នៅពីក្រោយភាពជោគជ័យរបស់បាល់ទះកម្ពុជាលើ​ថៃ បង្កប់រឿងដ៏សោកសៅមួយរបស់​សមាជិកជម្រើសជាតិ

ជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទះកម្ពុជាជារឿងមួយគួរឱ្យរីករាយបំផុត ប៉ុន្តែនៅពីក្រោយជ័យជំនះរបស់កម្ពុជាថ្ងៃនេះ ក៏មានរឿងសោកសៅជាខ្លាំង ពោលគឺអ្នកម្ដាយរបស់សមាជិកបាល់ទះកម្ពុជា កីឡាករ ឈាង ភារ័ត្ន បានទទួល​មរណះភាពមុនពេលប្រកួតជាមួយថៃ តែត្រូវបានក្រុមគ្រួសារលាក់បាំងខ្លាចប៉ះពាល់ការប្រកួតតំណាង​​ជាតិ ។

345631942_3480862392240473_1286434546527238675_n

គណនីហ្វេសបុកឈ្មោះ « ប្អូនសុំទោសណាបងណា 😓ប្អូនបានលាក់បាំងបងព្រោះខ្លាចប៉ះពាល់ដល់ការប្រគួតរបស់បងព្រោះជាការប្រគួតប្រវត្តិសាស្រ្ត 😓ពួកខ្ញុំគ្មានបំណងទេបង😓តែអ្នកគ្រប់គ្នាដឹងពីអារម្មណ៍បងទើបសម្រេចចិត្តធ្វើបែបនឹង 😓បងធ្វើចិត្តឱ្យបានណាបង រឹងមាំណាបងនៅសល់តែមួយប្រកួតទេ😓 សុំទោសណាបង😓😭 ប្អូនអង្គុយស្រែកឱ្យបងទាំងអួល ទាំងទ្រូងស្ទើរបែកពេលឃើញមុខបង»។

312078196_1269994063821032_4717691106784598185_n

ការ​វាយបកយកឈ្នះដ៏អស្ចារ្យក្នុងលទ្ធផល 3-2 (18-25, 21-25, 25-21, 25-16, 15-10) ទល់នឹងថៃបានជួយបាល់ទះកម្ពុជាផ្លាស់ប្តូរពណ៌មេដាយនៅក្នុងស៊ីហ្គេមឆ្នាំនេះ។ ពួក​គេ​នឹង​ជួប​ក្រុម​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​យប់​នេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: