នៅក្នុងជីវិតស្នេហា ឬអាពាហ៍ពិពាហ៍ គ្មាននរណាម្នាក់ចង់ឱ្យកើតមានការបែកបាក់ប្រេះឆា ឬលែងលះគ្នានោះឡើយ។ តែយ៉ាងណាក៏ដោយ ក៏មានប្ដីប្រពន្ធខ្លះ នៅតែចៀសមិនផុតពីការបាក់បែក ការលែងលះ ដោយហេតុផលជាច្រើន។ ក៏មានប្ដីប្រពន្ធខ្លះ លែងលះគ្នាព្រោះតែប្ដីមានស្រីខាងក្រៅ ហើយចំពោះស្រីទាំងនោះ ក៏មានស្រី ៣ ប្រភេទនេះដែរ ដែលងាយនឹងបំបែកបាក់គ្រួសារអ្នកដទៃ ងាយនឹងយកប្ដីគេខ្លាំងណាស់ ដូច្នេះ សូមប្រពន្ធគ្រប់រូប គួរតែប្រយ័ត្នឱ្យបានខ្ពស់។
១. ស្ត្រីចូលចិត្តការផឹកស៊ីសប្បាយ និងភាពរំជើបរំជួល
ស្ត្រីទាំងនេះភាគច្រើនរៀបការរួចហើយ។ ពេលនោះជីវិតអាពាហ៍ពិពាហ៍ គឺគួរឱ្យធុញទ្រាន់ និងមិនអាចផ្លាស់ប្តូរបាន។ យ៉ាងណាមិញ ឱ្យតែបានចេញក្រៅ បានជួបមនុស្សប្រុសណាដែលនិយាយត្រូវចិត្តគេ នោះគេច្បាស់ជាងាយនឹងរំភើបខ្លាំងណាស់។ ពួកគេនឹងនៅតែមានអារម្មណ៍ថាមានមន្តស្នេហ៍រ បាត់បង់ស្មារតី និងភ្លេចអ្វីទាំងអស់។ ដោយហេតុទាំងនេះហើយ ដែលធ្វើឱ្យមនុស្សស្រីប្រភេទនេះ ភ្លេចថាខ្លួនមានប្ដី រឹតតែមិនខ្វល់ថា បុរសដែលនាងកំពុងតែទាក់ទងនោះ ជាប្ដីរបស់អ្នកដទៃនោះដែរ។
២. ស្ត្រីដែលស្រលាញ់លុយ
មនុស្សស្រីខ្លះរៀបការដោយការស្រឡាញ់ តែក៏មានមនុស្សស្រីខ្លះទៀត រៀបការដោយសារតែលុយកាក់ ទ្រព្យសម្បត្តិផងដែរ។ អ្វីគ្រប់យ៉ាងនៅក្នុងជីវិតត្រូវបានវាស់ជាលុយ។ មនុស្សស្រីប្រភេទនេះ ដើម្បីលុយ នាងហ៊ានលះបង់អ្វីៗទាំងអស់។ ព្រោះលុយនាងក៏អាចក្បត់ឪពុកម្ដាយ ហើយក៏សុខចិត្តបោះបង់ប្ដី និងកូនថែមទៀតផង។
តាមពិតទៅ អ្នកស្រលាញ់លុយប្រភេទនេះមានគោលបំណងជីវិតច្បាស់លាស់ណាស់ នាងខ្វល់ និងចង់បានលុយតែមួយមុខគត់។ បើទោះជានាងដឹងថា បុរសនោះមានប្រពន្ធកូនហើយក៏ដោយ ដរាបណាប្រុសនោះផ្តល់លុយឱ្យនាងគ្រប់គ្រាន់ នាងនឹងលះបង់គ្រួសាររបស់នាងដើម្បីប្រុសថ្មីដោយងាយ។
៣. ស្ត្រីដែលខ្វះក្ដីស្រឡាញ់
មានមនុស្សស្រីមួយប្រភេទ ទោះរៀបការហើយក៏ប៉ុន្តែជីវិតរៀបការមិនពេញចិត្តទេ អារម្មណ៍របស់នាងតែងស្ងប់ស្ងាត់ចំពោះគ្នា។ មនុស្សបែបនេះបន្ទាប់ពីរៀបការរួច ងាយនឹងរកក្តីសុខខាងក្រៅខ្លាំងណាស់ ។
ស្ត្រីដែលខ្វះក្ដីស្រឡាញ់ អារម្មណ៍នាងមិនសូវនៅនឹងខ្លួនទេ ព្រោះក្នុងជីវិតគូ មានតែភាពសោះកក្រោះ មិនធ្លាប់ទទួលបានការស្រឡាញ់ពីដៃគូ ដូច្នេះហើយ នាងតែងមានចិត្តចង់រកក្ដីសុខខាងក្រៅ។ ប្រសិនបើនាងបានជួបបុរសណាដែលពូកែវោហាស្ដី តែងតែផ្តល់ក្តីស្រឡាញ់បន្តិចបន្តួចដល់នាង នាងនឹងហ៊ានចំណាយទាំងកាយ និងចិត្ត ងប់ងល់នឹងប្រុសផ្សេង លែងខ្វល់ប្ដីខ្លួនឯង ក៏លែងខ្វល់ប្ដីអ្នកដទៃដែរ៕
ប្រភព ៖ បរទេស / Knongsrok