តាមពិតទៅ បុរសក៏មានក្ដីស្រឡាញ់ពិតប្រាកដដែរ អ្វីដែលសំខាន់ នៅពេលដែលគេស្រឡាញ់មនុស្សស្រីណាម្នាក់ខ្លាំង ហើយស្មោះចំពោះនារីម្នាក់នោះ គេច្បាស់ជាបង្ហាញចេញមកនូវទង្វើទាំង ៤ ដូចខាងក្រោមនេះច្បាស់ៗ
១. ចូលចិត្តស្ទាបសក់
បុរសស្ទើរតែគ្រប់រូបចូលចិត្តស្ទាបអង្អែលសក់របស់គូស្នេហ៍ខ្លួន ព្រោះនេះជាផ្នែកដែលបង្ហាញពីភាពទន់ភ្លន់ និងភាពជាស្ត្រីរបស់នាង។ ប្រសិនបើស្វាមី ឬសង្សាររបស់អ្នក ឧស្សាហ៍ស្ទាបអង្អែល ឬថើបសក់របស់អ្នក ក្លិនសក់ប្រពន្ធ នោះជាសញ្ញាមួយបង្ហាញថា ស្វាមីស្រឡាញ់ និងពេញចិត្តចំពោះអារម្មណ៍ភរិយា។
បន្ថែមពីលើនេះ ការស្ទាបសក់ក៏ត្រូវបានគេចាត់ទុកថាជាការសរសើររបស់ស្វាមីអំពីសក់របស់ភរិយាផងដែរ។ ដូច្នេះហើយនារីៗកុំភ្លេចឆ្លៀតពេលថែរក្សាសក់របស់ខ្លួនឱ្យបានល្អណា។
២. ចូលចិត្តស្ទាបស្មា
ក្រៅពីសក់ ស្មាក៏ជាផ្នែកមួយនៃភាពជាស្ត្រីផងដែរ។ ស្មារបស់ស្ត្រី ក៏បង្ហាញពីភាពទន់ខ្សោយ និងចាំបាច់ត្រូវការពារ នោះហើយជាមូលហេតុដែលបុរសៗតែងតែឱបស្មាមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយមិនដឹងខ្លួនដើម្បីការពារ និងផ្ដល់ភាពកក់ក្ដៅដល់នាង។
៣. ចូលចិត្តឱបចង្កេះ
ចង្កេះជាទីតាំងរសើបរបស់ស្ត្រី មិនមែនគ្រប់គ្នាអាចប៉ះតាមអំពើចិត្តនោះទេ។ ការស្រាវជ្រាវបង្ហាញថា បុរសម្នាក់ដាក់ដៃលើចង្កេះរបស់ដៃគូនៅទីសាធារណៈ ដោយបង្ហាញថាគាត់ចង់កំណត់ "អធិបតេយ្យភាព" ជាមួយអ្នកដែលនៅជុំវិញគាត់។
ទន្ទឹមនឹងនោះ ប្រសិនបើស្វាមីមានទម្លាប់ដាក់ដៃលើចង្កេះប្រពន្ធនៅកន្លែងណាក៏ដោយ មានន័យថា គាត់តែងតែចង់នៅក្បែរប្រពន្ធ ដោយផ្តល់ក្តីស្រលាញ់ដោយស្មោះដល់ប្រពន្ធ។
ប្រសិនបើស្វាមីឧស្សាហ៍ឱបប្រពន្ធពីក្រោយខ្នង ក្រសោបចង្កេះ នោះជាសញ្ញាបង្ហាញថា សេចក្តីស្រលាញ់របស់គាត់ចំពោះភរិយាគឺអស្ចារ្យណាស់។
៤. កាន់ដៃអ្នក ទោះនៅទីកន្លែងណាក៏ដោយ
បុរសដែលស្រឡាញ់ភរិយាយ៉ាងជ្រាលជ្រៅ នឹងកាន់ដៃប្រពន្ធគ្រប់ពេលវេលាគ្រប់ទីកន្លែងក្នុងស្ថានភាពណាក៏ដោយ។ គាត់អាចស្ទាប និងអង្អែលម្រាមដៃដែលមិនល្អឥតខ្ចោះរបស់នាង ហើយផ្តល់ការថើបដ៏ផ្អែមល្ហែមនៅលើដៃ។ នេះក៏ជាសញ្ញានៃបុរសដែល«ញៀននឹងប្រពន្ធ»៕
ប្រភព ៖ Phunutoday / Knongsrok