កំពត៖ អាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងជារឿងធម្មតា សម្រាប់ខែនេះទោះបីជារដូវវស្សាក៏ពិតមែន តែអាកាសធាតុនៅក្តៅស្អុះស្អាប់នៅឡើយ ដែលធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់មិនស្រណុកចិត្តទាល់តែសោះ។ ពេលនេះមិនបាច់បារម្ភរឿងអាកាសធាតុក្តៅនោះទេ «ក្នុងស្រុក » សូមណែនាំរីហ្សតមួយកន្លែងដ៏សែនត្រជាក់ចិត្ត នៅជិតៗខេត្តកំពតយើងនេះទេ នោះគឺ Bamboo Bungalow ។
Bamboo Bungalow គឺជារីហ្សតបែបបឹងហ្គាឡូមួយ ដែលកំពុងតែពេញនិយមមានអ្នកមកស្នាក់កម្សាន្តមិនចេះដាច់ឡើយ ជាពិសេសគឺថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទានឈប់សម្រាក។ នោះក៏ដោយសារតែទីនោះ មានការសង់ផ្ទះស្នាក់នៅប្របនឹងមាត់ទឹកតែម្តងអាចធ្វើឱ្យអារម្មណ៍ត្រជាក់ស្រស់ថ្លា។
ហើយកាន់តែពិសេស នៅទីនោះថែមទាំងអាចជិះទូកមើលថ្ងៃលិច និងអំពិលអំពេក មានជួលម៉ូតូឱ្យជិះ ជួលកាយ៉ាក់ចែវលេងលើទឹកព្រែកថ្លា អាចស្ទូចត្រីកម្សាន្ត ថែមតាំងមានអាហារដ្ឋានបម្រើ ម្ហូបខ្មែរ និងម្ហូបបរទេសដែលមានរសជាតិឆ្ងាញ់ពិសាផងដែរ។ ឯតម្លៃនៅក្នុងមួយបន្ទប់គឺសមរម្យដែលអាចទទួលយកបានតែម្តង ដោយបន្ទប់ក្បែរមាត់ទឹកមានតម្លៃ 35$ បន្ទប់ក្បែរសួនច្បារមានតម្លៃ 28$ បន្ទប់គ្រែ ២ ក្បែរសួនច្បារមានតម្លៃ 30$ និង បន្ទប់ក្បែរសួនច្បារ(កង្ហា) មានតម្លៃ 20$ ។
គួរឱ្យដឹងផងដែរថា Bamboo Bungalow មានទីតាំងស្ថិតនៅខេត្តកំពត ចូលទៅតាមផ្លូវទឹកឈូ ដោយមានចំងាយ ២គីឡូម៉ែត្រពីក្រុងកំពត ឬអាចទំនាក់ទំនងសាកសួរព័ត៌មាន និងកក់ទុកមុនតាមរយៈលេខទូរស័ព្ទ 070 66 57 66/ 012 66 57 66 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភព៖ Bamboo Bungalow