ចរិតចោលម្សៀតទាំង ៤ របស់មនុស្សប្រុស ស្រីឆ្លាត ដាច់ខាតមិនយកខ្លួនបៀតឡើយ

ចរិតទាំង ៤ ចំណុចនេះ ជាភាពចោលម្សៀតបំផុតរបស់មនុស្សប្រុស ដូច្នេះហើយ មនុស្សស្រីត្រូវចំណាំទុក បើអ្នកឆ្លាត ដាច់ខាតកុំយកខ្លួនទៅពាក់ព័ន្ធ ទាក់ទងនឹងមនុស្សប្រុសប្រភេទនេះឱ្យសោះ គ្មានកំណើតទេ។

Cover Copy

១. សាវា ផិតក្បត់

អំពើ​ផិត​ក្បត់​ គឺ​ប្រឆាំង​នឹង​ទំនៀម​ទម្លាប់ និង​សីលធម៌​ដ៏​ល្អ​របស់​មនុស្ស។ អ្នក​រៀបការ​ហើយ​រស់នៅ​ដោយ​មិន​ស្មោះត្រង់​ជាមួយ​ដៃគូ​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពេល​រស់នៅជាមួយគ្នា តែជីវិតគូ​ពោរពេញដោយភាពកុហក​ដោយ​មិន​ដឹង​ខ្លួន​ វាជាទង្វើដ៏ឈឺចាប់បំផុត។ នៅពេលដែលបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ គាត់នឹងរកហេតុផលគ្រប់គ្រាន់ដើម្បីមើលងាយប្រពន្ធ ហើយបង្ខំនាងឱ្យចាកចេញពីគាត់។

បុរសដែលរៀបការមានប្រពន្ធ មានគ្រួសារត្រឹមត្រូវ ពួកគេនឹងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន។ ប៉ុន្តែនៅពេលដែលពួកគេបាត់បង់ជំនួយពីប្រពន្ធរបស់ពួកគេ ភាពលំបាកដូចជាការបាត់បង់ដៃស្តាំរបស់ពួកគេនៅក្នុងជីវិត អ្វីគ្រប់យ៉ាងនៅក្នុងការងារ និងស្មារតីនឹងកាន់តែលំបាក។ ទោះបីជាប្រពន្ធខ្លះមិនមានសមត្ថភាពខ្លាំងក៏ដោយ ប៉ុន្តែវត្តមានរបស់នាងនឹងជួយឱ្យបុរសមានអារម្មណ៍សុវត្ថិភាពនៅពេលធ្វើការនៅក្នុងសហគមន៍។

១

២. ដើរលេង ផឹកស៊ីមិនចេះគិត

បុរសជាច្រើនចូលចិត្តផឹកស៊ី ជក់បារី ចូលចិត្តជួបជុំជាមួយមិត្តភ័ក្តិ ដើរលេង ស្រែកច្រៀង​អាវាសែ ហើយតែងតែភ្លេចកាតព្វកិច្ចមើលថែគ្រួសារ។ នៅពេលមនុស្សប្រុសនៅក្មេង ពួកគេទទួលយកមិត្តភក្តិជាច្រើនប្រភេទនេះ។ គេ​ចូល​ចិត្ត​ធ្វើ​មិត្ត​ដោយ​គិត​ថា​អ្នក​រាល់​គ្នា​ជា​មិត្ត។ ប៉ុន្តែជាមួយនឹងអាយុកាន់តែច្រើន មិត្តភក្តិកាន់តែតិចទៅៗ អ្នកនឹងរកឃើញមិត្តដ៏ពិតប្រាកដ។

២

៣. ប្រព្រឹត្តិល្បែងស៊ីសង

ល្បែងស៊ីសង គឺជាជណ្ដើរឆ្ពោះទៅកាន់ពិភពក្ររលាយទ្រព្យ។ សព្វ​ថ្ងៃ​នេះ​មាន​ការ​លេង​ល្បែង​ច្រើន​ទម្រង់ ប៉ុន្តែ​ការ​ពេញ​និយម​បំផុត​គឺ​ការ​លេង​ឆ្នោត។ ជា​អ្នក​លេង​ល្បែង ពេលឈ្នះសប្បាយអរ ពេលចាញ់រករឿងឈ្លោះទាស់គ្នា។

ល្បែង តែងវិនាស ទោះអ្នកឈ្នះបានលុយច្រើនយ៉ាងណា ក៏គង់តែរលាយទៅវិញអស់។ ដូច្នេះ​ មនុស្សដែលប្រព្រឹត្តិល្បែងស៊ីសង គ្មានកំណើតនោះឡើយ ត្រូវចាំថា អ្នកលេងល្បែង មិនដែលថ្កុំថ្កើងទេ លទ្ធផលចុងក្រោយគឺមានតែបែកបាក់ បាត់បង់ កុំថាឡើយទ្រព្យ សូម្បីតែគ្រួសារក៏មិនសល់ដែរ។

មនុស្សឆ្លាតត្រូវចងចាំ កុំលោភលន់ពេក កុំចង់បានលុយពីការលេងល្បែង។ ត្រូវចេះប្រើប្រាស់វាឱ្យត្រូវពេលវេលា លុយកាក់រកមកយ៉ាងលំបាក ដូច្នេះត្រូវប្រើឱ្យចំពេលវេលា ចាយឱ្យចំខ្ទង់ កុំប្រើក្នុងវង់ល្បែង ហើយរំពឹងថា នឹងឈ្នះមកវិញនោះ។

៣

៤. រកលុយទាំងល្ងង់ខ្លៅ

មនុស្សគ្រប់រូបមានក្តីសុបិនចង់ក្លាយជាអ្នកមាននៅថ្ងៃអនាគត។ មនុស្សគ្រប់គ្នាសុបិនចង់មានទ្រព្យសម្បត្តិដ៏ធំ អាចជួយដល់ក្រុមគ្រួសារ រស់នៅក្នុងជីវិតស្រណុកស្រួល។ លុយនឹងនាំមកនូវការផ្លាស់ប្តូរក្នុងជីវិត។ ប៉ុន្តែ​សម្រាប់មនុស្សប្រុសដែលគ្មានគោលដៅជីវិត មិនចេះខិតខំ មិនចង់មានចង់បាន ឬប្រភេទមនុស្សប្រុសដែល​កាន់តែ​លោភលន់ នោះ​ជីវិតរឹតតែ​ងាយ​នឹង​បរាជ័យ​។ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន​លោភលន់​នឹង​លុយ ​រហូត​ភ្លេច​ទំនួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់ មនុស្សប្រុសបែបនេះ នឹងនាំទុក្ខ សាងបញ្ហាដល់គ្រួសារយ៉ាងខ្លាំង មិនចាញ់អ្នកលេងល្បែង ដើរលេង ស៊ីផឹក បំផ្លាញទ្រព្យនោះឡើយ៕

ប្រភព ៖ បរទេស / Knongsrok