កូនៗទើបរៀនចប់ទីថ្នាក់ទី១២គួរយល់ដឹង! នេះគឺរាល់ជំនាញទាំង៨ដែលទទួលបានប្រាក់បៀវត្សច្រើននៅកម្ពុជា

ការ​ជ្រើស​ជំនាញ​សិក្សា​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​ពី​កំណើត​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឱ្យ​ខ្លួន​ ​ ក្លាយ​ជា​មនុស្ស​ពោរពេញ​ដោយសមត្ថភាព​។ ប៉ុន្តែ​ការ​ជ្រើសរើស​ជំនាញ ដែល​ត្រូវនឹងសមត្ថភាព បូក​បន្ថែម​នឹង​ឱកាស​ការងារ​ដែល​មាន​ប្រាក់​បៀវត្ស​ខ្ពស់ ក្រោយ​បញ្ចប់​ការសិក្សា គឺ​កាន់​តែ​ល្អ។ ខាង​ក្រោម​នេះ គឺ​ជា​ជំនាញដែលមានទីផ្សារការងារច្រើននិងប្រាក់ចំណូលច្រើននៅកម្ពុជាសព្វថ្ងៃ៖

Picture1

១. ស្ថាបត្យករ

ការ​វិនិយោគទុន​នឹង​នាំ​ឲ្យ​មាន​កំណើន​នៃ​ការ​សាងសង់​អគារ​នៅក្នុង​ប្រទេស​កម្ពុជា។ ការ​លូតលាស់​ផ្នែក​សំណង់​និង​ទាមទារ​ឲ្យ​មាន​តម្រូវការ​ផ្នែក​វិស្វករ គូសប្លង់ រចនាប្លង់ និង​តុបតែង​នៅក្នុង​អគារ។ ស្ថាបត្យករ ត្រូវ​តែ​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ព្រោះ​រាល់​ការ​សម្រេច​ចិត្ត​របស់​ស្ថាបត្យករ គឺ​ទាក់ទង​ដល់​សុវត្ថិភាព​សាធារណៈ។ការងារ​នេះ​អាច​រកប្រាក់​ចំណូល​បាន​ចាប់ពី ២០០ ទៅ​១៥០០ ដុល្លារ ក្នុង​មួយ​ខែ។

២. វិស្វករសំណង់ស៊ីវិល

ជំនាញនេះនិស្សិតត្រូវសិក្សា និង រៀបចំសំណង់ស្ថាប័នឯកជន និង សាធារណៈ ដូចជាហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់, ផ្លូវដែក, ធារាសាស្ត្រ និងប្រព័ន្ធសំអាតទឹក) ស្ពាន និង សំណង់។ ក្រោយបញ្ចប់ការសិក្សា អាចមានឱកាសក្នុងការចូលរួមគម្រោងវិនិយោគធំៗ របស់ក្រុមហ៊ុនឯកជននានា ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់។ ចំណែកឯកម្រៃ គឺទទួលបានជាកញ្ចប់ ក្នុង១គម្រោងមួយៗ។

៣. វិស្វករ​អគ្គិសនី

អ្នក​បញ្ចប់​ការសិក្សាវិស្វករ​អគ្គិសនីនឹងមានជំនាញនិង​ចំណេះ​ដឹង​សំខាន់​សម្រាប់​ធ្វើការក្នុង​វិស័យ​អគ្គិសនី អេឡិច​ត្រូនិចនិង​កុំព្យូទ័រ ។ ចំណែក​តម្រូវ​ការ​ធនធាន​មនុស្ស គឺ​មាន​ច្រើន រី​ឯ​អ្នក​សិក្សា​មិន​សូវ​មាន​។ ដូច្នេះ​ហើយ​ទើប​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​។

Picture3

៤. អ្នក​ជំនាញ​ផ្នែក​លក់ និង​ទីផ្សារ

ការងារ​នេះ​បច្ចុប្បន្ន​មិន​ត្រឹមតែ​មាន​ការ​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ ការងារ​នេះ​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការ​នាំ​ចូល​នៃ​ផលិតផល ដែល​ទាមទារ​ឲ្យ​មាន​ជំនាញ​ផ្នែក​លក់ និង​ទីផ្សារ។

៥.អ្នកទំនាក់ទំនង​សាធារណៈ

​ការ​កើនឡើង​នៃ​អ្នក​ចំណូល​ស្រុក​នៃ​ជនបរទេស មក​វិនិយោគ ឬ​ទំនាក់ទំនង​ការងារ​ការទូត​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ ​ភ្នាក់ងារ​នៃ​អ្នក​ទំនាក់ទំនង​សាធារណៈ​ពិតជា​ការងារ​សំខាន់ ដើម្បី​ធានា​ថាទំនាក់ទំនង​នឹង​ទទួល​បាន​ប្រសិទ្ធភាព។

Picture4

៦. អ្នក​ជំនាញ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​

ជា​ការងារ​ដែល​កំពុង​តែ​ពេញនិយម និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ជា​ការងារ​ពិសេស ការ​កើនឡើង​នូវ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ទំនើប ដែល​ធ្វើឲ្យ​មាន​តម្រូវការ​អ្នកជំនាញ​នេះ។

 

៧.គណនេយ្យករ ឬ ហិរញ្ញវត្ថុ

ជា​ការងារ​ស្នូល​នៅក្នុង​ក្រុមហ៊ុន ដែល​តម្រូវ​ឲ្យ​មាន​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ចំណូលចំណាយ និង​ថវិកា​ឲ្យ​បាន​ហ្មត់ចត់ និង​របាយការណ៍​ហិរញ្ញវត្ថុ។​ការ​វិនិយោគ​ពី​សំណាក់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​មាន ការ​កើនឡើង តាមបណ្តា​ធនាគារ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវការ​ឲ្យ​មាន​តួនាទី​ទាំងនេះ ជា​ចាំបាច់។

Picture6

៨.វិស្វកម្ម​មេកានិច

វិស្វករ​មេកានិច​មាន​សមត្ថភាព​បង្កើត​ម៉ាស៊ីន​ទាំង​តូច​ ទាំង​ធំ​​ជាច្រើន ដូចជារ​ថយន្ត មនុស្ស​យន្ត ម៉ាស៊ីន​ផលិត​អគ្គិសនី ទូរទឹកកក ម៉ាស៊ីនត្រជាក់​ និង​ម៉ាស៊ីន​ដ៏ទៃ​ជាច្រើន​ទៀត។ ជា​ពិសេស​មាន​​ឱកាស​ការងារ​ដូចជា​ធ្វើ​ការ​នៅ រោង​ចក្រ​ផលិត​គ្រឿង​យន្ត​ឬ​ម៉ាស៊ីន ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​មេកានិច ធ្វើ​ការ​ជាអ្នក​លក់បច្ចេកទេស ធ្វើ​ការ​ជាអ្នកត្រួត​ពិនិត្យនៅ​ក្នុង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ម៉ាស៊ីន អាច​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ ឬ​ជា​សាស្ត្រាចារ្យ។ល៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: