រើសបៀរមួយសន្លឹក វានឹងប្រាប់ថាតើអ្នកគួរបន្តអារម្មណ៍ស្នេហាចំពោះបុគ្គលនោះដែរទេ?

ប្រសិនបើពេលនេះអ្នកកំពុងតែលួចក្រាស់ ឬ តាមស្រឡាញ់នរណាម្នាក់ តែមិនដឹងថាគេមានចិត្តលើអ្នកវិញឬអត់ សូមអ្នកបើកបៀរមួយខាងក្រោមនោះវានឹងប្រាប់អ្នក ថា តើអ្នកគួរបន្ត ឬ បោះបង់អារម្មណ៍ស្នេហាចំពោះបុគ្គលនោះដែររឺទេ? តោះ ជ្រើសបៀរមួយរួចមកមើលចម្លើយទាំងអស់គ្នា!

1

១.កាត A

កាតនេះបង្ហាញថាទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលនោះពិបាកខ្លាំង។ អ្នកត្រូវតែជម្នះការលំបាកជាច្រើន ដើម្បីទទួលបានលទ្ធផលល្អ។ ទោះបីជាមានការខកចិត្ត និងសម្ពាធជាច្រើននៅពេលនេះក៏ដោយ ក៏អ្នកមិនគួរបោះបង់វាចោលដែរ បើមិនដូច្នោះទេ អ្នកនឹងស្តាយក្រោយ។

2

២.កាត B

កាតនេះបង្ហាញថាបុគ្គលនោះរវល់ខ្លាំង ហើយវាហាក់ដូចជានៅក្នុងកាលវិភាគរបស់ពួកគេ អ្នកមិនមែនជាមនុស្សសំខាន់អញ្ជឹង។ គាត់តែងតែព្រងើយកន្តើយចំពោះអ្នក ដូច្នេះហើយអ្នកគួរតែស្វែងយល់អារម្មណ៍គាត់ឲ្យច្បាស់លាស់ ហើយសុំឱ្យដៃគូរបស់អ្នកធ្វើការកែប្រែ។ តែប្រសិនបើពួកគេនៅតែមិនផ្លាស់ប្តូរ អ្នកគួរតែជ្រើសរើសការបោះបង់ចោល។

3

៣.កាត C

កាតនេះបង្ហាញថាទំនាក់ទំនងរបស់អ្នកមានវិបត្តិ ហាក់ដូចជាអ្នកទាំងពីរកំពុងជាប់គាំង ហើយរឿងស្នេហារវាងអ្នកទាំងពីរគ្មានសង្ឃឹមទាល់តែសោះ។ ប្រសិនបើអ្នកជ្រើសរើសបន្ត អនាគតរបស់អ្នកទាំងពីរនៅតែអាក្រក់ខ្លាំង ហើយការបែកគ្នាគឺជៀសមិនរួចនោះទេ។ អ្នកគួរតែបោះបង់មុនពេលវាយឺតពេល បើមិនដូច្នេះទេ អ្នកនឹងកាន់តែឈឺចាប់នៅថ្ងៃអនាគត។

4

៤.កាត D

កាតនេះបង្ហាញថាបញ្ហានៅក្នុងទំនាក់ទំនងនេះស្ថិតនៅលើខ្លួនអ្នក។ ប្រហែលជាអ្នកមិនក្លាហានគ្រប់គ្រាន់ក្នុងការស្វែងរកដំណោះស្រាយល្អជាងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកពិតជាមានអារម្មណ៍ចំពោះបុគ្គលនោះ អ្នកត្រូវប្រឈមមុខនឹងការពិតដោយក្លាហាន ហើយស្វែងរកវិធីដោះស្រាយបញ្ហានេះដោយខ្លួនឯង! ថាតើទំនាក់ទំនងរបស់អ្នករីកចម្រើន ឬបញ្ចប់នៅពេលអនាគត ព្រោះវានឹងអាស្រ័យទាំងស្រុងលើជម្រើសរបស់អ្នក ដោយគ្មាននរណាអាចជួយបានទេ។ អាស្រ័យហេតុនេះ សូមរក្សាភាពស្ងប់ស្ងាត់ និងធ្វើការសម្រេចចិត្តដោយយកចិត្តទុកដាក់៕

5

ប្រភព ៖ បរទេស