តោះមកមើលថា ទម្រង់នៃត្រចៀករបស់អ្នកអាចនឹងទទួលបានស្នេហាបែបណា?

ធម្មតាត្រចៀករបស់យើងគឺមានទម្រង់ខុសៗគ្នា ហើយតើក្នុងចំណោមទម្រង់ត្រចៀកខាងក្រោមនេះមួយណាដូចរបស់អ្នកជាងគេ? តោះមកមើលថាតើទម្រង់ត្រចៀករបស់អ្នកនឹងទទួលបានសេចក្តីស្រឡាញ់បែបណាទៅថ្ងៃមុខ!

1

ត្រចៀកទី១

រូបរាងត្រចៀកធំទូលាយបង្ហាញឱ្យឃើញថាអ្នកជាមនុស្សរួសរាយរាក់ទាក់ និងចូលចិត្តហោះហើរទៅគ្រប់ទីកន្លែង។ ហើយដំណើរផ្សងព្រេងគឺជាអ្វីដែលអ្នកតែងតែស្វែងរកក្នុងជីវិត។ រីឯនៅក្នុងសេចក្ដីស្រឡាញ់ អ្នកមានទំនោរស្វែងរកមនុស្សដូចអ្នក ដើម្បីស្វែងរកបទពិសោធន៍គួរឱ្យចាប់អារម្មណ៍គ្រប់ប្រភេទ។ លក្ខណៈពិសេសនៃទម្រង់ត្រចៀកបែបនេះក៏បង្ហាញឱ្យឃើញថាអ្នកជាប្រភេទមនុស្សដែលមិនដែលនៅលីវ នៅពេលដែលស្នេហាចាស់របស់អ្នកត្រូវបានបញ្ចប់ អ្នកនឹងរកឃើញដៃគូថ្មីឆាប់ៗនេះ។

2

ត្រចៀកទី២

ត្រចៀកវែង និងតូចចង្អៀតបង្ហាញឱ្យឃើញថា ក្នុងស្នេហាអ្នកពិតជាតឹងរ៉ឹងជាមួយនឹងអារម្មណ៍ ឬតែងតែបារម្ភអំពីសកម្មភាពតូចៗរវាងអ្នក និងដៃគូរ។ អ្នកជាមនុស្សមិនសូវពូកែនិយាយ អ្នកគិតមុននឹងធ្វើអ្វីមួយ និងជាមនុស្សដែលកក់ក្តៅបំផុត។ អ្នកក៏យល់ និងគោរពឯកជនភាពរបស់ដៃគូរផងដែរ ដោយអ្នកមិនដែលគ្រប់គ្រង ឬ ប្រច័ណ្ឌហួសហេតុពេកនោះទេ ហើយអ្នកនឹងបើកឲ្យដៃគូរធ្វើអ្វីដែលពួកគេចូលចិត្ត ឬគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។

3

ត្រចៀកទី៣

ត្រចៀកតូចបង្ហាញឱ្យឃើញថាក្នុងស្នេហាអ្នកជាមនុស្សស្លូតត្រង់ ចិត្តល្អ និងស្មោះត្រង់បំផុត។ នោះហើយជាមូលហេតុដែលអ្នកតែងតែផ្តល់ក្តីស្រលាញ់អស់ពីបេះដូង ហើយងាយរងការឈឺចាប់ពីរឿងតូចតាចបំផុត។ អ្វីដែលល្អបំផុតសម្រាប់អ្នកគឺនៅជាមួយគូស្នេហ៍របស់អ្នក ហើយធ្វើរឿងសាមញ្ញៗ ជាមួយគ្នា៕

4

ប្រភព ៖ បរទេស