បង្កើនសំណាង និងទ្រព្យសម្បត្តិ ដោយការធ្វើបុណ្យកុសល ៥យ៉ាងនេះ

អ្នកណាដែលមានរាសីមិនល្អ មិនសំណាងមិនល្អ និងមានបញ្ហាហិរញ្ញវត្ថុ​អាចកែខៃបញ្ហាដោយការធ្វើបុណ្យទានកុសលបាន។ ​អ្នក​ដែល​ចង់​ឱ្យជីវិតផុតទុក្ខភ័យ និង​ដើម្បី​បង្កើន​សំណាង ​និង​ទ្រព្យសម្បត្តិ អាចធ្វើបុណ្យទាន ៥យ៉ាងខាងក្រោមនេះ ៖

2109052

១. ធ្វើ​បុណ្យដាក់បាត្រនឹងព្រះសង្ឃ

ប្រសិនបើអ្នកមានបញ្ហាបំណុល ជួបឧបសគ្គ ខ្វះសំណាង ឬចង់បង្កើនហិរញ្ញវត្ថុរបស់អ្នក អ្នកអាចប្រគេនជាចង្ហាន់ព្រះសង្ឃ។ បើមានធនធាន អាចទិញជាអង្ករប្រគេនរឹតតែប្រសើរ អាចដាក់ជាថង់​ ឬ​ប្រអប់ តែកុំ​ដាក់​ដោយផ្ទាល់​លើ​ចាន​បាយ​ព្រោះ​វា​នឹង​បង្ក​ជា​ឧបសគ្គ។ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វិធី​ដើម្បី​សង​បំណុល​កម្មផល​បាន​យ៉ាង​ឆាប់​រហ័ស។

Bant

២. សៀវភៅព្រះធម៌/សៀវភៅសិក្សា

ការបរិច្ចាគសៀវភៅធម៌ ឬសៀវភៅសិក្សា វា​ជា​វិធី​មួយ​ទៀត​ដើម្បី​ទទួល​បាន​លាភ​សំណាង​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ព្រោះគេជឿថា ប្រៀបបាននឹងជួយផ្តល់ចំណេះដឹង​​ ជាការបំភ្លឺភ្នែកឱ្យបានឃើញព្រះធម៌ ឬបង្កើនចំណេះដឹង ដើម្បីបន្តអាជីព និងបង្កើតប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត និងប្រើជាប្រយោជន៍ផ្សេងៗ។ គុណធម៌ទាំងនេះនឹងជួយនាំសំណាងល្អដល់អ្នក​ ថែមទាំងជួយកើនទ្រព្យសម្បត្តិពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

IMG20220224115314

៣. ដោះលែងជីវិតសត្វ

រំដោះជីវិតសត្វ ឬព្រលែងសត្វ ដែលហៀបនឹងត្រូវកាប់សម្លាប់ ដូចជាត្រីនៅមុខចង្រ្កាន គោក្របីដែលទៅទីសត្តឃាត ឬសត្វដទៃទៀត ធំ និងតូច គឺជាគុណសម្បត្តិដ៏រឹងមាំ ដែលជួយពង្រឹងសំណាងរបស់យើង ជាពិសេសផ្នែកហិរញ្ញវត្ថុគ្មានឧបសគ្គ ព្រោះ​ការ​ធ្វើ​ទាន​បែប​នេះ​ប្រៀប​ដូច​ជា​ការ​ផ្តល់ដង្ហើមជិវិត​ដល់​សត្វ​ដែល​ជិត​ស្លាប់។

2017041014135217634758_1219512151499710_4498559171571354726_n

៤. ការបរិច្ចាគឈាម

ការបរិច្ចាគឈាម ជា​វិធី​មួយ​ទៀត​ក្នុង​ការ​ធ្វើ​បុណ្យ​ដែល​មាន​គុណ​ធម៌​ធំ ព្រោះជាការ​ជួយ​មនុស្ស​ដែល​ខ្វះខាត និងត្រូវការជំនួយដល់មនុស្សដែលជិតស្លាប់។ ពេលប្រើឈាមដែលយើងបរិច្ចាក អាចមានឱកាសរស់យ៉ាងហោច 50:50 ។ល។ គុណធម៌នេះ នឹងជួយផ្លាស់ប្តូរជីវិតរបស់យើង ប្រសិនបើយើងជំពាក់បំណុលគេ ឬខ្វះខាតលុយ នឹង​មាន​សំណាង​ល្អ​ផ្នែក​ហិរញ្ញវត្ថុ ឬ​អ្នក​ដែល​មានហិរញ្ញវត្ថុល្អ​រួច​ទៅ​ហើយ វានឹងផ្តល់ផលល្អគុណនឹង ១០ ដង ១០០ ដង។

14Jun_BloodDonationWorld

៥. បរិច្ចាគជួយអ្នកដែលត្រូវការជំនួយ

ការ​ធ្វើ​បុណ្យ​ដែល​អាច​ធ្វើ​បាន​ដោយ​ងាយ​ដោយ​អ្នក​រាល់​គ្នាអាចធ្វើបាន ​គឺ​ការ​បរិច្ចាគ​ប្រាក់ជួយដល់អ្នកដែលខ្វះខាត មិនថាជាបុគ្គល មិន​ថា​ជា​មន្ទីរពេទ្យ​ដែល​ត្រូវ​ការ​ឧបករណ៍​ពេទ្យ​ មន្ទីរថែទាំសម្រាប់មនុស្សចាស់/ជនពិការ/កុមារក្រីក្រ ដែលត្រូវការអង្ករ ទឹក អាហារដើម្បីរស់នៅ បើ​យើង​បរិច្ចាគ​តាម​កម្លាំង​របស់​យើង មិន​បាច់​ច្រើន​ពេកទេ តែ​យើងត្រូវតែ​ធ្វើ​ដោយ​ចិត្ត​បរិសុទ្ធ។ ទោះបីវាជាចំនួនតិចតួចក៏ដោយ ប៉ុន្តែ​អាច​ជួយដល់​អាយុ​ជីវិត​អ្នក​ដទៃ​ជា​ច្រើន។ ការធ្វើបុណ្យទានបែបនេះ វ​នឹង​ជួយ​ឱ្យ​ជីវិត​របស់​យើង​មានភាពរលូនល្អ គ្មានឧបសគ្គ មាន​ទ្រព្យ​សម្បត្តិ​ច្រើន និងមាន​លាភ​សំណាង​ច្រើន ៕

Jersey City, New Jersey, Man's Hand  Putting Dollars Into Donation Box

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក