ត្រូវចាំថា មនុស្សស្រីដែលឆ្លាត គេមិននិយាយអ្វីផ្ដេសផ្ដាស មនុស្សស្រីថ្លៃថ្នូរ ក៏មិននិយាយច្រើនដែរ យ៉ាងណាមិញ មនុស្សស្រីត្រូវដឹងពីរបៀបនៃការនិយាយស្ដី តួយ៉ាងដូចរឿងទាំង ៥ យ៉ាងនេះ កុំចេះនិយាយចេញទៅក្រៅឱ្យអ្នកដទៃបានដឹងឱ្យសោះ។
១. រឿងជីវិតប្ដីប្រពន្ធ
ស្ត្រីមានប្រាជ្ញានឹងមិនយករឿងប្ដីប្រពន្ធខ្លួនឯង ទៅនិយាយប្រាប់អ្នកក្រៅជាដាច់ខាត។ មិនថាជារឿងអ្វីក៏ដោយ កុំឱ្យអ្នកដទៃដឹងឮច្រើនពេក គេមិនអាចជួយដោះស្រាយយើងបានឡើយ។
ម្យ៉ាងទៀត ការនិយាយឱ្យអ្នកដទៃដឹងច្រើន គេអាចនឹងយករឿងយើងទៅនិយាយបន្ត ហើយក៏នាំបញ្ហាមកឱ្យយើងវិញក៏ថាបានដែរ។ ស្ត្រីគួរដឹងថា មនុស្សប្រុសស្អប់ការនិយាយពីរឿងនេះ ល្អ ឬអាក្រក់គេមិនចូលចិត្តនិយាយ។ ដូច្នេះបើអ្នកចង់ឱ្យជីវិតគ្រួសារមានក្ដីសុខ កុំនិយាយច្រើន។
២. ប្រាក់ខែរបស់ប្តី
បុរសមិនចូលចិត្តប្រៀបធៀបនឹងបុរសដទៃទេ ហើយក៏មិនចូលចិត្តឱ្យប្រពន្ធយករឿងប្រាក់ខែ ទៅនិយាយអួតសម្ញែងអ្នកដទៃដែរ។ មនុស្សស្រីគួរតែដឹងថា មនុស្សគ្រប់រូបមានពេលបរាជ័យ គ្មាននរណាម្នាក់អាចក្លាយជាអ្នកមានជារៀងរហូត ឬជោគជ័យជារៀងរហូតនោះទេ។ ថ្ងៃនេះអ្នកសរសើរប្តីពេលគាត់មានបញ្ហា តើអ្នកប្រាកដថាអ្នកដទៃរិះគន់ និងចំអកគាត់ទេ? ដូច្នេះកុំយកប្រាក់ខែប្តីមកបង្ហាញដល់ពិភពលោក។
៣. របៀបចិញ្ចឹមកូន
មនុស្សគ្រប់រូបមានវិធីចិញ្ចឹមកូនខុសៗគ្នា។ អ្នកក៏មានវិធីចិញ្ចឹមកូនរបស់អ្នកដែរ បើអ្នកបន្តនិយាយពីរឿងនេះ វានឹងនាំឱ្យអ្នកជួបបញ្ហាកាន់តែខ្លាំង។ បង្រៀនកូនយ៉ាងម៉េច នឹងមានមនុស្សយល់ស្រប ខ្លះប្រឆាំងនៅពេលនោះឯងមានចិត្តស្ងប់ក្នុងការដោះស្រាយបញ្ហា? ដូច្នេះគួរនៅស្ងៀមចិញ្ចឹមកូនតាមបែបវិទ្យាសាស្ត្រទើបល្អប្រសើរ។
៤. ការចំណាយប្រាក់ប្រចាំខែ
តើគ្រួសារចំណាយប៉ុន្មាន គឺជារឿងឯកជន។ ស្ត្រីមានប្រាជ្ញាមិននិយាយរឿងនេះប្រាប់អ្នកណាឡើយ។ ព្រោះបើចាយច្រើននឹងត្រូវគេរិះគន់ បើចាយតិចនឹងចាត់ទុកថាអន់។ មាត់មនុស្សវែងណាស់ ដូច្នេះកុំនិយាយអ្វីទៅប្រាប់អ្នកដទៃ បើចង់នៅសុខ។
៥. ទិញផ្ទះថ្មី ទិញឡានថ្មី
ទិញផ្ទះថ្មីតម្លៃប៉ុន្មាន ទិញឡានថ្មីតម្លៃប៉ុន្មាន នារីមិនគួរល្ងង់ប្រាប់អ្នកផ្សេងឡើយ ចូររក្សាភាពស្ងៀមស្ងាត់ មិនអួត មិនសម្ញែង គ្រួសារអ្នកនឹងមានជីវភាពធូរធារ ហើយអ្នកដទៃក៏មិនមកច្រណែនពេបជ្រាយអ្នកដទៃ៕
ប្រភព ៖ បរទេស / Knongsrok