កំពត៖ កំពត និងកែប ក្រៅពីមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត សូម្បីតែរីស្សតបែបធម្មជាតិក៏កកើតរីកច្រើនដូចផ្សិត សម្រាប់បម្រើអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តដោយក្តីរីករាយផងដែរ។
តែសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបរិយាកាស ថ្ងៃនេះ ក្នុងស្រុក សូមណែនាំទីកន្លែងបង្កើតថ្មីមួយទៀតហើយធានាថ្មីប្លែក ហើយសប្បាយទៀតនោះគឺ « ផែសមុទ្ររីហ្សត»។ ដោយ ផែសមុទ្ររីហ្សត មានកន្លែងសម្រាប់ការបោះតង់ច្រើនសន្ថាន ដូចជាការបោះតង់លើវាលខ្សាច់ លើកញ្ចុះ ឬ នៅលើកញ្ចុះបណ្តែតលើទឹក ហើយថែមទាំងអាចរកគ្រឿងសមុទ្រស្រស់ៗ បែបធម្មជាតិ ដែលរកទិញបាននៅក្បែរៗកន្លែងស្នាក់នៅ ពីអ្នកនេសាទផ្ទាល់តែម្តងថែមទៀតផង។ ជាពិសេសលោកអ្នកថែមទាំងអាចជួបជុំជប់លៀង អាំងសាច់ ឬគ្រឿងសមុទ្រជប់លៀងនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ លោកអ្នកអាចស្វែងរក ផែសមុទ្រ រីសត ដែលមានទីតាំងស្ថិតនៅក្រោយវត្តកំពតចាស់ ភូមិតាដឹប សង្កាតអណ្តូងខ្មែរ ស្រុកទឹកឈូ កំពត នៅលើផ្លូវជាតិលេខ3 ឆ្ពោះទៅកំពង់សោម ប្រហែល5គម ពីក្រុងកំពត៕
អត្ថបទ៖ ក្នុងស្រុក