ប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងជីវិតអ្នក ហើយហ៊ានផ្ដល់ឱ្យអ្នកនូវ ៥ យ៉ាងដូចខាងក្រោមនេះ វាបង្ហាញឱ្យច្បាស់ថា អ្នកពិតជាសំខាន់ ហើយគេក៏ស្រឡាញ់អ្នកខ្លាំងណាស់ដែរ។ ដូច្នេះហើយ កុំបណ្ដោយឱ្យបាត់បង់គេ កុំឱ្យរបូតចេញពីដៃឱ្យសោះ ថែរក្សាគេឱ្យបានល្អទៅ ជីវិតអ្នក មិនមែនចេះតែជួបមនុស្សល្អបែបហ្នឹងឡើយ។
១. ចិត្តស្មោះ
ទំនាក់ទំនងណាមួយក៏ដោយ គឺសុទ្ធតែទាមទារនូវភាពស្មោះត្រង់។ ក្នុងសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ជាកត្តាចាំបាច់ សម្រាប់ជួយឱ្យគូស្នេហ៍យល់ចិត្តគ្នាកាន់តែខ្លាំង។ ប្រសិនបើបុរសម្នាក់ប្រព្រឹត្តចំពោះអ្នក ដោយការកក់ទុកតាំងពីការចាប់ផ្តើមនៃទំនាក់ទំនង ទោះបីជាអ្នកប្រព្រឹត្តចំពោះពួកគេដោយស្មោះត្រង់ក៏ដោយ វានៅតែមានចម្ងាយរវាងអ្នកទាំងពីរ ហើយគាត់នឹងមិនអាចប្រព្រឹត្តចំពោះអ្នកតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះគាត់នោះទេ។ បុរសម្នាក់ដែលមិនអាចផ្តល់ភាពស្មោះត្រង់ដល់អ្នក តើគាត់អាចផ្តល់ឱ្យអ្នកនូវអនាគតដ៏ស្រស់ស្អាត និងសុភមង្គលបានយ៉ាងដូចម្តេច? វាពិតជាមិនអាចឡើយ។
២. លុយ
បុរសគ្រប់រូប ផ្ដោតសំខាន់ចំពោះអាជីពរបស់គាត់ ហើយចង់រកប្រាក់បានច្រើន។ ដោយសារតែហិរញ្ញវត្ថុ គឺជាមុខមាត់របស់មនុស្សប្រុស លុយកាន់តែច្រើន បុរសកាន់តែជោគជ័យ គាត់កាន់តែមានមុខតំណែងក្នុងសង្គម និងត្រូវបានគេគោរព។
ក្នុងនាមជាមនុស្សស្រី បើគាត់សុខចិត្តចំណាយលុយឱ្យអ្នក ត្រៀមទិញអ្វីដែលអ្នកពេញចិត្តដោយមិនប្រៀបធៀប នោះមានន័យថាគាត់ឱ្យតម្លៃអ្នកខ្លាំងណាស់។ ជំនួសឱ្យការមើលកាបូបដើម្បីជ្រើសរើសប្តី ស្ត្រីឆ្លាតនឹងមើលពីរបៀបដែលបុរសប្រើលុយដើម្បីបង្ហាញសេចក្តីស្រឡាញ់។
៣. ពេលវេលា
គ្មានបុរសណាម្នាក់ រវល់ខ្លាំងដែលគាត់គ្មានពេលសម្រាប់អ្នកនោះទេ វាគ្រាន់តែថាគេពេញចិត្ត ឬមិនពេញចិត្ត យើងសំខាន់ ឬមិនសំខាន់តែប៉ុណ្ណោះ។ នៅពេលដែលមនុស្សប្រុសស្រលាញ់ពិតប្រាកដ គាត់នឹងតែងតែនៅទីនោះនៅពេលដែលអ្នកត្រូវការគាត់ តែងតែទន្ទឹងរង់ចាំការនៅជាមួយគ្នាឱ្យបានយូរ មិនថាថ្ងៃ ឬយប់នោះឡើយ។
ផ្ទុយទៅវិញ ពេលឃើញតែអ្នកជា "ផែនការបម្រុង" បុរសគ្មានបេះដូងនឹងមិនខ្វល់ពីអ្នកឡើយ។ គាត់តែងតែប្រើលេសការងារដើម្បីបដិសេធមិនជួយ និងគាំទ្រអ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ បើអ្នកមានស្នេហាជាមួយបុរសបែបនេះ យកល្អគួរតែឈប់ដើម្បីចៀសវាងយកប្តីខុសទៅថ្ងៃមុខ ។
៤. ផ្ដល់អត្តសញ្ញាណ ឬតំណែងជាក់លាក់ដល់អ្នក
នេះជាអ្វីដែលបុរសនឹងមិនអើពើ ប្រសិនបើគេមិនស្រឡាញ់អ្នកពិតប្រាកដ។ ដោយគ្រាន់តែក្រឡេកមើលថា តើគាត់ផ្តល់ងារឱ្យអ្នកឬអត់ អ្នកដឹងភ្លាមថាគាត់ស្រលាញ់អ្នកប៉ុនណា។ មនុស្សស្រីមានស្នេហាដល់ទីបំផុត ត្រូវមានអត្តសញ្ញាណច្បាស់លាស់។
ហើយនៅពេលដែលបុរសពិតជាស្រឡាញ់អ្នក ពួកគេត្រៀមខ្លួនផ្តល់ងារដល់អ្នក។ ពួកគេចង់ភ្ជាប់ជីវិតរបស់អ្នកជាមួយពួកគេ រំពឹងថាអ្នកនឹងមានវត្តមាននៅក្នុងផែនការអនាគតរបស់ពួកគេទាំងអស់។ ផ្ទុយទៅវិញ មនុស្សប្រុសមិនស្មោះត្រង់នឹងអ្នក ពួកគេមិនដែលគិតពីអនាគត ហើយក៏មិនចង់ឱ្យអ្នកធ្វើអ្វីដែលសំខាន់ក្នុងជីវិតរបស់ពួកគេដែរ។
ពួកគេថែមទាំងលាក់ទំនាក់ទំនងរបស់ពួកគេ ដោយភ្ជាប់ជាមួយភាពមិនច្បាស់លាស់។ ហើយស្ត្រីដែលនៅជាមួយអ្នកដែលមិនអាចផ្តល់ងារឱ្យអ្នក គឺច្បាស់ណាស់ថា មានតែភាពច្របូកច្របល់ និងមិនសប្បាយចិត្ត។
៥. ថែរក្សា
ស្ត្រីត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយ ព្រោះតាមចរិតរបស់ពួកគេមានចរិតទន់ខ្សោយខ្លះ។ ថ្វីដ្បិតតែមាននារីមួយចំនួនដែលលេចមុខខ្លាំងនៅខាងក្រៅក៏ដោយ ប៉ុន្តែខាងក្នុងជ្រៅ ពួកគេតែងតែប្រាថ្នាចង់បានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីបុរសឱ្យមានសុវត្ថភាព។
លើសពីនេះទៅទៀត នៅក្នុងទំនាក់ទំនងបុរសត្រូវការការយកចិត្តទុកដាក់ និងភាពទន់ភ្លន់របស់ស្ត្រី ផ្ទុយទៅវិញ ស្ត្រីត្រូវការការយកចិត្តទុកដាក់ និងការខ្វាយខ្វល់ពីបុរស។ វាក៏ជាទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរក្សាទំនាក់ទំនងផ្លូវចិត្តផងដែរ។
ម្យ៉ាងវិញទៀត ដើម្បីឱ្យទំនាក់ទំនងរបស់អ្នកកាន់តែមានសុភមង្គល និងផ្អែមល្ហែម វាជារឿងមិនអាចខ្វះបានក្នុងការបង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកពីភាគីទាំងពីរ។ ដោយមិនធ្វើដូច្នេះទេ ទំនាក់ទំនងនេះគឺដូចជាផ្លូវរូងក្រោមដីទឹកកក ភាគីទាំងពីរ "ជាប់គាំង" នៅក្នុងវា និងតូចចិត្ត។
ត្រូវចាំថា បុរសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ នឹងគិតពីអ្នកមុនគេក្នុងគ្រប់យ៉ាង ហើយខ្វល់ពីអ្នកតាមគ្រប់មធ្យោបាយ ពីព្រោះគាត់មិនចង់ឃើញអ្នកពិបាកចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើបុរសតែងតែព្រងើយកន្តើយ ខ្វះការចាប់អារម្មណ៍ចំពោះស្ត្រី នោះចាំបាច់ត្រូវចោទសួរពីទំនាក់ទំនងបច្ចុប្បន្នរវាងអ្នកទាំងពីរ៕
ប្រភព ៖ Phunutoday / Knongsrok