពីមុន អ្នកយល់ចិត្តខ្ញុំដូចពេលនេះ ខ្ញុំក៏មិនបាច់ត្រូវព្យាយាមបំភ្លេចអ្នកនោះឡើយ។

តែពេលនេះ អ្វីៗហាក់ប្រែប្រួលអស់ហើយ ខ្ញុំសល់ត្រឹមអតីតកាលឱ្យអ្នកតែប៉ុណ្ណេាះ ទោះខ្ញុំហាក់មិនទាន់ដាច់អាល័យ តែខ្ញុំក៏ខ្លាចនឹងចាប់ផ្ដើមជាថ្មី ឬត្រឡប់ក្រោយទៅរកអ្នកវិញ។ វាមិនអាចទេ បើឱ្យខ្ញុំ សាងទំនុកចិត្ត និងក្ដីស្រឡាញ់ឱ្យអ្នកម្ដងទៀត ព្រោះខ្ញុំបានបើកចិត្ត និងគិតរកអ្នកថ្មីផ្សេងហើយ សុំទោស! ហេតុអ្វីទើបតែធ្វើល្អដាក់ខ្ញុំក្នុងពេលនេះ? ព្រោះពេលនេះ យើងជិតបែកគ្នាទៅហើយ៕

7488d251c77dfcf43ab5d2dfe620fd80

ក្នុងស្រុករក្សាសិទ្ធ